ចំណុច​​៣យ៉ាង​ដែល​អ្នក​ជំនួញ​ជោគជ័យ​​ត្រូវ​តែ​មាន​



តើ​អ្នក​ធ្លាប់​មាន​ក្តី​សុបិន​ចង់​ក្លាយ​ជា​អ្នក​ជំនួញ​ដែរ​ឬ​ទេ? ​ការ​ធ្វើ​ជា​ថៅកែ​គេ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ព្រោះ​អ្នក​ត្រូវ​គិត​ច្រើន ធ្វើ​ការងារ​ច្រើន​ជាង​គេ​និង​​គ្រប់​គ្រង​ជំនួញ​ទាំង​មូល​។ បើ​ទោះ​បី​ជា​អ្នក​ជំនួញ​មាន​តិច​និច​ខុស​គ្នា​ក្នុង​ការ​គ្រប់​គ្រង​ជំនួញ​យ៉ាង​ណា​​​ក្តី​ អ្នក​ជំនួញ​ជោគជ័យ​ជា​ច្រើន​មាន​​ចំណុច​រួម​ទាំង​​នេះ។ អ៊ីចឹង​ហើយ ប្រសិន​ជា​អ្នក​ចង់​ក្លាយ​ជា​អ្នក​ជំនួញ​ជោគជ័យ​ម្នាក់ អ្នក​គួរ​តែ​អភិវឌ្ឍន៍​ខ្លួន​ឯង​ឲ្យ​មាន​នូវ​ចំណុច​ខាង​ក្រោម​នេះ៖

១) ភាព​អត់ធ្មត់៖ អ្នក​ជំនួញ​ខ្លះ​ចង់​បាន​លទ្ធផល​ភ្លាម​ៗ​នៅ​ចំពោះ​មុខ​តែ​ម្តង​ដោយ​ខ្វះ​ភាព​អត់ធ្មត់ ពួក​គាត់​ប្រញាប់​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ពុំ​បាន​គិត​បាន​វែង​ឆ្ងាយ​ ដែល​ធ្វើ​ឲ្យ​ជំនួញ​របស់​គាត់​មាន​ហានិភ័យ​ទៅ​វិញ​​​។ ​បើ​ទោះ​បី​ជា​អ្នក​ចង់​ជោគជ័យ​ក្នុង​រយៈ​ពេល​ខ្លី​ក៏​ពិត​មែន​ តែ​ភាព​ជោគជ័យ​មិន​អាច​កើត​ឡើង​មួយ​យប់​ឬ​មួយ​ខែ​នោះ​ទេ។ ​ ដូច្នេះ​ហើយ​​អ្នក​គួរ​តែ​ផ្តោត​អារម្មណ៍​ទៅ​លើ​ការងារ​​និង​គោលដៅ មិន​យូរ​មិន​ឆាប់​នោះ​ទេ អ្នក​នឹង​ជោគជ័យ។

២) ខិត​ខំ​ជា​និច្ច៖ អ្នក​ជំនួញ​ខ្លះ​គិត​ថា​ឲ្យ​តែ​ជំនួញ​របស់​ពួក​គេ​ឈរ​នៅ​លើ​ទី​ផ្សារ​ហើយ​ប្រាកដ​ជា​មិន​រលំ​នោះ​ទេ។ ដោយ​សារ​តែ​ហេតុផល​នេះ​ហើយ​ទើប​បាន​ជា​​អ្នក​ជំនួញ​ជា​ច្រើន​បន្ធូរ​​ដៃ​មិន​សូវ​ខំ​ប្រឹង​ដូច​កាល​ដែល​គាត់​​កកើត​ជំនួញ​របស់​គាត់​ដំបូង​។ ចូរ​អ្នក​ចង​ចាំ​ថា​ក្រុមហ៊ុន​របស់​អ្នក​អាច​រលំ​គ្រប់​ពេល​ប្រសិន​ជា​អ្នក​លែង​ខំ​ប្រឹង។ ដូច្នេះ​ហើយ អ្នក​ត្រូវ​តែ​បន្ត​ការ​ខំ​ប្រឹង​ ពង្រីក​ជំនួញ​របស់​អ្នក​ឲ្យ​កាន់​តែ​ធំ​​ទៅ​ៗ​​និង​បន្ត​ដំណើរ​ទៅ​មុខ​ជា​និច្ច។

៣) ​ យក​ចិត្ត​ទុក​ដាក់​គ្រប់​ចំណុច៖ អ្នក​ជំនួញ​ជា​ច្រើន​យល់​ខុស​ថា​ប្រសិន​ជា​អ្នក​ផ្តោត​ទៅ​លើ​បញ្ហា​ដែល​ក្រុមហ៊ុន​មាន​ហើយ​ដោះ​ស្រាយ​វា​ឲ្យ​បាន​ល្អ​ នោះ​ក្រុមហ៊ុន​ពិត​ជា​ជោគជ័យ​​។ ធាតុ​ពិត​មិន​មែន​បែប​នេះ​នោះ​ទេ។ អ្នក​ជំនួញ​ដែល​ពូកែ​ត្រូវ​ចេះ​​ដោះ​ស្រាយ​បញ្ហា ពង្រឹង​សមត្ថភាព​បុគ្គលិក ចេះ​គ្រប់​គ្រង​ថវិកា​ចំណូល​ចំណាយ​ក្នុង​ក្រុមហ៊ុន​​​​​​​និង​​សិក្សា​​ជំនាញ​បន្ថែម ​ដើម្បី​ពង្រឹង​ជំនួញ​របស់​​ពួក​គេ៕

ប្រែ​សម្រួល៖ អុឹង​ មុយយូ ប្រភព៖ entrepreneur.com

X
5s