Audi Cambodia ​នឹង​​ធ្វើ​ជា​ម្ចាស់ផ្ទះ​​​​កម្មវិធី​សប្ដាហ៍​​អ្នក​ឌីហ្សាញ​នៅ​​​ភ្នំពេញ​​ ( PPDW) ​​លើក​ទី៨​ នៅ​ថ្ងៃ​ទី២៣ និង ២៤ ខាងមុខនេះ​



កម្ម​វិធី​​សប្ដាហ៍​​​អ្នក​ឌីហ្សាញ​លើក​ទី​៨​​​​ ​ក្រោម​​ប្រធាន​បទ​ «​ការ​ធ្វើ​​​ឲ្យ​ប្រសើរ​​ឡើង​វិញ​»​ ​​​នឹង​ធ្វើ​ឡើង​​នៅAudi Cambodia ​ភ្នំពេញ​​ ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​​​ផ្នែក​ឌីហ្សាញ​​ចំនួន​៦​នាក់​ ​​ដើម្បី​បង្ហាញ​ពី​ស្នាដៃ​​ដ៏​​ទាន់សម័យ​​ ដែល​មាន​លក្ខណៈ​​ជាតិ​ និង អន្តរជាតិ​។ ​​កម្មវិធី​នេះ​ មាន​​រយៈពេល​២​ថ្ងៃ​ ពោល​គឺ​នៅ​ថ្ងៃ​ទី​២៣​ និង ២៤​ ខែ​​​មិថុនា​ ឆ្នាំ​​២០១៧​ខាង​មុខ​នេះ។ ​​​​​​​​លោក​ Antoine Jeanson ​នាយក​​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​​Audi Cambodia ​បាន​មាន​ប្រសាសន៍​ថា​ ​ក្រុមហ៊ុន Audi ​តែងតែ​គាំទ្រ​ដល់​​​សិល្បៈ​ឌីហ្សាញ​​​ ឬ ​​ច្នៃ​ម៉ូត​​​​នៅ​ជុំវិញ​ពិភពលោក ដូច្នេះ​ហើយ​បាន​​​ Audi Cambodia ​គាំទ្រ​ដល់​​កម្មវិធី​​នេះ​។ ​​« Audi​​ ​តែងតែ​ប្ដេជ្ញា​ចិត្ត​គាំទ្រ​ដល់​ស្នាដៃ​ឌីហ្សាញ​​​​នៅ​ជុំវិញ​ពិភព​លោក​។ ដូច​បាន​មើល​ឃើញ​តាម​រយៈ​ការ​ឧបត្ថម្ភ​របស់​​​យើង​ចំពោះ​កម្មវិធី​នេះ​អ៊ីចឹង​ យើង​នៅ​តែ​បន្ត​​ជួយ​គាំទ្រ​​អ្នក​ឌីហ្សាញ​​​ក្នុង​ប្រទេស​កម្ពុជា​​។​​​ នៅ Audi​ ​វា​ជា​តម្លៃ​ស្នួល​របស់​យើង​ក្នុង​ការ​គាំទ្រ​ដល់​​អ្នក​ដែល​មាន​គំនិត​ថ្មីៗ​ ​​​ជាជាង​គាំទ្រ​អ្នក​ដែល​​​​ដើរ​តែ​​តាម​គេ​ ឬ ​គ្មាន​​គំនិត។ យើង​គាំទ្រ​ដល់​អ្នក​ឌីហ្សាញ​​​ទាំង​ឡាយ​​ណា​ ដែល​​មាន​ការ​ប្ដេជ្ញា​ចិត្ត​ ក្នុង​ការ​ជម្នះ​ ដើម្បី​ឆ្ពោះ​ទៅ​រក​​ការ​បង្កើត​ថ្មី ​បច្ចេកវិទ្យា ​និង​ ការ​អភិវឌ្ឍ​»។ ​​​​​ ​នាយក​ប្រតិបត្តិ​រួប​នេះ​បញ្ជាក់​។ ​​នៅ​ថ្ងៃ​ទី​២៣​ ​​គឺ​ជា​ថ្ងៃ​បើក​ព្រឹត្តិការណ៍​​ដោយ​ផ្ដោត​លើ​សំលៀកបំពាក់​បុរស​ ​ដោយ​ក្នុង​នោះ​​ក៏​មាន​ការ​ចូល​រួម​ពី​ម៉ាក់​Don Protasio ដោយ​មាន​ទាំង​ប្រភេទ​ម៉ូដ​​បែប​ទីក្រុង​ និង ​ម៉ូដ​បែប​ពនេចរ។ ​​​បន្ទាប់​មក​ទៀត​គឺ​ម៉ាក់​​Ambre ​​​​​ជា​ម៉ូត​ដ៏​ពេញ​និយម​មួយ​និង មាន​លក្ខណៈ​ដ៏​​ល្អ​ប្រណិត​​​ដែល​ច្នៃ​ឡើង​ដោយ​​កូន​ខ្មែរ​ដែល​ធំធាត់​ប្រទេស​បារាំង​ ​និង ម៉ាក់Queen Victoria ​​ដែល​ជា​​សំលៀកបំពាក់​​ដ៏​ល្អ​ប្រណិត​សម្រាប់​ការ​ពេល​ល្ងាច​ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ពណ៌​ ​ការ​ប៉ាក់ និង ការ​ដាំ​អង្កាំ​។ ​ចំណែក​​ថ្ងៃ​ទី​២៤​វិញ គឺ​ផ្ដោត​លើ​សំលៀកបំពាក់​នារី ដែល​មាន​ម៉ាក់​Waterlily ដែល​ជា​ប្រភេទ​​​សំលៀក​​ដែល​គេ​កែច្នៃ​ឡើង​​​សម្រាប់​ប្រើប្រាស់​ឡើង​វិញ​​ ​​​ ​ដោយ​មាន​គ្រឿង​លម្អ​ និង ការ​តុបតែង​សាច់ក្រណាត់​យ៉ាង​ស្អាត​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រៅ​ពី​នេះ​​ទៀត​ ក៏​មាន​ម៉ាក់​ល្បីៗ​ ដូច​ជា A.N.D និង ​​Rottanak ​​ផង​​ដែរ​៕ ​
X
5s