តើធ្វើដូចម្ដេច ដើម្បីក្លាយជាមនុស្ស«ធ្វើការប្រកបដោយភាពឆ្លាតវៃ ដោយមិនបាច់ប្រឹងធ្វើការហួសហេតុ» ?
«ធ្វើការប្រកបដោយភាពឆ្លាតវៃ ដោយមិនបាច់ប្រឹងធ្វើការហួសហេតុ» គឺជាឃ្លាមួយដែលកន្លែងការងារណាក៏គេ យកវាមកអនុវត្តដែរ។ មនុស្សមួយចំនួនយល់ខុស ហើយក៏ចំណាយ ពេលវេលាច្រើនព្រមទាំងកម្លាំងផងដែរ ទៅលើការងាររបស់ពួកគេ ដែលការធ្វើបែបនេះគឺបង្ហាញថា ការខំធ្វើការខ្លាំង មិនមែនធ្វើការដោយឆ្លាតវៃទេ។ ខាងក្រោមនេះគឺជាគំនិតខ្លះៗ ដឹកនាំអ្នកឲ្យធ្វើការបានឆ្លាតជាងមុន៖
១) កំណត់ពេលសម្រាប់ខ្លួនឯង៖ សហគ្រិនច្រើនណាស់បានលើកឡើងថា ពួកគេតែងកំណត់ពេលវេលាជាក់លាក់ណាមួយសម្រាប់បំពេញ កិច្ចការណាដែលគេត្រូវធ្វើ។ ដោយកំណត់ពេលវេលាជាក់លាក់បែបនេះ អ្នកអាចធ្វើកិច្ចការដោយចំណេញពេល មិនរញ៉េរញ៉ៃ ព្រមទាំងទាន់ពេលថែមទៀត។
២) ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាជំនួយ៖ ជំនួសដោយការទន្ទេញ ឬកត់ទុកព័ត៌មានទាំងឡាយយ៉ាងច្រើននោះ អ្នកអាចប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ជួយវិញ។ កម្មវិធីជាច្រើនដែលគេបានដាក់លក់ ដូចនេះបើវាស័ក្ដិសមសម្រាប់ការងារអ្នក ហើយវាអាចជួយពន្លឿននិងផ្ដល់ភាពងាយស្រួលដល់អ្នក ហេតុ អីមិនសាកល្បងប្រើវាវិញទៅ?
៣) គួរចេះចែករំលែកការងារទៅគេឯង៖ អ្នកណា ហេតុតែអៀនប្រៀនពេក ទើបទុកការងារច្រើនហួសហេតុធ្វើតែម្នាក់ឯង។ នេះហើយគេហៅថាខំធ្វើការ។ ចុះហេតុ អី មិនចែករំលែកការងារខ្លះ ទៅកាន់អ្នកដទៃ ទៅ? មិនមែនថាអ្នកធ្វើមិនបានទេ តែអ្នកដឹកនាំឬបុគ្គលិកល្អ តែងចេះចែករំលែកការងារគ្នាធ្វើទៅវិញទៅមក៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ thebalance