ផលប្រយោជន៍​នឹក​ស្មាន​មិន​ដល់​ ដោយ​គ្រាន់​តែ​ប្រើ​សំបក​ចេក​​​សោះ!!!​



ផ្លែ ចេក​គឺ​មាន​តម្លៃ​សមរម្យ​ល្មម​​ក្នុង​ទីផ្សារ ដែល​អ្នក​អាច​យក​មក​ទទួល​ទាន​បាន។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សំបក​ចេក​ដែល​អ្នក​យក​បោះចោល​នោះ​ក៏​នៅ​តែ​អាច​ផ្ដល់​ប្រយោជន៍​ច្រើន​​ដល់​អ្នក​ថែម​ទៀត ។ ក្នុង​នោះ​មាន​៖

១) នាំ​ឲ្យ​ធ្មេញ​ស​៖ យក​សំបក​ចេក​ មក​ត្រដុស នឹង​ធ្មេញ​របស់​អ្នក​ជា​រៀងរាល់​ថ្ងៃ​ ហើយ​វា​នឹង​ជួយ​កាត់​ជាតិ​ពណ៌​លឿង​ជាប់​ធ្មេញ​អ្នក ឲ្យ​ប្លែក​ស​ស្អាត​វិញ​។​

២) បំបាត់​មុន​​៖ យក​សំបក​ចេក​ទាំង​នោះ មក​ដាក់​លើ​កន្លែង​ដែល​មាន​មុខ វា​អាច​លើ​មុខ​ឬ​ក៏​លើ​ខ្លួន​របស់​អ្នក​។ ទុក​វា​ចំនួន​​៥​នាទី ហើយ​លាង​ទឹក​ចេញ​ ​ នោះ​វា​​នឹង​ជួយ​បំបាត់​ស្នាម​មុន​នាំ​ឲ្យ​អ្នក​​ បាន​មួយ​ចំណែក​ដែរ​​។​

៣) បំបាត់​ស្នាម​ជ្រួញ៖ វា​អាច​មាន​លទ្ធភាព​បំបាត់ស្នាម​ជ្រីវជ្រួញ​លើ​ផ្ទៃមុខ​របស់​អ្នក​បាន​។ ដោយ​គ្រាន់​តែ​ ក្រឡុក​ពងមាន់ ហើយ​បៀក​​លើ​សំបក​ចេក​រួច​បិទ​វា​ទុក​លើ​មុខ​៥​នាទី។ បន្ទាប់​មក​អ្នក​នឹង​ឃើញ​មុខ​ស្រស់ថ្លា​ហើយ អាច​​ជួយ​បំបាត់​ស្នាម​ជ្រួញ​ទៀត​។​

៤) ជួយ​បំបាត់​ស្នាម​ឈឺចាប់​តូច​ៗ​ បាន៖ សំបក​ចេក​អាច​ ជួយ​បំបាត់​ការ​ឈឺចាប់​នានា​លើ​ស្បែក​អ្នក បាន មិន​ថា​អ្នក​មុត​ ឬ​ក៏​ត្រូវ​សត្វ​អ្វី​ខាំ​នោះ​ទេ​។ ដោយ​គ្រាន់​​តែ​យក​សំបក​មក​បិទ​៣០​នាទី អ្នក​អាច​ធូរស្រាល​ខ្លះ​ហើយ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ tapoos​

X
5s