ទំនាក់ទំនងស្នេហាមាន៣ប្រភេទ តើស្នេហារបស់អ្នកស្ថិតនៅប្រភេទមួយណាដែរ?
ជាការពិតណាស់ ទំនាក់ទំនងស្នេហាមានច្រើនប្រភេទណាស់ក្នុងជីវិតមនុស្ស។ អ្នកខ្លះមានទំនាក់ទំនងស្នេហាល្អហើយ ឯខ្លះទៀតក៏មានស្នេហាដែលពោរពេញទៅដោយបញ្ហា។ ម៉្យាងវិញទៀត ស្នេហាខ្លះមិនចាំបាច់ការខំប្រឹងប៉ុណ្ណានោះទេដែលបុគ្គលទាំងពីរមានអារម្មណ៍ថារីករាយ ឯស្នេហាមួយប្រភេទទៀតបើទោះបីជាបុគ្គលម្នាក់ៗខំចំណាយពេលលើគ្នាយ៉ាងណា តែស្នេហារបស់ពួកគេដូចជាមិនសូវល្អសោះ។ សរុបជារួម ស្នេហាមាន៣ប្រភេទដែលមនុស្សជាច្រើនមាន៖
១) ទំនាក់ទំនងបែបពឹងពាក់លើគ្នា (១+០=០) ៖ ទំនាក់ទំនងស្នេហាប្រភេទនេះ គឺនៅពេលដែលបុគ្គលម្នាក់ជាមនុស្សដែលអសសមត្ថភាពឬចាំពឹងពាក់លើមនុស្សម្នាក់ទៀត ឬក៏គូសង្សារទាំងពីរចាំតែពឹងពាក់លើគ្នាតែម្តង។ ជាការពិតមិនអាចប្រកែកបាននោះទេ ស្នេហាប្រភេទនេះគឺមិនល្អនោះទេពីព្រោះថាក្នុងស្ថានភាពបែបនេះ វាអាចមិនមែនជាស្នេហាដែលកើតចេញពីចិត្តព្រោះថាម្នាក់នោះត្រូវការអ្នកដោយសារតែអ្នកអាចជួយគាត់បានឬបំពេញនូវចំណង់ចំណូលចិត្តរបស់គាត់តែប៉ុណ្ណោះ។
២) ទំនាក់ទំនងបែបឯករាជ្យ ( ១+១=២) ៖ ទំនាក់ទំនងស្នេហានេះគឺនៅពេលដែលបុគ្គលម្នាក់ជាមនុស្សឯករាជ្យនិងជួយបំពេញឲ្យដៃគូរបស់គាត់។ នេះជាជំហានមួយដែលនាំឲ្យពួកគាត់ឆ្ពោះទៅរកសុភមង្គលបាន។ ទំនាក់ទំនងបែបឯករាជ្យ (១+១=២) គឹដោយសារតែមនុស្សទាំងពីរនាក់ពូកែ ដូច្នេះហើយពួកគាត់អាចជួយគ្នាសម្រេចកិច្ចការបានច្រើនក្នុងដំណើរជីវិតរបស់ពួកគេ។
៣) ទំនាក់ទំនងបែបស៊ីចង្វាក់គ្នា ( ១+១=៣) ៖ ទំនាក់ទំនងស្នេហានេះគឺនៅពេលដែលបុគ្គលឯករាជ្យម្នាក់នៅជាមួយបុគ្គលដែលមានភាពឯករាជ្យដូចគ្នា។ ទំនាក់ទំនងស៊ីចង្វាក់គ្នា (១+១=៣) មានន័យថាមនុស្សទាំងពីរមានចំណុច គំនិតឬអារម្មណ៍ដូចគ្នាច្រើន។ ដោយតែសារពួកគាត់យល់ចិត្តគ្នាបានស៊ីជម្រៅ ពួកគាត់នឹងរស់នៅបានសុខនិងសម្រេចកិច្ចការរួមគ្នាបានជាច្រើនក្នុងជីវិត។ នេះជាទំនាក់ទំនងស្នេហាដែលមនុស្សគ្រប់រូបគួរតែមាន៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ goalcast.com