សញ្ញា​ទាំង​​៣​នេះ​បញ្ជាក់​ច្បាស់​ណាស់​ថា​ អ្នក​មិន​គួរ​បោះបង់​ចោល​ស្នេហា​​កំពុង​មាន​នេះ​ទេ​​



ចំណង ស្នេហា​គឺ​ពិបាក​ស្មាន​យល់​ណាស់​ ហេតុនេះ​ទើប​គ្មាន​អ្នក​ណា​​ទទួល​បាន​ស្នេហ៍​ដំបូង​ជោគជ័យ​ដល់​សព្វថ្ងៃ​នោះ​។​ តែ​វា​គឺ​ជា​មេរៀន​សម្រាប់​អ្នក​ទាំង​អស់​គ្នា​ ក្នុង​ការ​ស្វែងរក​ដៃគូ​ដ៏​ល្អ​មក​វិញ។​ ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ខ្លះ​ៗ បង្ហាញ​ថា​ អ្នក​មិន​គួរ​​បោះបង់​ស្នេហា​មួយ​នេះ​ចោល​ទេ​៖

១) អ្នក​ក្លាយ​ជា​​មនុស្ស​ដែល​អ្នក​ចង់​​បាន​៖ តើ​មាន​ដែល​សង្កេត​មើល​ថា​ ខ្លួន​ឯង​ប្លែក​ដែរ​ទេ​? ក្លាយ​ជា​មនុស្ស​ម្នាក់ ថ្មី​ដែល​អ្នក​ពេញ​​ចិត្ត​​បំផុត​។​ តើ​នេះ​មក​​ពី​ឥទ្ធិពល​មនុស្ស​ជា​​ទី​ស្រលាញ់​​អ្នក​ដែរ​ទេ​? អ្នក​ក្លាយ​ជា​​មនុស្ស​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ចេះដឹង​ទុក្ខ​ធុរៈ​គេ ឆ្លាត​និង​មាន​ភាព​ក្លាហាន​ខ្លាំង​។​ នេះ​ហើយ​គឺ​ជា​ដៃ​គូ​ស្នេហា​ដែល​អ្នក​មិន​គួរ​បោះបង់​។​

២) គ្រួសារ​អ្នក​ប្រាប់​​ថា​អ្នក​មិន​គួរ​បោះបង់​គេ​ចោល​ទេ៖ មិន​ត្រឹម​តែ​ខ្លួន​អ្នក​ផ្ទាល់​ទេ តែ​នេះ​គ្រួសារ​​ចូលចិត្ត​គេ​​ទៀត។ តើ​គេ​មិន​ល្អ​គ្រប់​១០​ទេ​​មែន​ទេ​? កម្រ​ណាស់​ដែល​ចាស់ៗ យល់​ព្រម​ឲ្យ​អ្នក​បន្ដ​ទំនាក់ទំនង​ជា​មួយ​គេ តែ​នេះ​មក​ពី​គេ​មាន​អ្វី​​ដែល​គ្រួសារ​អ្នក​ចង់​បាន​ហើយ​។​

៣) រស់​នៅ​ចុះសម្រុង​គ្នា​៖ គ្មាន​អ្វី​ដែល​ល្អ​ជាង​គូស្នេហ៍ ដែល​ចុះសម្រុង​គ្នា​នោះ​ទេ​។​ នេះ​ដោយ​សារ​អ្នក​អាច​បំពេញ​សេចក្ដីត្រូវការ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​។​ ហើយ​ពេល​ខ្លះ​ទោះ​គេ​មិន​អាច​​បំពេញ​បាន​ទាំង​អស់ តែ​អ្នក​ក៏​ចេះ​អត់ឱន​ឲ្យ​គ្នា ។ ចំណុច​ទាំង​នេះ​ទើប​ហៅ​ថា​«ស្នេហា​ពិត»​៕

ប្រែ​សម្រួល​៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ relrules

X
5s