មើល​ឲ្យ​ហើយ​ទៅ ចរិត​អ្នក​ចង់​ដោះដៃ​ពី​ស្នេហា​ តែង​បង្ហាញ​អាកប្បកិរិយា​បែប​នេះ​



គ្មាន​ស្នេហា​​ឯណា​ដែល​ងាយ​នឹង​អមត​ទេ​ ។ កាល​ពី​ស្រឡាញ់​​គ្នា​ដំបូង​ គឺ​ផ្អែម​រលួយ​គ្មាន​អ្នក​ណា​គិត​ដល់​ទេ តែ​បើ​ចិត្ត​ចង់​ដោះដៃ​វិញ វា​ប្លែក​សឹង​នឹក​ស្មាន​មិន​ដល់​។ ទាំង​នេះ​គឺ​ជា​អាកប្បកិរិយា​បង្ហាញ​ថា​មនុស្ស​នោះ​ចង់​ដោះដៃ​ពី​អ្នក​បណ្ដើរ​ៗហើយ​៖

១) គេច​ចេញ​មិន​សូវ​ចង់​ជួប​៖ បើ​មនុស្ស​នៅមាន​ចិត្ត​ស្រឡាញ់​ ពួក​គេ​នឹង​មាន​អារម្មណ៍​ថា នឹក​ ហើយ​នឹង​ស្វែងរក​​ពេលវេលា​ដើម្បី​ណាត់​អ្នកដើរ​លេង​។ តែ​បើ​សុខ​ៗ ស្រាប់​តែ​គេចវេះ​ មិន​លើក​ទូរស័ព្ទ មិន​បបួល​ដើរ​លេង ឬ​ទៅ​ក្រៅ​ជា​មួយ​គ្នា។ តើ​វា​មិន​មក​ពី​ការ​អស់​ចិត្ត​ស្នេហ៍​ទេ​មែន​ទេ​?

២) កាច​ខុស​ពី​មុន​៖ ពី​មនុស្ស​ដែល​ធ្លាប់​តែ​ចាំ​ទ្រ​អ្នក តែ​បែរ​ជា​ក្រអឺតក្រទម​ សម្ដី​ធ្ងន់​ៗ ហើយ​ប្លែក​ខុស​ធម្មតា​។ នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា គេ​លែង​សូវ​​ស្រឡាញ់​អ្នក​ហើយ​។ មិន​យូរ​ទេ​បើ​អ្នក​ទ្រាំ​មិន​បាន​ អ្នក​​ទាំង​២​អាច​ឈ្លោះ​គ្នា ហើយ​ពេល​នេះ​ហើយ​ដែល​អ្នក​ចាប់​ផ្ដើម​បែកបាក់​នោះ​។​​

៣) លែង​ចង់​និយាយ​ពី​រឿង​អនាគត​ជាមួយ​អ្នក​៖ មនុស្ស​បើ​ថា​នៅ​ស្រឡាញ់​អ្នក គេ​តែង​សម្លឹង​មើល​រឿង​អនាគត​ជាមួយ​គ្នា​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រាល់​សកម្មភាព​ទាំង​ឡាយ​គឺ​គេ​ធ្វើ​ឡើង​ដោយ​គិត​ពី​ពេល​អនាគត​។ តែ​បើ​រាល់​ថ្ងៃ​គេ​ធ្វើ​អ្វី​ក៏​ដោយ​គេ​គិត​តែ​ពី​បច្ចុប្បន្ន​ នេះ​បញ្ជាក់​ថា​គេ​គ្មាន​គោលបំណង​ចង់​នៅ​ជាមួយ​អ្នក​បាន​យូរ​ទេ​។

៤) កុហកច្រើន​ដើម្បី​ចេញ​ពី​អ្នក​៖ ការ​កុហក​នេះ​ជា​ដើម​ចម​នៃ​ការ​បែកបាក់​ដែរ​​។ ហេតុអ្វី​ចាំ​បាច់​កុហក? តើ​មាន​រឿង​ច្រើន​ដែរ​ត្រូវ​​លាក់លៀម​គ្នា​មែន​ទេ​? បើ​ដឹង​ថា​គេ​កុហក​អ្នក​​គ្រប់​ពេល​នោះ អ្នក​​ត្រូវ​ចេះ​សួរនាំ​ថា​មក​ពី​អ្វី​? ឬ​មួយ​លែង​ចង់​នៅ​ជាមួយ​គ្នា​ហើយ​?

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity

X
5s