តាម​រយៈ​ការ​ហាត់ប្រាណ​ គេ​ក៏​អាច​សន្មត​ថា​អ្នក​ជា​មនុស្ស​ដូចម្ដេច​បាន​ដែរ​!​



តាម​ពិត​ទៅ អ្នក​​ចិត្ត​វិទ្យា​គឺ​ពួក​គេ​អាច​​​ទាយ​ពី​​បុគ្គលិកលក្ខណៈ​បាន​​គ្រប់​បែប​យ៉ាង​ទាំង​អស់។ ដោយ​អត្ថបទ​ខាង​ក្រោម​នេះ​គឺ​ចម្លែក​គេ ពួក​គេ​អាច​ទាយ​ថា​អ្នក​ជា​មនុស្ស​បែប​ណា​បាន​ ដោយ​គ្រាន់​​តែ​ផ្ដោត​មើល​ថា​ តើ​អ្នក​ហាត់ប្រាណ​យ៉ាង​ដូចម្ដេច​?

១) ចូលចិត្ត​ហាត់ប្រាណ​ម្នាក់​ឯង​ ​ ជា​មនុស្ស​ប្រភេទ​​«Introvert» ៖ តើ​អ្នក​មាន​ដែល​ឃើញ​នរណា​ម្នាក់​ចូលចិត្ត​ទៅ​ហាត់ប្រាណ​តែ​​ម្នាក់ៗ​ឯង​ដែរ​ទេ​? គេ​រត់​ ឬ​ដើរ​ ទៅ​ណា​មក​ណា​តែ​ឯង​ៗ ហើយ​ឆ្ងាយ​ពី​អ្នកដទៃ នេះ​បង្ហាញ​ថា​គេ​ជា​ប្រភេទ​មនុស្ស​ Introvert (​ចង់​នៅ​តែ​ឯង​)។

២) ចូលចិត្ត​រត់​ឆ្ងាយ​ៗ​​ ជា​មនុស្ស«​ចង់​ប្រកួតប្រជែង​» ៖ អ្នក​ហាត់ប្រាណ​ទាំង​អស់​គឺ​មិន​ដូច​គ្នា​ទេ អ្នក​ខ្លះ​ហាត់​ខ្លាច​ហត់ តែ​អ្នក​ខ្លះ​វិញ​ទោះ​បី​ហត់​ក៏​នៅ​តែ​តស៊ូ​។ នេះ​ដោយ​សារ​តែ​ពួក​គេ​ជា​មនុស្ស​ដែល​ចង់​ប្រកួតប្រជែង​យក​ឈ្នះ​នឹង​ខ្លួន​ឯង​តែ​ម្ដង​។

៣) ចូលចិត្ត​ហាត់ប្រាណ​ជា​ក្រុម​ ជា​មនុស្ស​ប្រភេទ​​​«Extrovert» ៖ ចំពោះ អ្នក​ខ្លះ​វិញ ទាល់​តែ​មាន​អ្នក​ទៅ​ហាត់ប្រាណ​ជាមួយ ឬ​ក៏​ហាត់​ជា​​ក្រុម​ទើប​ពួក​គេ​​ទៅ​ហាត់​។ ដោយ​នេះ​វា​បញ្ជាក់​ថា ពួក​​គេ​ជា​​មនុស្ស​ប្រភេទ​ Extrovert ( ចង់​នៅ​ចាំ​ក្រុម​និង​អ៊ូអរ​)។​

៤) អ្នក​ត្រូវ​​ការ​គ្រូបង្ហាត់ ដោយ​សារ​អ្នក​​ជា​មនុស្ស​លំអិត​និង​ផ្ចិតផ្ចង់៖ អ្នក​គួរ​ចំណាំ​​មើល​ទៅ បើ​នរណា​ម្នាក់​មក​ហាត់ប្រាណ ដោយ​ទាមទារ​គ្រូ​បង្វឹក​មក​ហ្វឹកហាត់​ផ្ទាល់ ភាគ​ច្រើន​ពួក​គេ​ជា​មនុស្ស​ដែល​ត្រូវ​ការ​ភាព​ត្រឹម​ត្រូវ ល្អិតល្អន់ ហើយ​ម៉ត់ចត់​ ចង់​យល់​ដឹង​ឲ្យ​ស៊ីជម្រៅ​ពី​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ​៕

​​​ប្រែ​សម្រួល​៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity

X
5s