ចំណេះដឹង​ទូ​ទៅ​​ដែល​អ្នក​អាច​ស្វែង​យល់​បាន​អំពី​ធនាគារ​



ធនាគារ​បាន​ដើរ​តួ​នា​ទី​យ៉ាង​សំខាន់​មួយ​​ក្នុង​ការ​អភិវឌ្ឍន៍​និង​ជំរុញ​​សេដ្ឋកិច្ច​ក្នុង​​តំបន់​។​ ​ប្រ​ជា​ជន​មិន​តិច​នាក់​នោះ​ទេ​​ដែល​ប្រើ​ប្រាស់​សេវា​របស់​ធនាគារ។ ប៉ុន្តែ ពុំ​សូវ​មាន​មនុស្ស​ច្រើន​ទេ​ដែល​យល់​ច្បាស់​អំពី​ដំណើរ​ការ​របស់​ធនាគារ។ ខាង​ក្រោម​នេះ​ជា​ព័ត៌មាន​ដែល​អ្នក​អាច​​ស្វែងយល់​បាន​អំពី​ធនាគារ៖

១) សេវាកម្ម​របស់​ធនាគារ៖ ជា​ទូ​ទៅ​ ធនាគារ​មាន​​សេវាកម្ម​៣​យ៉ាង​ធំ​​ៗ​គឺ​ផ្តល់​សេវា​ប្រាក់​កម្ចី​ ប្រាក់​ឥណទាន​និង​សេវា​​ផ្ទេរ​ប្រាក់។ ​ប្រជាជន​អាច​ដាក់​​ប្រាក់​ឬ​សន្សំ​ប្រាក់​នៅ​ធនាគារ​ដោយ​ទទួល​​ការ​ប្រាក់​ពី​ធនាគារ​​។ ម៉្យាង​វិញ​ទៀត ប្រជាជន​ក៏​អាច​ខ្ចី​ប្រាក់​ពី​ធនាគារ​ដើម្បី​យក​ទៅ​បើក​អាជីវកម្ម​ឬ​ទិញ​ទំនិញ​តាម​ក្តី​ប្រាថ្នា​ជា​ដើម។ ប្រសិន​ជា​គ្មាន​ធនាគារ​នោះ​ទេ ប្រជាជន​ពិត​ជា​លំបាក​ក្នុង​ការ​ស្វែង​រក​ដើមទុន​។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​ ធនាគារ​ក៏​​ផ្តល់​នូវ​សេវា​ផ្ទេរ​ប្រាក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ដូច​ជា​ក្នុង​ការ​ទិញ​ទំនិញ​​​ដោយ​​ពុំ​ចាំ​បាច់​ប្រើ​ប្រាស់​សាច់​ប្រាក់​ផ្ទាល់​​​។

២) សារៈសំខាន់​នៃ​ធនាគារ៖ ប្រសិន​ជា​គ្មាន​ធនាគារ​នោះ​ទេ ​អ្នក​ចង​ការ​ប្រាក់​និង​អ្នក​ខ្ចី​ប្រាក់​ត្រូវ​ជួប​គ្នា​ដោយ​ផ្ទាល់​ដោយ​គ្មាន​​ការ​ការពារ​ពី​ធនាគារ​ជាតិ។ ម៉្យាង​វិញ​ទៀត ​ការ​ចំណាយ​គឺ​មាន​តម្លៃ​​ខ្ពស់​​ជាង​ ព្រោះ​ត្រូវ​មាន​​អ្នក​ធានា​ឬ​មេធាវី​ដើម្បី​ធ្វើ​ជា​សាក្សី​ជា​ដើម​​​​ ហើយ​​អ្នក​ចង​ការ​ប្រាក់​​​ក៏​មាន​ហានិភ័យ​ខ្ពស់​​ព្រោះ​អ្នក​ខ្ចី​អាច​នឹង​គ្មាន​លទ្ធភាព​សង​ត្រឡប់​មក​វិញ​។ ដោយ​ឡែក ធនាគារ​ប្រើ​ប្រាស់​ប្រាក់​​ពី​​អ្នក​សន្សំ​​ទៅ​​​​ឲ្យ​​អ្នក​ខ្ចី​លុយ​ពី​ធនាគារ។ ហើយ​ប្រសិន​ជា​អ្នក​ខ្ចី​ពុំ​អាច​សង​បាន ធនាគារ​មាន​សិទ្ធិ​រើស​អូស​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ខ្ចី​ ដែល​នេះ​ជួយ​​ធានា​​សាច់​ប្រាក់​​របស់​អ្នក​សន្សំ​នៅ​​ធនាគារ។ ​តែ​ ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ធនាគារ​​ក៏​ផ្តល់​រយៈ​ពេល​វែង​​ដល់​អ្នក​ខ្ចី​ ដែល​នេះ​ជួយ​​​ឲ្យ​អ្នក​ខ្ចី​មាន​លទ្ធភាព​ក្នុង​ការ​សង​ផង​ដែរ​។

៣) ប្រាក់​ចំណូល​របស់​ធនាគារ៖ ធនាគារ​អាច​រក​ប្រាក់​ចំណូល​តាម​វិធី​ជា​ច្រើន។ ប៉ុន្តែ ចំណូល​មួយ​ផ្នែក​ធំ​របស់​ធនាគារ​គឺ​រក​បាន​តាម​រយៈ​ការ​ប្រាក់​ដែល​ធនាគារ​ឲ្យ​លុយ​ទៅ​អ្នក​ខ្ចី​​។ បើ​ទោះ​បី​ជា​ធនាគារ​ផ្តល់​ការ​ប្រាក់​ដល់​អ្នក​សន្សំ​​ដែរក្តី តែ​ការ​ប្រាក់​ដែល​ធនាគារ​យក​ពី​អ្នក​ខ្ចី​គឺ​ខ្ពស់​ជាង​​ការ​ប្រាក់​ដែល​ធនាគារ​ផ្តល់​ឲ្យ​អ្នក​សន្សំ​។ ក្រៅ​ពី​នេះ ធនាគារ​ក៏​អាច​រក​ចំណូល​តាម​សេវាកម្ម​ផ្សេង​ៗ​ដូច​ជា​ការ​ផ្ទេរ​ប្រាក់​ឬ​ការ​ផ្តល់​​ដំបូន្មាន​ផ្នែក​​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​ធំ​ៗ​ជា​ដើម​៕

ប្រែ​សម្រួល៖ អុឹង​ មុយយូ ប្រភព​៖ ing.com

X
5s