តើ​អ្នក​ដឹង​ទេ​ថា​ «​ស្រ្ដី​​ពូកែ​ ​​តែង​តែ​​ឱប​ក្រសោប​មនុស្ស​ប្រភេទ​នេះ​មិន​ដែល​លែង​ទេ​»?​



  នារី​ខ្លាំង​និង​ពូកែ​គឺ​ចូលចិត្ត​បង្កើត​មិត្តភ័ក្ដិ​ច្រើន​ណាស់​ មិន​ថា​ប្រុស​ឬ​ក៏​ស្រី​​ទេ​។ ហើយ​ពួក​គេ​ពិនិត្យ​មើល​ច្បាស់​លាស់​ណាស់​មុន​នឹង​រាប់អាន​នរណា​ម្នាក់​។ តើ​ប្រភេទ​មនុស្ស​បែប​ណា​ខ្លះ​ដែល​ពួក​គេ​ទាក់ទង​និង​ចង់​ដើរ​ជាមួយ​?

១) ប្រភេទ​មនុស្ស​​វ័យ​ឆ្លាត​និង​កំប្លែង​៖ ពេល​ខ្លះ​អ្នក​​មិន​អាច​ម៉ត់ចត់​បាន​មួយ​ជីវិត​នោះ​ទេ​ ដូចនេះ​ហើយ​ នារីៗ គឺ​ត្រូវ​​ការ​មនុស្ស​ដែល​ចេះ​កំប្លុកកំប្លែង​ដែល​ពោរពេញ​ដោយ​ភាព​វ័យ​ឆ្លាត​។ ពួក​គេ​នឹង​នាំ​អ្នក​ឲ្យ​សប្បាយ​រីករាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​តែ​ក៏​មិន​ហួសហេតុ​​ពេក​ដែរ។​ «ឧទាហរណ៍ ៖ ពេល​ដែល​នារី​ឆ្លាត​ម្នាក់ កំពុង​តែ​ប្រើប្រាស់​ភាព​ឆ្លាត​វៃ​របស់​ខ្លួន​ខិតខំ​ធ្វើ​ការ​ និង​រក​គ្រប់​គំនិត​ទាំង​អស់​ដើម្បី​ដោះស្រាយ​បញ្ហា នាង​ក៏​ត្រូវ​​ការ​មនុស្ស​ដែល​ជួយ​និយាយ​លេង កំប្លុកកំប្លែង​ជាមួយ​នាង​ខ្លះ​ដែរ​។ កាល​ដែល​មាន​មនុស្ស​នាំ​នាង​និយាយ​លេង​សើច វា​នឹង​ជួយ​ឲ្យ​នាង​ធ្វើ​ការ​បាន​ល្អ ហើយ​ជួយ​បញ្ញាក់​អារម្មណ៍​នាង​ថា កុំ​ម៉ត់ចត់​លើសលប់​នឹង​ការងារ​ពេក​។»​​

២) ប្រភេទ​មនុស្ស​​​ស្គាល់​ការ​បរាជ័យ​​របស់​នាង​៖ មនុស្ស​ប្រភេទ​​នេះ​គឺ​​ជា​មនុស្ស​ដែល​ ស្គាល់​ពី​ការ​បរាជ័យ​របស់​នាង​​សឹង​តែ​អស់ ហើយ​ពួក​គេ​លើក​យក​ការ​បរាជ័យ​របស់​នាង​មក​ប្រៀបធៀប​ ហើយ​ណែនាំ​អ្នក​​ ឲ្យ​តស៊ូ​និង​ដើរ​ទៅ​មុខ។ «ឧទាហរណ៍ ​៖ នារី​ដែល​ពូកែៗ គឺ​ពី​មុន​ឡើយ សុទ្ធ​តែ​ធ្លាប់ បរាជ័យ​ទាំង​អស់ ហើយ​ភាគ​ច្រើន​នាង​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ដឹង​ពី​ភាព​បរាជ័យ​នោះ​ទេ។ តែ​បើ​មាន​អ្នក​ស្គាល់​ពី​ការ​បរាជ័យ​របស់​នាង នាង​នឹង​មិន​បោះបង់ចោល​បុគ្គល​នោះ​ឡើយ ព្រោះ​ថា​បុគ្គល​នោះ​ដឹង​ពី​ចំណុច​​ខ្សោយ​របស់​នាង​ហើយ​»។​

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ powerofpositivity

X
5s