ការងារ​ទាំង​​នេះ ប្រហែល​ជា​នឹង​បាត់​មុខ​​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត!​



​មិន​ដឹង​ថា​អ្នក​មាន​ចំណង់ចំណូលចិត្ត​​ចំពោះ​ការងារ​ទាំង​នេះ​ឬ​អត់​ទេ​។ តែ​មិន​យូរ​ឡើយ​ គឺ​១០​ឆ្នាំ​ទៅ​មុខ​ទៀត​នោះ ការងារ​ខ្លះ​នឹង​បាត់បង់​ហើយ​។​ តើ​ការងារ​ទាំង​នោះ​ សំដៅ​លើ​អ្វី​ខ្លះ​? ១) អ្នក​​គិត​លុយ​ខាង​មុខ​ហាង​៖ ដោយ​អតិថិជន​​អាច​គិត​លុយ​ រាល់​​ថ្លៃ​ចំណាយ​នានា​បាន​តាមរយៈ​ការ​ឆូត​លុយ​កាត​ធនាគារ​​ដោយ​ខ្លួន​ឯង​ ។ ​ហេតុនេះ​ការងារ​ជា​អ្នក គិត​លុយ​ អាច​​នឹង​បាត់​ជា​រូបរាង​ នៅ​ថ្ងៃ​ខាង​មុខ។ នេះ​ដោយ​សារ​តែ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ ទើប​​គេ​ចង់​កាត់​បន្ថយ​កម្លាំង​ពលកម្ម​របស់​មនុស្ស​។​ [caption id="attachment_42411" align="aligncenter" width="1920"] bleubloom[/caption] ២) អ្នក​​​បោះពុម្ព​ក្រដាស​ឬ​ឯកសារ​​នានា​៖ ដោយ​សារ​តែ​ក្រុមហ៊ុន​នីមួយៗ គឺ​សុទ្ធ​តែ​បំពាក់​ដោយ​ម៉ាស៊ីន​បោះពុម្ព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​តែ​ម្ដង​ ដូចនេះ​គេ​មិន​សូវ​ជា​ត្រូវ​​ការ​អ្នក​បោះពុម្ព​ដទៃ ឡើយ។​ ម៉្យាង​វិញ​ទៀត ១០​ឆ្នាំ​ទៅ​មុខ​ទៀត អាច​​ថា​ផ្ទះ​នីមួយៗ គឺ​អាច​មាន​ម៉ាស៊ីន​ ព្រីន​ និង​ កូពី​ ក៏​ថា​បាន​ ហើយ​តម្រូវ​ការ​អ្នក​ជួយ​បោះពុម្ព​ក៏​កាន់​តែ​ធ្លាក់​ចុះ ដែល​ជា​ហេតុ​នាំ​ឲ្យ​ការងារ​នោះ​អាច​នឹង​បាត់​មុខ​បាន​។​   ៣) អ្នក​​បញ្ជូន​សំបុត្រ​ពី​ប្រៃសណីយ៍​៖ ដោយ​សារ​កំណើន​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ ពួក​គេ​អាច​ផ្ញើ​អ្វី​ដែល​គេ​ចង់​ផ្ញើ​តាម​តែ​ប្រព័ន្ធ​អ៊នឡ៉ាញ​ក៏​បាន ព្រោះ​វា​អស់​ថោក​ហើយ​ចំណាយ​ពេល​តិច។ ចំណែក​ការ​បញ្ជូន​តាម​ប្រៃសណីយ៍​ វា​ហាក់​ដូច​ជា​មិន​ស៊ីវិល័យ​នោះ​ទេ ​សម្រាប់​ប្រជាជន​សម័យ​នេះ ដូច្នេះ​ហើយ​ការងារ​នេះ​អាច​​នឹង​បាត់​មុខ​ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​នេះ​៕   ប្រែ​សម្រួល​៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ bleubloom
X
5s