ល្បិចសម្ងាត់មិនសូវមានអ្នកដឹងទាំងនេះ នឹងជួយឲ្យការចងចាំក្នុងការសិក្សាអ្នកកាន់តែល្អ!
អ្នកណាដែលថាមិនចង់ទទួលបានការចងចាំល្អជាងគេជាងឯងនោះ។ តែភាគច្រើនវាពិបាកណាស់ ក្នុងការចងចាំមេរៀនឲ្យបានច្រើននោះ។ តែមានល្បិចទាំងនេះដែល អាចនាំឲ្យអ្នកឆាប់ចាំបានល្អដែរ ដូចជា៖
១) ដើរមុនពេលប្រលង៖ ហេតុអ្វីត្រូវដើរ? ការស្រាវជ្រាវនៃសាកលវិទ្យាល័យ Illinois បានឲ្យដឹងថា ៖ «ការធ្វើលំហាត់ប្រាណមុនពេលប្រលងបាន២០នាទី គឺអាចបង្កើនលទ្ធផលនៃការចងចាំបានល្អ។»
២) និយាយឲ្យឭៗ ជំនួសដោយការអានធម្មតា៖ អ្នកមិនដឹងឡើយថា បើអ្នកអានអ្វីមួយឲ្យឭៗ ជាងធម្មតានោះ អ្នកអាចបង្កើនការចងចាំបានលើសការអានធម្មតារហូតដល់ទៅ៥០ ភាគរយ។
៣) បង្រៀននរណាក៏បានពីអ្វីដែលបានរៀន៖ វិធីធ្វើតេស្តខ្លួនឯងថាចេះកម្រិតណា លុះត្រាអ្នកអាចបង្រៀនអ្នកដទៃបានសិន។ បើអាចបង្រៀនបាន មានន័យថាអ្នកចេះ ហើយអ្នកក៏កាន់តែយល់ពីមេរៀនកាន់តែច្បាស់។
៤) អនុវត្តឲ្យច្រើន៖ រៀនអនុវត្តលំហាត់និងមេរៀននានាដែលអ្នកធ្លាប់ធ្វើកន្លងមក ដើម្បីឲ្យការចងចាំកាន់តែល្អ សម្រាប់អ្នក។
៥) កុំបង្ខំខ្លួនឯងរៀនដល់យប់ពេក៖ ត្រូវប្រាកដនឹងខ្លួនឯងថា អ្នកកុំនៅដល់យប់ជ្រៅពេកមុនថ្ងៃប្រលង។ មិនថាអ្នកខំសូត្រមេរៀនកម្រិតណាទេ តែបើអ្នកប្រើប្រាស់កម្លាំងច្រើនហួសហេតុពេក ខួរក្បាលគឺចាំមិនបានអស់ដដែលហ្នឹង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ goconqr