វិធី​ខ្លះ​ៗ ជួយ​ឲ្យ​អ្នក​លក់អីវ៉ាន់​អ៊នឡាញឆាប់​ដាច់​ជាង​មុន​ !​



តើ​អ្នក​កំពុង​តែ​លក់​អីវ៉ាន់​តាម​អ៊នឡាញ​មែន​ទេ​? សព្វ​ថ្ងៃ​នេះ គំនិត​រកស៊ី​ទាំង​នេះ គឺ​កំពុង​តែ​ក្លាយ​ជា​​ប្រជាប្រិយភាពមួយ​ សម្រាប់​អ្នក​រាល់​គ្នា។​ តែ​ពេល​ខ្លះ​បើ​អ្នក​បង្ក​ជា​កំហុស​ វា​ក៏​អាច​​ប៉ះពាល់​ដល់​ការ​រកស៊ី​របស់​អ្នក​ដែរ​។​ តើ​មាន​វិធី​អ្វី​ខ្លះ​ ក្នុង​ការ​ជួយ​ឲ្យ​ចំនួន​លក់​អ្នក​កាន់​តែ​ល្អ​ជាង​មុន​?

១) ផ្ដោត​លើ​ចំណុច​៣​នេះ​៖ គុណភាព​ផលិតផល​របស់​អ្នក​ រូបភាព​ស្រស់ស្អាត​ និង​ទីកន្លែង​លក់​ល្អ​។​ ចំណុច​ទាំង​​៣​នេះ​គឺ​ជះឥទ្ធិពល​ខ្លាំង​ណាស់ មក​លើ​ការ​​រកស៊ី​បែប​នេះ​។ ហេតុនេះ​ហើយ​អ្នក​ត្រូវ​​ចាប់អារម្មណ៍​ពី​វា​ឲ្យ​​បាន​ច្រើន​ជាង​ចំណុច​ណាៗទាំង​អស់​។​

២) រូប​ភាព​ទាក់ទង​នឹង​ផលិតផល​៖ តាមពិត​ទៅ អ្នក​ត្រូវ​​រក រូបភាព​ណា​ដែល​ទាក់ទាញ​ភ្នែក​របស់​អតិថិជន​របស់​អ្នក​។ ក្នុង​នោះ​អ្នក​ត្រូវ​​មាន​តិចនិក​ក្នុង​ការ​ថតរូប​ដោយ​ខ្លួនឯង​។ ចំណែក​ឯ​រូបភាព​តាម​អ៊ីនធឺណិត​ ឬ​រូបភាព​អ្នកដទៃ បើ​ជៀសបាន​កុំ​យក​មក​ប្រើ​អី ព្រោះ​​គេ​នឹង​មិន​សូវ​ជឿ​ពី​ផលិតផល​អ្នក​ទេ​។​

៣) ត្រូវសួរ​មតិ​អ្នក​ប្រើប្រាស់​ផង​៖ តាម​ពិត​ទៅ គ្មាន​អ្វី​ដែល​ល្អ​ជាង​ទទួល​បាន​មតិ​ពី​អ្នក​ប្រើប្រាស់​ឡើយ ​ព្រោះ​ថា​ មាន​តែ​ពួក​គេ​ប៉ុណ្ណោះ​អាច​វាយតម្លៃ​ ថា​អ្នកល្អ​អ្វី និង​ខ្វះខាត​អ្វី​ខ្លះ​នោះ​។

៤) កុំ​ពឹង​លើ​អ៊នឡាញ​តែ​មួយ​មុខ​ពេក​៖ បើ​អ្នក​រំពឹង​លក់​តែ​តាមអ៊នឡ៉ាញពេក​នោះ ពេល​ខ្លះ​ការ​លក់​វា​បាន​តិចតួច​។ តែ​បើ​ព្យាយាម​លក់​ឲ្យ​បាន​ច្រើន​ប្រភព អ្នក​អាច​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​ជាង​ឬ​យ៉ាង​ហោច​ណាស់​ស្មើ​នឹង​ខែ​ចាស់​ ប៉ុន្តែ​គ្មាន​ពាក្យ​ថា​ខាត​ទេ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ bigcommerce

X
5s