ចរិយាបែបណាខ្លះដែលគួរឲ្យទាក់ទាញបំផុត ហើយតើអ្នកមានមួយហើយឬនៅ?
ក្លាយជាមនុស្សទាក់ទាញម្នាក់ គឺមិនមែនបង្ហាញតែពីសម្រស់ខាងក្រៅនោះទេ។ ក្នុងនោះគឺគួបផ្សំចរិយាមារយាទដែរ។ តើអ្នកមានស្រដៀងខ្លះដែរឬអត់? បើមាន អ្នកអាចសន្មតថាខ្លួនឯងជាមនុស្សគួរឲ្យទាក់ទាញបាន។
១) ពូកែស្ដាប់គេឯងណាស់៖ មនុស្សគឺចូលចិត្តឲ្យគេយល់អារម្មណ៍ហើយឲ្យគេស្ដាប់ខ្លួន។ ធ្វើជាមនុស្សពូកែស្ដាប់គេ គឺជាចំណុចមួយដែលអាចទាក់ទាញគេបានហើយ។ ពេលអ្នកអាចស្ដាប់បានថានរណាម្នាក់ចង់និយាយពីអ្វីហើយ កុំភ័យថាខ្វះមនុស្សស្រឡាញ់។
២) មានចិត្តមេត្តា ករុណា៖ មនុស្សចិត្តល្អ តែងទទួលបានការស្រឡាញ់ច្រើនពីមនុស្សជុំវិញខ្លួន។ កាលដែលធ្វើល្អដាក់អ្នកដទៃ គេនឹងមកអាណិតស្រឡាញ់អ្នកវិញដោយឯកឯង។
៣) ឧស្សាហ៍ញញឹម៖ ស្នាមញញឹមជួយស្រោចស្រង់អ្នក មិនថាអ្នកជួបរឿងមិនល្អយ៉ាងណាខ្លះនោះទេ។ ហើយការញញឹមនេះ គឺជាវិធីងាយស្រួលតែមួយមុខគត់ ដែលអាចទាមទារការចាប់អារម្មណ៍ពីអ្នកដទៃបាន។
៤) មានភាពក្លាហាន ៖ ដូចគេគ្រប់គ្នានិយាយអញ្ចឹង ភាពក្លាហានគឺជាគន្លឹះមួយដែលអ្នកណាៗ ក៏ចង់បាន។ កាលដែលមានភាពក្លាហានសម្រាប់ខ្លួនឯង រូប សម្រស់អ្នក សមត្ថភាពអ្នក ការងារអ្នកគឺសុទ្ធតែលេចធ្លោទាំងអស់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity