វគ្គសិក្សាពិសេស៖ ជំនាញស្រាវជ្រាវទីផ្សារសម្រាប់អាជីវកម្មខ្នាតតូច!
MRTS Consulting Ltd ក្រោមកិច្ចសហការពី BizKhmer និង M2 គ្រោងរៀបចំវគ្គសិក្សាពិសេសមួយ គឺ «ជំនាញស្រាវជ្រាវទីផ្សារសម្រាប់អាជីវកម្មខ្នាតតូច» នៅថ្ងៃទី៨ និងទី ៩ខែកក្កដា ឆ្នាំ២០១៧ ខាងមុខ ធ្វើឡើងដោយអ្នកជំនាញខាងផ្នែកស្រាវជ្រាវយូរឆ្នាំ។
ការបង្កើតវគ្គសិក្សានេះឡើង ដោយសារតែសង្កេតឃើញថា អាជីវកម្មខ្នាតតូចពុំមានព័ត៌មានច្រើនពីទីផ្សារនោះទេ ពោលគឺព័ត៌មានភាគច្រើនបានតាមការសង្កេត និងពីក្រុមផ្នែកខ្លួនឯង ដោយគ្មានមូលដ្ឋានស្រាវជ្រាវច្បាស់លាស់សម្រាប់ធ្វើការសម្រេចចិត្ត។ ម្យ៉ាងវិញទៀតនោះ គឺក្រុមហ៊ុនឬសហគ្រាសខ្នាតតូចភាគច្រើន ពុំមានថវិកាគ្រប់គ្រាន់ដើម្បីធ្វើការស្រាវជ្រាវទីផ្សារ ហើយអ្វីដែលរឹតតែជាបញ្ហានោះគឺ ផ្នែកលក់និងផ្នែកទីផ្សារពុំមានជំនាញផ្នែកខាងស្រាវជ្រាវទីផ្សារតែម្ដង។
លោក ភួង វុទ្ធី អ្នកជំនាញផ្នែកស្រាវជ្រាវទីផ្សារ និងជាគ្រូបណ្ដុះបណ្ដាលនៅក្នុងវគ្គសិក្សានេះ បានលើឡើងថា បើគ្មានព័ត៌មានពីទីផ្សារច្បាស់លាស់ទេ គឺប្រៀបបាននឹងការបើកបរដោយបិទភ្នែកអីចឹងដែរ។ នេះជាហេតុផលដែលនាំឱ្យមានការសម្រេចចិត្តប្រកបដោយហានិភ័យជាពិសេសក្នុងបរិយាកាសនៃការប្រកួតប្រជែងខ្លាំង។
អត្ថប្រយោជន៍ទទួលបាន៖
* ទទួលបានពិសោធន៍ល្អៗ ពីវាគ្មិនដែលមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងអាជីពជាអ្នកស្រាវជ្រាវទីផ្សារ
* ទទួលបានការប្រឹក្សាយោបល់ទាក់ទង និងការស្រាវជ្រាវទីផ្សារ
* ទទួលបានចំណេះដឹងផ្នែកស្រាវជ្រាវទីផ្សារ
* ក្រោយបញ្ចប់ការសិក្សាប្រសិនបើមានចម្ងល់ទាក់ទង នឹងផ្នែកស្រាវជ្រាវទីផ្សារអាចទំនាក់ទំនងសួរផ្ទាល់ពីវាគ្មិនបាន
* ក្រោយបញ្ចប់ការសិក្សានឹងទទួលបានលិខិតបញ្ជាក់ការសិក្សា
ខាងក្រោមនេះ សូមមើលព័ត៌មានលម្អិតនៃវគ្គសិក្សានេះ៖