នារីៗ​ដាច់ខាត​កុំ​រៀបការ​ជាមួយ​បុរស​បែប​នេះ​ឲ្យ​សោះ!!! មិនថា​គេ​ស្រឡាញ់​អ្នក​ខ្លាំង​ប៉ុណ្ណា​​ក៏​ដោយ​



សាក​ស្រមៃ​ទៅ​មើល បើ​អ្នក រៀបការ​ជាមួយ​បុរស​ដែល​មិន​ចេះ​គោរព​អ្នក​ ហើយ​ធ្វើ​រឿង​គ្រប់​​យ៉ាង​លំបាក​ៗ​សម្រាប់​អ្នក​ នោះ​ជីវិត​អ្នក​នឹង​ពិបាក​យ៉ាង​ណា​ទៅ​? ហេតុនេះ​អ្នក​ត្រូវ​មើល​និង​ពិនិត្យ​ឲ្យ​បាន​យូរ សឹម​សម្រេចចិត្ត​រៀបការ​ជាមួយ​ពួក​គេ​។ នេះ​ជា​ចំណុច​ដែល​អ្នក​គួរ​មើល​ ​មុន​នឹង​រៀបការ​៖

១) ចិត្ត​ចង្អៀតចង្អល់​៖ បុរស​ដែល​មិន​​ទុកចិត្ត​អ្នក​តែង​តែ​ដាក់​គំនាប​ ហើយ​មិន​សូវ​បើក សិទ្ធិ​ឲ្យ​អ្នក​ធ្វើ​អ្វី​មួយ​ដោយ​សេរី​ឡើយ។​ ពួក​គេ​នឹង​បញ្ឈប់​អ្នក​ឲ្យ​ធ្វើ​រឿង​គ្រប់​បែប​យ៉ាង ដោយ​សារ​តែ​គិត​ថា​វា​នឹង​នាំ​រឿង​មិន​ល្អ​ដល់​អ្នក​។ ពេល​ខ្លះ​វា​បង្ហាញ​ពី​ការ​ឃាំង​ព្រោះ​ស្រឡាញ់ តែ​ក្រោម​រូបភាព​ចិត្ត​ចង្អៀតចង្អល់​ក៏​ពិបាក​ដែរ​។​

២) វិន័យ​ស្នេហា​គឺ​គ្មាន​តម្លៃ​អី​សោះ​សម្រាប់​រូប​គេ​៖ ចំណង​ស្នេហ៍​មួយ​ណា​ក៏​មាន​​វិន័យ ដែរ តែ​បុរស​ម្នាក់​នោះ​ដូច​ជា​មើល​រំលង​ហើយ​ ប្រឆាំង​សឹង​តែ​គ្រប់​ពេល​ទៅ​ហើយ។​ នេះ​វា​បង្ហាញ ថា​ គេ​គ្មាន​ការ​គោរព​ចំពោះ​ស្នេហា​ទាល់​តែ​សោះ។​

៣) ក្បត់ ពាក្យសន្យា​៖ បើ​គេ​នៅ​តែ​ព្យាយាម​កុហក​និង​ក្បត់​ម្ដងៗ ហើយ​ម្ដង​ទៀត ពេល​នេះ​អ្នក​គួរ​ឈប់​ជឿ​គេ​ទៀត​ទៅ​ ហើយ​ទោះ​នៅ​ជាមួយ​គ្នា​ក៏​លែង​មាន​ន័យ​អី​ទៀត​ដែរ។​

៤) ដោះសា​ហួស​ប្រមាណ​៖ តាម​ពិត​ ការ​ដោះសា​គឺ​ជា​ទម្លាប់​មនុស្ស​ក្បត់​និង​ក្រឡេចក្រឡុច។ រឿង​ខ្លះ​ពួក​គេ​ធ្វើ​វា​ តែ​ប្រឹង ដោះសា​យក​តែ​រួច​ខ្លួន​។​

៥) ហ៊ាន​វាយដំ​អ្នក​៖ ការ​វាយដំ​ជា​សញ្ញា​ឈាន​ទៅ​រក​អំពើ ហិង្សា ហើយ​បើ​គេ​ហ៊ាន​ដល់​ថ្នាក់​ហ្នឹង​ហើយ ប្រាកដ​ណាស់ អ្នក​គួរ​សុំ បែក​តែ​ម្ដង​ទៅ​។​ ត្រឹម​តែ​ជា​សង្សារ​អាច​ហ៊ាន​វាយដំ​ប៉ុណ្ណឹង ចុះ ទម្រាំ​ប្ដី​ប្រពន្ធ​ទៀត​?

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ tapoos​.com

X
5s