តើ​គួរ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ ​«ភាព​ឯកា​» ចូល​មក​ជិត​អ្នក​ទៀត​?​



លោក​វេជ្ជបណ្ឌិត​ Michael Craig Miller ជា​ជំនួយការ​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ Harvard Medical ​បាន​បង្ហាញ​ថា​៖ «​ភាព​ឯកា​ នេះ​អាច​ដឹកនាំ​អ្នក​ឲ្យ​កើត​​ជំងឺ​បាក់ទឹកចិត្ត​ ហើយ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ខ្លាំង ប្រសិន​អ្នក​មិន​ព្យាបាល​វា​ទេ​។» ។ ហេតុនេះ​ទើប​អត្ថបទ​ខាង​ក្រោម​ចង់​បង្ហាញ​ លោក​អ្នក​​ ឲ្យ​បាន​ដឹង​ខ្លះៗ​ពី​វិធី​ជួយ​​នាំ​អ្នក​ចេញ​ពី​ភាព​​ឯកា​៖

១) ទាក់ទង​ជាមួយ​គ្រួសារឬ​​មិត្តភ័ក្ដិ​​៖ មិនថា​អ្នក​រវល់​យ៉ាង​​ណា អ្នក​​ត្រូវ​ឆ្លៀត​ពេល​និយាយ​លេង​សើច ញញឹម​ ជួប​មុខ​គ្នា​ ឲ្យ​បាន​ញឹកញាប់។​ ទោះ​បី​បាន​ឃើញ​មុខ​គ្នា​បន្តិច​ក៏​បាន​ដែរ ព្រោះ​ថា​វា​គឺ​ជា​ថ្នាំ ដែល​ជួយ​ដល់​សុខភាព​អ្នក​។​

២) ឧស្សាហ៍​ញញឹម​ហើយ​និយាយ​រាក់ទាក់​ដាក់​គេ​ឯង​៖ ការ​ញញឹម​ បង្ហាញ​ពី​ភាព​រួសរាយ​រាក់ទាក់ គឺ​ជា​សញ្ញា​នៃ​ការ​ចាកចេញ​ពី​ភាព​​ឯកា​។​ ទោះ​បី​អ្នក​មិន​ដែល​ស្គាល់​​គេ​ពិត​មែន តែ​ការ​ញញឹម​រាក់ទាក់​គឺ​វា​មិន​ទាស់​​ខុស​អី​ទេ ហើយ​ពេល​ក្រោយ​អ្នក​ក៏​អាច​​ស្គាល់​គ្នា​បាន​ជាមួយ​មនុស្ស​​កាន់​​តែ​ច្រើន​​ដែរ។​

៣) ចូលរួម​កម្មវិធី​នានា​ឲ្យ​ច្រើន​៖ កម្មវិធី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គឺ​មាន​មិន​ចេះ​​តិច​ទេ​។ ហេតុនេះ​អ្នក​ត្រូវ​​យក​ពេល​នេះ​ដើម្បី​ស្គាល់​គេ​ឯង​ឲ្យ​​កាន់​តែ​ច្រើន​។ បើ​អ្នក​ចំណាយ​ពេល​នៅ​តែ​ក្នុង​បន្ទប់ អ្នក​​នឹង​មាន​​អារម្មណ៍​ថា​ឯកា ហើយ​យូរ​ៗទៅ​វា​នឹង​ក្លាយ​ជា​​ទម្លាប់​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ businessinsider

X
5s