រឿង​​៦​ចំណុច​ដែល​អ្នក​​គួរ​បំភ្លេច​ចោល​ឲ្យ​អស់​ មុន​​នឹង​ថ្ងៃ​ខួប​កំណើត​ចូល​​មក​ដល់​



ថ្ងៃ​ខួប​កំណើត​ក៏​ជិត​មក​ដល់ អាយុ​របស់​អ្នក​ក៏​ចាប់​ផ្ដើម​កើន​ឡើង​មួយ​ឆ្នាំ​ទៀត​ដែរ។ ដូចនេះ​តើ​អ្នក​មាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ថា តើ​គួរ​ចាប់​ផ្ដើម​អ្វី​ខ្លះ​? ហើយ​គួរ​លះបង់​អ្វី​ខ្លះ​ចោល​?

១) បោះបង់​ចោល​ទាំង​អស់ នូវ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត​ និង​មិន​អាច​​ញញឹម​បាន​។​ ជីវិត​គឺ​កើត​មក​ដើម្បី​សប្បាយ​ មិន​មែន​ទ្រាំ​នឹង​ទុក្ខ​ទេ​។​

២) បោះបង់​ចោល​ គំនិត​ណា​ដែល​តែង​នាំ​អ្នក​ឲ្យ​បរាជ័យ​។​ បើ​សិន​ជា​វា​មិនបាន​ផល​ហើយ អ្នក​គប្បី​រក​គំនិត​ថ្មី ហើយ​កប់​គំនិត​ចាស់ៗ ចោល​ឲ្យ​អស់​ទៅ។​

៣) បោះបង់​ចោល​គំនិត​ដែល​ខ្លាច​អ្នក​ដទៃ មើល​មក​អ្នក​មិន​ល្អ​។ ពេល​អ្នក​​កំពុង​តែ​សរសេរ​ពី​ដំណើរ​ជីវិត​របស់​ខ្លួន អ្នក​មិន​គួរ​អនុញ្ញាត​ឲ្យ​អ្នកដទៃ មក​កាន់​ប៊ិច​អ្នក​សរសេរ​ទេ​។​

៤) បោះបង់​ចោល​ការ​ដោះសា​ដែល​អត់ប្រយោជន៍​ ហើយ​សម្លឹង​មើល​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ ហើយ​បើ​ធ្វើ​​មិន​បាន​ មិនបាច់​ខំ​ប្រឹង​ទេ​។​

៥) បោះបង់ចោល​ទម្លាប់​ខ្ជិល​ដែល​អ្នក​តែង​តែ​មាន​កន្លង​មក​ ។ អ្នក​​មិន​អាច​ទទួល​បាន​អ្វី​ដែល​អ្នក​ប៉ង​ទេ អ្នក​ទទួល​បាន​អ្វី​ដែល​អ្នក​បាន​ធ្វើ​។​

៦) បោះបង់ចោល ទម្លាប់​បង្កើន​កំហុស​ដដែល​ៗ។ កំហុស​ដែល​កើត​ឡើង​លើក​ទី២​គឺ​លែង​​ជា​កំហុស​ទៀត​ហើយ​ វា​គឺ​ជា​ជម្រើស​​ដែល​អ្នក​ចង់​បាន​​តែ​ម្ដង៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ marcandangel

X
5s