តើ​ពិត​ទេ ដោយ​សារ​ហេតុផល​ទាំង​នេះ​ទើប​មនុស្ស​ម្នាក់ៗ​សុខ​ចិត្ត​ទ្រាំ​នឹង​ស្នេហា​បោកប្រាស់?​



អ្នកប្រហែល​ជា​ធ្លាប់​ដឹង​ថា ស្នេហា​មួយ​គឺ​​ពោរពេញ​ដោយ​ការ​បោកប្រាស់​ តែ​ហេតុអ្វី​ពួក​គេ​នៅ​តែ​ទ្រាំ​រស់​នៅ​ជាមួយ​គ្នា​បា​នយូរ​ម្ល៉េះ​? ​នេះ​គឺ​មក​ពី​ហេតុផល​សំខាន់​ខ្លះ​ៗ ដែល​អ្នក​មិន​បាន​​ដឹង​។​ ក្នុង​នោះ​មាន​៖​

១) ស្រឡាញ់​ខ្លួន​ឯង​តិច​ពេក​៖ ពេល​ណា​​ដែល​បុគ្គល​ម្នាក់​​មិនសូវ​ស្រឡាញ់​ខ្លួន​ឯង ពួក​គេ​នឹងមិន​អាច​​ចាកចេញ​ពី​ស្នេហា​ណា​ដែល​​ធ្វើ​ឲ្យ​​គេឈឺចាប់​បាន​​ទេ​។ តែ​បើ​បុគ្គល​នោះ​ស្រឡាញ់​ ហើយ​ផ្ដល់​តម្លៃ​ឲ្យ​​ខ្លួន​ឯង​ខ្លាំង​វិញ គ្រាន់​តែ​កំហុស​តិចតួច​ ពួក​​គេ​សុំ​បែក​បាត់​ទៅ​ហើយ​ដោយ​មិនចាំ​យូរ​ឡើយ​​។​

២) ខ្លាច​ការ​នៅ​ម្នាក់​ឯង​៖ បុគ្គល​ណា​ដែល​ខ្លាច​ និង​មិន​ចង់​នៅ​ម្នាក់​ឯង​ ភាគ​ច្រើន​ពួក​គេ​ស៊ូទ្រាំ​នៅ​ក្នុង​ស្នេហា​​ដែល​ឈឺផ្សា​។ សម្រាប់​ពួក​គេ គឺ​ឲ្យ​តែ​បាន​នៅ​ជាមួយ​ដៃ​គូ​ស្នេហា ក៏​ពួក​គេ​សុខ​ចិត្ត ទោះ​បី​កាលៈទេសៈ​គឺ​លំបាក​យ៉ាង​ណា​ក្ដី​។​

៣) ពួក​គេ​ជឿ​ថា​ដៃគូ​ស្នេហា​​នឹង​ផ្លាស់ប្ដូរ​សម្រាប់​គេ​៖ មនុស្ស​ជា​ច្រើន​សុខ​ចិត្ត​ទ្រាំ​នៅ​ក្នុង​ស្នេហា​ក្បត់​ គឺ​ដោយ​សារ​ពួក​គេ​ជឿជាក់​ថា​ ដៃ​គូ​ស្នេហា​នោះ​នឹង​កែ។​ តែ​តាម​ពិត​ទៅ គឺ​គ្មាន​ហេតុផល​ណា​ ​ដែល​អ្នក​គួរ​ចំណាយ​ជីវិត​​យ៉ាង​ច្រើន​ ដើម្បី​រង់ចាំ​ការ​ផ្លាស់ប្ដូរ​របស់​នរណា​ម្នាក់​នោះ​ទេ​។​

៤) ពួក​គេ​មាន​កូន​ជា​ចំណង​៖ ដៃ​គូ​ស្នេហា​ខ្លះ​ចាប់​ផ្ដើម​ប្រែប្រួល​ ពេល​ដែល​ពួក​គេ​មាន​កូន​។ ហើយ​វា​ពិបាក​ណាស់ សម្រាប់​ការ​ចែក​ផ្លូវ​គ្នា ពេល​ដែល​កូន​ៗ នៅ​ទល់​នឹង​មុខ​អ្នក​។ ហេតុ​​ដូចនេះ វា​គ្មាន​ជម្រើស​អ្វី​ផ្សេង​ ក្រៅ​ពី​នៅ​ទ្រាំ​គ្រាំគ្រា​ជាមួយ​ស្នេហា​ ឈឺចាប់​នោះ​ទេ​៕

 ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity

X
5s