តាម​ពិត​ទៅ​«អ្នកចូលចិត្ត​មើលកុន​»​ មិន​ខុស​​អី​ទេ ព្រោះ​ថា​គេ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ទាំង​នេះ​



អត្ថប្រយោជន៍​បាន​មក​ពី​ការមើលកុន​ជាមួយ​មិត្តភ័ក្ដិ គូស្នេហ៍ ឬ​គ្រួសារ​មិន​ត្រឹម​តែ​នាំ​ឲ្យ​សប្បាយ​និង​បង្កើន​មិត្តភាព​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​នៅ​មាន​រឿង​ល្អ​ៗច្រើន​លើស​ហ្នឹង​ទៀត។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

១) កម្សាន្ត​៖ រឿង​​មាន​ច្រើន​ប្រភេទ​​ណាស់ ហើយ​​រឿង​មួយ​មាន​សឹង​តែ​គ្រប់​ឈុត​ឆាក​ទៅ​ហើយ។ ខណៈ​អ្នក​កំពុង​មើល​រឿង​ខ្មោច​ តែ​អ្នក​ក៏​អាច​សើច​សប្បាយ​នឹង​ឈុត​ឆាក​កំប្លុកកំប្លែង​ដទៃទៀត​បាន​ច្រើន​ផង​ដែរ។​

២) បំបាត់​ការតានតឹង​៖ វា​ជា​​ហេតុផល​គោល​ ដែល​នាំ​ឲ្យ​មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​មើល​កុន។ រៀងរាល់​ថ្ងៃ​អ្នក​អាច​តានតឹង​នឹង​ជីវិត ការ​សិក្សា​ ការងារ​ ស្នេហា​និង​អ្វីៗជា​ច្រើន​ទៀត។ ហេតុនេះ​បើ​អាច​ទៅ​មើលកុន​បាន​ អ្នក​អាច​កាត់បន្ថយ​អត្រា​តានតឹង​អារម្មណ៍​បាន​មួយ​ផ្នែក​ដែរ។​

៣) ជួយ​ស៊ី​ពេល​អ្នក​៖ អាច​ថា​អ្នក​ទំនេរ​ថ្ងៃ​ចុង​សប្ដាហ៍ ហើយ​អ្នក​នៅ​ផ្ទះ​អផ្សុក​មិន​ដឹង​ធ្វើ​អ្វី​។ ដូចនេះ​អ្នក​អាច​ជ្រើសរើស​រឿង​ណា​ក៏​បាន​ ឬ​ក៏​ទៅ​មើល​កុន​ផ្ទាល់​ដើម្បី​កាត់បន្ថយ​ពេល​ដែល​មាន​ទៅ​។

៤) ទទួល​បាន​គំនិត​ទូន្មាន​៖ រឿង​នីមួយៗ តែង​តែ​បង្កប់​អត្ថន័យ​ផ្សេងៗគ្នា។ អ្នកនិពន្ធ​បាន​បង្ហាញ​ពី​ជីវិត​តស៊ូ ការ​ខិតខំ ការ​ជម្នះ​រាល់​ឧបសគ្គ​រហូត​ទទួល​បាន​ជោគជ័យ​ដល់​ទី​បញ្ចប់​។ ហើយ​អ្នក​ទស្សនា​ ក៏​អាច​យក​ទស្សនៈ​ទាំង​នោះ​ មក​អនុវត្ត​ក្នុង​ជីវិត​ផ្ទាល់​បាន​ដែរ។​

៥) ជាទីកន្លែង​ល្អ​សម្រាប់​​ការ​ណាត់​គ្នា​៖ មិន​ថា​ណាត់​ជាមួយ​មិត្ត​ ឬ​សង្សារ វា​គឺ​ជា​កន្លែង​ដ៏​រ៉ូមែនទិក​មួយ ​ ក្នុង​ចំណោម​កន្លែង​ជា​ច្រើន​ទៀត​។ អ្នក​អាច​កៀក​កើយ​គ្នា​ សើច​ជាមួយ​គ្នា ​បាន​តាម​តែ​ចិត្ត​ចង់​៕

ប្រែ​សម្រួល៖​ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ topyaps

X
5s