ឈប់​​ឲ្យ​គេ​ថា​អ្នក​ខ្ជិល​ទៀត​! វិធី​ទាំង​​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ក្រោក​ពេល​ព្រលឹម​លឿន​ជាង​គេ​



ពេលព្រឹក​គឺ​ពិត​ជា​សំខាន់​ណាស់​ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​​មនុស្ស​មាន​ប្រយោជន៍​។ តែ​បើ​អ្នក​ចំណាយ​ពេល​​គេង​យូរ​ពេក​​នៅ​ពេល​ព្រឹក​ អ្នក​បាន​បោះបង់​ចោល​ពេលវេលា​ច្រើន​ណាស់។ ដើម្បី​កុំ​ឲ្យ​​បន្ដ​ទម្លាប់​គេង​យូរ​បែប​នេះ​ទៀត​ អ្នក​គួរ​​អនុវត្ត​តាម​វិធី​ដូច​ខាងក្រោម​នេះ​​៖

១) ពេល​ម៉ោង​រោទ៍​ត្រូវ​តែ​ងើប​ភ្លាម​៖ ​មិន​មែន​ដោយ​សារ​តែ​អ្នក ចង់​ងើប​លឿន​ ទើប​​ខំ​ដាក់​ម៉ោង​រោទ៍​ឲ្យ​​លឿន​ទេ​។ ពេល​ខ្លះ​​ចង់​ងើប​ម៉ោង​៤​ហើយ​ក៏​ដាក់​ម៉ោង​រោទ៍​ម៉ោង​៤ តែ​ការ​ពិត​ ចុច​បិទ​ហើយ​គេង​បន្ដ​ដល់​ម៉ោង​៦​​វិញ​។ នេះ​គឺ​ជា​ទម្លាប់​របស់​មនុស្ស​ខ្ជិល​។ ដូចនេះ​បើ​ចង់​ងើប​ឲ្យ​ឆាប់​ហើយ​ទាន់​ពេល​វិញ អ្នក​ត្រូវ​គោរព​តាម​ម៉ោង​រោទ៍​ជា​ចាំបាច់​ដាច់​ខាត​។ ​ដាក់​ម៉ោង​៦​ ត្រូវ​ងើប​ម៉ោង​៦​ភ្លាម​ ហើយ​កុំ​ពន្យារពេល​ត​ទៀត​។​

២) គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ពី​យប់​៖ បើ​សិន​អ្នក​ចូល​គេង​ម៉ោង​១២​ឬ​ ១​យប់​ទៅ​ហើយ​ កុំ​សង្ឃឹម​ថា​អ្នក​អាច​នឹង​ងើប​រួច​ពី​ព្រលឹម​អី​។​ អាស្រ័យហេតុនេះ​លៃលក​យ៉ាង​ណា​ ចូល​គេង​ឲ្យ​បាន​លឿន ទើប​ងើប​បាន​លឿន​ដែរ​។​ ដូច​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា​៖​ «​បើ​គេង​ពី​យប់​ជ្រៅ អ្នក​ចង់​ងើប​ម៉ោង​៤​ឬ​៥​ក៏​បាន​ដែរ​»

៣) កុំ​ពិសា​កាហ្វេ​ពេល​យប់​ឲ្យ​សោះ​៖ វា​នឹង​ធ្វើ​ឲ្យ​​សរីរាង្គ​របស់​អ្នក​​ដំណើរការ​រហូត​​ ហើយ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​គេង​មិន​លក់​ទៀត​។​ ទាល់​តែ​អស់​ជាតិ​កាហ្វេអ៊ីន​ទើប​អ្នក​អាច​សម្រាក​​បាន​ ហេតុនេះ អ្នក​ប្រហែល​ជា​​មិន​អាច​ងើប​ពី​ព្រលឹម​បាន​ឡើយ​។​

៤) ភ្ញាក់​ពី​គេង​ម៉ោង​ដដែល​ៗទៅ​៖ រាងកាយ​របស់​អ្នក​នឹង​បន្សាំ​ ទៅ​រក​ម៉ោង​ដែល​អ្នក​តែង​តែ​ភ្ញាក់​។ ដូចនេះ​បើ​ចង់​ភ្ញាក់​ម៉ោង​៦​ព្រឹក អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​កុំ​ផ្លាស់ប្ដូរ​ម៉ោង។ ពេល​នោះ​អ្នក​នឹង​ងើប​ឡើង​ម៉ោង​៦​ព្រឹក​រៀងរាល់​ថ្ងៃ​ដោយ​ឯកឯង​គ្មាន​អ្នក​ណា​ មក​ដាស់​ទេ​​៕

ប្រែ​សម្រួល​៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ goinswriter

X
5s