សញ្ញា​​​ទាំង​នេះនឹង​បង្ហាញ​ថាលុយ​នឹង​រត់​មក​រក​អ្នក​ឆាប់​ៗនេះ​​



តាម​ពិត​ទៅ ពេល​ខ្លះ​អ្នក​អាច​សង្កេត​មើល​ហេតុការណ៍​នៅ​ជុំវិញ​ខ្លួន​អ្នក​​បាន​ ដើម្បី​ដឹង​ថា ពេល​ណា​ទៅ​លុយ​មក​រក​អ្នក​។ បើ​មាន​សញ្ញា​ដូច​ខាង​ក្រោម​នេះ គឺ​វា​មិន​យូរ​ឡើយ​ អ្នក​​នឹង​សំបូរ​លុយ​ចាយ​តែ​ម្ដង​៖​

១) ឃើញ​លេខ​៨​ គ្រប់​ទីកន្លែង​ពេក​៖ លេខ៨​ គឺ​​បើ​គិត​តាម​ខ្សែ​ចិន គេ​សន្មត​​ថា​ជា​លេខ​នាំ​សំណាង​ និង​នាំ​លុយ​។​ ថ្ងៃ​​ទី​៨​ ខែ​៨​ ឆ្នាំ​២០០៨ ប្រជាជន​ចិន​ច្រើន​ ​នាំ​គ្នា​រៀបការ​ពេញ​ទឹក​​ពេញ​ដី ដើម្បី​ចង់​ក្លាយ​ជា​អ្នក​មាន​។​ ដូចនេះ​គេ​អាច​និយាយ​បាន​ថា ​បើ​អ្នក​ឧស្សាហ៍​ប្រទះ​លេខ​៨​នេះ មាន​ន័យ​ថា​អ្នក​ជិត​បាន​លុយ​ចាយ​ហើយ​។​

២) សុខ​ៗ ស្រាប់​តែ​បក្សី​ជុះ អាចម៍​ដាក់​៖ ជា​ធម្មតា​ទេ​ ដែល​បក្សី​គឺ​​តែង​តែ​ហោះហើរ​បណ្ដែត​ខ្លួន​ នៅ​លើ​មេឃ​តែ​ប៉ុណ្ណោះ។ ហើយ​វា​ពិត​ជា​មាន​ប្រផ្នូល​ល្អ​អ្វី​មួយ ដែល​សុខ​ៗ វា​មក​ជុះ​អាចម៍​ដាក់​អ្នក​បែប​នេះ​។​ ពេល​អ្នក​​ជួប​រឿង​បែប​នេះ គេ​សន្មត​ថា​ជា​លាភ និង​សំណាង​ ហើយ​លុយ​អាច​នឹង​ហូរហៀរ​ចូល​ក្នុង​ហោប៉ៅ​អ្នក​មិន​យូរ​មិន​ឆាប់​ឡើយ​។

៣) បោះ​កាក់​ចូល​ក្នុង​ទឹក​៖ តាម​ពិត​ទៅ ទំនៀម​ទម្លាប់​បែប​នេះ គឺ​ល្បី​ល្បាញ​ណាស់ នៅ​ឯ​ទ្វីប​អឺរ៉ុប​។​ បើ​សិន​ជា​អ្នក​បោះកាក់​ប្រាក់​ចូល​ទៅ​ក្នុង​ទឹក​ ​ហើយ​ផ្សង​រក​លុយ​កាក់​ នោះ​បំណង​ប្រាថ្នា​អ្នក​នឹង​ឆាប់​បាន​សម្រេច​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ power of positivity

X
5s