តើដឹងអត់ថា មនុស្សជោគជ័យធ្វើអ្វីខ្លះទៅឲ្យគេមើលមកថា ខ្លួនមានភាពក្លាហាន?
ភាពក្លាហានគឺជាកូនសោនាំទៅរកភាពជោគជ័យ។ ការស្រាវជ្រាវបានបង្ហាញថា ៖ «អ្នកដែលមានភាពក្លាហាន តែងទទួលបានការ កោតសរសើរច្រើន ផ្ដល់កិត្តិយសខ្ពស់ ហើយមាន ឥទ្ធិពលលើគេឯងទៀត។ តែក៏នៅមានពេលខ្លះដែលពួកគេគ្មានភាពក្លាហានដែរ។ តើពួកគេបិទបាំងភាពភ័យខ្លាចបែបណា ដើម្បីឲ្យគេមើលមកឃើញនៅតែក្លាហានដដែល?
១) សម្លឹងដោយមិនដាក់ភ្នែកពេលសន្ទនាគ្នា៖ ពេលស្ថិតនៅជាមួយនរណាម្នាក់ គឺត្រូវព្យាយាមនិយាយដោយសម្លឹងមើលឲ្យចំភ្នែក។ កុំទៅក្រឡេកមើលទូរស័ព្ទ ឬអំពូលភ្លើងឯណានោះអី។ ពេលនិយាយជាមួយនរណា អ្នកត្រូវសម្លឹងមើលគេ ពេលនោះគេនឹងមានអារម្មណ៍ថាខ្លួនឯងសំខាន់ បន្ទាប់មកគេនឹងគោរពអ្នកជាមិនខាន។
២) ឈរពើងទ្រូងឲ្យហំហាន៖ ពេលប្រជុំ ឬថ្លែងសន្ទរកថានានា អ្នកគួរតែហ្វឹកហាត់រៀនឈរឲ្យត្រង់ ពោរពេញដោយថាមពល ព្រោះថា ការឈររបៀបនេះ គឺហាក់ដូចជាលើកខ្លួនឯង ឲ្យខ្ពស់ដែរ។
៣) និយាយមួយៗ និងច្បាស់ៗ៖ និយាយយឺតៗ ហើយតិចៗ នឹងកាត់បន្ថយ រូបរាងក្លាហានរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចធ្លោយមាត់និយាយពាក្យខ្លះដែលមិនសូវមានប្រយោជន៍នឹងនិយាយទៀត។ ដំណោះស្រាយបញ្ហានេះគឺ ថា អ្នកគួរនិយាយឲ្យមួយៗ កុំបំបោល ហើយឲ្យច្បាស់ៗ។ ប្រើពេលសម្រាប់និយាយឲ្យល្អ ហើយពេលនោះគេនឹងវាយតម្លៃអ្នកជាមនុស្សក្លាហានតាមក្រោយហើយ។
៤) ធ្វើកាយវិការដៃផង៖ កាយវិការដៃ ពិពណ៌នាច្រើនណាស់ពីអ្នក។ ហេតុ ដូចនេះ អ្នកត្រូវបង្កើនសកម្មភាពឲ្យបានច្រើននៅពេលនិយាយអ្វីមួយ។ ដោយវាអាចជួយសង្កត់ន័យពីអ្វីដែលអ្នកបាននិយាយ ហើយវាបង្ហាញពីភាពក្លាហានអ្នក៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ inc