បើសិនជាអ្នកអាចជម្នះនូវចំណុចទាំងនេះបាន ជីវិតរបស់អ្នកច្បាស់ជាជោគជ័យជាពុំខាន
ជាធម្មតា មនុស្សតែងតែគិតថា ប្រសិនជាយើងខិតខំប្រឹងប្រែងបំពេញការងារ នោះយើងនឹងត្រូវដំឡើងប្រាក់ខែឬឋានៈជាដើមឬក៏អ្នកចាប់ផ្តើមជំនួញអ្វីមួយ ស្វែងរកអតិថិជនហើយរកចំណូល នោះជីវិតនឹងជោគជ័យ។ ប៉ុន្តែ តើមានអ្វីដែលមករារាំងអ្នកមិនឲ្យជោគជ័យទៅ? ឧបសគ្គចម្បងនោះគឺភាពភ័យខ្លាចហ្មឹងឯង។ ដូច្នេះហើយ បើសិនជាអ្នកអាចជម្នះចំណុចទាំងនេះបាន ជីវិតរបស់អ្នកច្បាស់ជាជោគជ័យជាពុំខាត៖
១) ប្រឈមមុខនឹងភាពភ័យខ្លាច៖ ប្រសិនជាអ្នកនៅតែបណ្ដាលឲ្យភាពភ័យខ្លាចមកគ្រប់ដណ្ដប់អ្នកទៀតនោះ អ្នកមិនអាចក្លាយជាមនុស្សខ្លាំងពូកែបានទេ។ អ្នកត្រូវតែហ៊ានសាកល្បងក្នុងការធ្វើអ្វីមួយនឹងហ៊ានប្រឈមមុខនឹងភាពបរាជ័យ។ បើមិនដូច្នេះទេ អ្នកនឹងចាប់ផ្តើមរកលេសឲ្យខ្លួនឯង ហើយពន្យារពេលក្នុងការបំពេញការងារ ដែលជាលទ្ធផលអ្នកពុំអាចសម្រេចកិច្ចការអ្វីទាំងអស់។
២) ប្រឆាំងនឹងការពន្យារពេល៖ តាមការពិតទៅ ការពន្យារពេលក៏បណ្ដាលមកពីភាពភ័យខ្លាចផងដែរ។ ឧទាហរណ៍ថា៖ អ្នកចេះតែពន្យារពេលមិនព្រមចាប់ផ្តើមជំនួញដែលអ្នកស្រមៃនោះទេ ចេះតែពន្យារពីមួយខែទៅមួយខែ មួយឆ្នាំទៅមួយឆ្នាំ នោះមកពីអ្វី? ហេតុផល គឺថាអ្នកខ្លាចភាពបរាជ័យ។ ដូច្នេះហើយ ឈប់ពន្យារពេលទៀតទៅប្រសិនជា អ្នកពិតជាចង់ជោគជ័យក្នុងជីវិត។
៣) ស្វែងរកភាពខ្លាំងឬចំណូលចំណូលចិត្ត៖ មនុស្សគ្រប់រូបនៅលើភពផែនដីយើងនេះ សុទ្ធតែមានទេពកោសល្យយ៉ាងហោចណាស់មួយនៅក្នុងខ្លួន។ ប៉ុន្តែ យើងពុំអាចដឹងនោះទេដរាបណាយើងព្យាយាមស្វែងរកភាពទេពកោសល្យឬចំណង់ចំណូលចិត្តក្នុងខ្លួន។ មនុស្សដែលជោគជ័យច្រើនតែដុសខាត់នៅភាពខ្លាំងរបស់ពួកគេឲ្យកាន់តែខ្លាំង៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ addicted2success.com