សញ្ញា​៤​យ៉ាង​បញ្ជាក់​ច្បាស់​ថា៖ «អ្នក​រក​បាន​បុរស​ល្អ​គ្រប់​គ្រាន់​» ​ហើយ​ក្នុង​មួយ​ជីវិត​នេះ!​



មិន​មែន​គ្រប់​តែ​ពេល​ទេ ដែល​អ្នក​គិត​ថា​បុរស​ម្នាក់ គឺ​​ល្អ​គ្រប់គ្រាន់​ហើយ​​សម្រាប់​អ្នក។ ​យ៉ាង​ហោច​ណាស់​គឺ​មាន​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​មិត្តប្រុស​១០​នាក់​ ដែល​អ្នក​គិត​ថា​ល្អ​។ តើ​មាន​សញ្ញា​អ្វី​ខ្លះ​បង្ហាញ​ថា គេ​គឺ​ជា​បុរស​ដែល​ល្អ​គ្រប់គ្រាន់​ហើយ​សម្រាប់​អ្នក?

១) មិន​ចូលចិត្ត​លេង​ល្បែង​ស្នេហា​៖ បុរស​នេះ​នឹង​មិន​ចាប់​អារម្មណ៍​អ្វី​ឡើយ ក្នុង​ការ​លេង​ល្បែង​ស្នេហា ឬ​ក៏​មាន​សង្សារ​២​ឬ​៣​នាក់​ក្នុង​ពេល​តែ​មួយ​។​ សញ្ញា​ទាំង​​នេះ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​គំនិត​របស់​គេ ថា​គេ​មិន​មែន​ជា​Play Boy ឡើយ​​។

២) ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​តម្លៃ​៖ រស់​នៅ​ជាមួយ​​គេ អ្នក​នឹង​មាន​អារម្មណ៍​ថា​គេ​ជា​បុរស​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​តម្លៃ​ខ្លាំង​ ហើយ​បាន​កែប្រែ​នារី​ម្នាក់​ដែល​គ្មាន​តម្លៃ​សោះ​ពី​ពេល​មុន ឲ្យ​ក្លាយ​ជា​​​​ព្រះនាង​ម្នាក់​ពោរពេញ​ដោយ​ការ​គោរព​។​

៣) និយាយ​ហើយ​គឺ​​ធ្វើ​​៖ គេ​មិន​ចូលចិត្ត​និយាយ​ច្រើន​នោះ​ទេ តែ​សំខាន់​គឺ​បង្ហាញ​​សកម្មភាព។​ គេ​មិន​ចូលចិត្ត​ប្រកែក​ដោះសាទេ ហើយ​បើ​និយាយ​​ម៉ាត់​ណា​ហើយ​គឺ​​ធ្វើ​បែប​នោះ​ហើយ​។​

៤) ជា​មនុស្ស​ពូកែ​អត់ធ្មត់​៖ មិន​ថា​គេ​មិន​ពេញចិត្ត ឬ​ក៏​ពិបាក​យ៉ាង​ណា​ គេ​នៅ​តែ​ប្រឹង​ប្រែង​​អត់ធ្មត់​ជានិច្ច​ដើម្បី​អ្នក។ ការ​អត់ធ្មត់​គឺ​ជា​វិធី​ល្អ​សម្រាប់​គេ ក្នុង​ការ​បញ្ចៀស​បញ្ហា​ដែល​អាច​នឹង​កើត​មាន​ឡើង​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ tapoos

X
5s