ហេតុ​ផល​ទាំង​៣​យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​តូច​ៗ​



បើ​ទោះ​បី​ជា​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ធំ​ៗ អ្នក​អាច​នឹង​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​ឬ​មើល​ទៅ​អស្ចារ្យ​ក៏​ដោយ ប៉ុន្តែ ប្រសិន​ជា​អ្នក​ធ្វើ​ការ​ដើម្បី​​ការ​​អភិវឌ្ឍន៍​ខ្លួន​ឯង​នោះ អ្នក​នឹង​រៀន​ចេះ​ដឹង​បាន​ច្រើន​នៅ​ក្រុមហ៊ុន​តូច​ៗ​ពី​ព្រោះ​ថា​អ្នក​អាច​ធ្វើ​ការ​ជិតស្និទ្ធ​ជា​មួយ​នឹង​ថៅកែ។ ប្រសិន​ជា​អ្នក​នៅ​មិន​ច្បាស់​ថា​អ្នក​នឹង​ទទួល​បាន​​​អ្វី ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​ដែល​អ្នក​នឹង​ទទួល​បាន​ពី​ការ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​តូច​ៗ៖

១) ឡើង​ឋានៈ​៖ ដោយ​សារ​តែ​ក្រុមហ៊ុន​នៅ​តូច​ នោះ​ក៏​មាន​ន័យ​ថា​សមាជិក​ក្នុង​ក្រុម​ក៏​តិច​ដែរ។ រាល់​កិច្ច​​ខំ​ប្រឹង​នឹង​ត្រូវ​បាន​មេ​មើល​ឃើញ។ ដូច្នេះ​ហើយ ប្រសិន​ជា​អ្នក​ខិត​ខំ​ធ្វើ​ការ​និង​បង្ហាញ​ពី​សមត្ថភាព​របស់​អ្នក​នោះ អ្នក​នឹង​មាន​ឱកាស​ឡើង​ឋានៈ​​បាន​ឆាប់​និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ជាង​មុន។ ម៉្យាង​វិញ​ទៀត នេះ​ក៏​​បង្ហាញ​ថា​អ្នក​ទទួល​បាន​ទំនុក​ចិត្ត​ពី​ថៅកែ​របស់​អ្នក​ផង​ដែរ។

២) រៀន​ចេះ​បាន​ច្រើន​ពី​ការងារ៖ ​ដូច​ដែល​បាន​លើក​ឡើង​ពី​ខាង​លើអញ្ចឹង ក្រុមហ៊ុន​ដែល​ទើប​តែ​ចាប់​ផ្តើម​​ដំណើរ​ការ​ថ្មី​ថ្មោង​គឺ​មាន​កិច្ច​ការងារ​ដែល​ត្រូវ​បំពេញ​ជា​ច្រើន ហើយ​ដោយ​សារ​តែ​កង្វះ​ខាត​ធនធាន​មនុស្ស​នៅ​ក្នុង​ក្រុមហ៊ុន​ទៀត​នោះ បុគ្គលិក​អាច​នឹង​ទាមទារ​ឲ្យ​ធ្វើ​ការងារ​ច្រើន​ដែល​លើស​ពី​ទំនួល​ខុស​ត្រូវ​ក្នុង​កិច្ច​សន្យា។ តែ​ វា​ជា​ចំណុច​ល្អ​នោះ​ទេ​ព្រោះ​ប្រសិន​អ្នក​ជា​​ធ្វើ​ច្រើន អ្នក​ក៏​ចេះ​ច្រើន​ដូចគ្នា វា​នឹង​ផ្តល់​ផល​វិជ្ជមាន​​និង​តប​ស្នង​​ដល់​អ្នក​នា​ថ្ងៃ​ក្រោយ។

៣) ជោគជ័យ​ជា​ក្រុម៖ រាល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដែល​អ្នក​​​មាន​ចំពោះ​​​​ក្រុមហ៊ុន​សុទ្ធ​តែ​ត្រូវ​បាន​មេ​​ឲ្យ​តម្លៃ។ លើស​ពី​នេះ​ទៅ​ទៀត រាល់​ភាព​​ជោគជ័យ​ក្នុង​ក្រុមហ៊ុន​សុទ្ធ​តែ​​​ជប់លៀង​ឬ​​ចែក​រំលែក​ភាព​រីករាយ​ជា​មួយ​នឹង​សមាជិក​ក្នុង​ក្រុម។ អ្នក​ក៏​​មាន​អារម្មណ៍​ថា​អ្នក​ជា​ចំណែក​មួយ​នៃ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ផង​ដែរ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ monster.com

X
5s