ជំហាន​​​៤​យ៉ាង​ដែល​អ្នក​គួរ​ដឹង​​ ​ពេល​ចង់​លក់​ក្រុមហ៊ុន​​ចោល​!​



​អាច​ថា​មក​ដល់​ពេល​នេះ អាជីវកម្ម​របស់​អ្នក​លែង​ដើរ​ត​ទៅ​ទៀត​ហើយ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​លែង​ចង់​បន្ដ​​ដំណើរ​​ត​ទៅមុខ​ទៀត​។ ជំហាន​​៤​យ៉ាង​ខាង​ក្រោម​នេះ​នឹង​នាំ​អ្នក​ឲ្យ​​លក់​ក្រុមហ៊ុន​បាន​ដោយ​ត្រឹមត្រូវ និង​មិន​បង្ក​ការ​ស្ដាយ​ក្រោយ​ទៀត​ផង​។ ក្នុង​នោះ​មាន​៖

១) មូលហេតុ​នៃ​ការ​លក់​៖ ​អ្នក​​ចាប់​ផ្ដើម​ចង់​លក់​ក្រុមហ៊ុន​ចោល​។ តើ​នេះ​មក​ពី​មូលហេតុ​អ្វី​ទៅ​? តើ​មក​ពី​ឈ្លោះ​ទាស់ទែង​គ្នា​ជាមួយ​ដៃ​គូ​រកស៊ី ចង់​ឈប់​ដោយ​សារ​ហត់​ មាន​ជំងឺ​ប្រចាំ​ខ្លួន ឬ​មួយ​​អាជីវកម្ម​នោះ​វា​គួរ​ឲ្យ​ធុញទ្រាន់​ពេក​ទើប​សម្រេច​ចិត្ត​លក់​ចោល​​? ដូចនេះ​​អ្នក​ត្រូវ​​ដឹង​ខ្លួន​ឯង​សិន​ពី​មូលហេតុ​ដែល​ជំរុញ​អ្នក​ឲ្យ​លក់​ក្រុមហ៊ុន​ចោល​។​

២) ពេលវេលា​នៃ​ការ​លក់​៖ ពេលវេលា​នៃ​ការ​លក់​គឺ​ពិត​ជា​សំខាន់​។ បើ​អ្នក​ចង់​លក់​ថ្ងៃ​នេះ យ៉ាង​ហោច​ណាស់​អ្នក​គួរ​តែ​ រៀប​ចំ យ៉ាង​តិច​១​ឬ​២​ឆ្នាំ​។​ មិន​មែន​នឹកឃើញ​ភ្លាម​ រួច​ក៏​ដាក់​លក់​ភ្លាម​​ទេ​ ព្រោះ​អាច​នាំ​ហានិភ័យ​សម្រាប់​អ្នក​។​

៣) រៀបចំ​ឯកសារ​៖ រៀបចំ​​ឯកសារ​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ ការ​ចំណាយ​ពន្ធ ព្រោះ​ថា​វា​ពាក់ព័ន្ធ​ច្រើន​ទៅ​នឹង​ការ​លក់​ក្រុមហ៊ុន​អ្នក​។ លុះ​ត្រា​បំណុល​នានា​ត្រូវ​បាន​សង​ ការ​​ដាក់​លក់​នឹង​លែង​សូវ​មាន​បញ្ហា​​ទៀត​ហើយ​។​

៤) ស្វែងរក​អ្នក​​ទិញ​៖ អ្នក​ត្រូវ​​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​ថា​តើ​ បុគ្គល​រូប​ណា​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​តម្លៃ​ដែល​អ្នក​​ត្រូវ​​ការ​។ ម៉្យាង​វិញ​ទៀត​ អ្នក​គួរ​តែ​រក​ឲ្យ​បាន​កាន់តែច្រើន​កាន់​តែ​ល្អ ព្រោះ​ថា​អ្នក​អាច​មាន​ជម្រើស​ច្រើន​ ក្នុង​ការ​ផ្ដល់​ក្រុមហ៊ុន​ឲ្យ​ពួក​គេ​​​៕

ប្រែ​សម្រួល​៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ investopedia

X
5s