ប្រយ័ត្ន​ប្រយែង​ព្រោះ​ថា​អាហារ​ទាំង​នេះ​ អាច​ធ្វើ​ឲ្យ​អ្នកចេះ​តែ​ឈឺក្បាល​បាន​



អាការៈ​នៃ​ការ​ឈឺក្បាល​គឺ​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ប៉ុន្តែ​ភាគ​ច្រើន​គឺ​វា​កើត​ឡើង​ដោយសារ​​​អាហារ​ដែល​អ្នក​បាន​បរិភោគ​នេះ​ឯង​។​ បើ​មាន​ការ​ប្រយ័ត្នប្រយែង​ចំពោះ​អាហារ​ទាំង​នោះ អ្នក​នឹង​សង្កេត​ឃើញ​ថា​ អាការៈ​នៃ​ការ​ឈឺក្បាល​នឹង​មាន​ការ​ចុះ ថមថយ​យ៉ាង​ចម្លែក​។ នេះ​គឺ​ជា​អាហារ​ដែល​​បណ្ដាល​ឲ្យ​អ្នកចេះ​តែ​ឈឺក្បាល​៖

១) គ្រឿងស្រវឹង​៖ គ្រឿងស្រវឹង​គ្រប់​ប្រភេទ​​គឺ​សុទ្ធ​តែ​អាច​ឲ្យ​អ្នកឈឺក្បាល​បាន​។​ មនុស្ស​ដែល​មិន​ធ្លាប់​​ឈឺក្បាល​ទាល់​តែ​សោះ​ តែ​​ហាក់​មក​ជា​​ឈឺក្បាល​ដោយ​សារ​ការ​សេព​គ្រឿងស្រវឹង​ទាំង​នោះ​។​ សារជាតិ​ស្រវឹង​គឺ​ពោរពេញ​ទៅ​ដោយ​អាមីណូអាស៊ីត​​ ទីរ៉ាមីន​ ដែល​ជា​សារធាតុ​ធ្វើ​ឲ្យ​​ឈឺក្បាល​។​ ​ គ្រឿងស្រវឹង​គឺ​បណ្ដាល​ឲ្យ​ជាតិ​ទឹក​ក្នុង​ខ្លួន​អ្នក​ឆាប់​អស់​ ហើយ​ការដែល​អស់​ជាតិទឹក​ក្នុង​ខ្លួន អ្នក​ក៏​ឆាប់​វិល​មុខ​ ឈឺក្បាល​ដែរ​។​

២) សូកូឡា​៖ ក្រៅ​ពី​មាន​រសជាតិ​ឆ្ងាញ់​ ​សូកូឡា​ជា​អាហារ​នាំ​ឲ្យ​អ្នក​ឈឺក្បាល​ផង​ដែរ។​ បើ​សិន​ជា​​មិនសូវ​ស្រួល​ខ្លួន ហើយ​ឃ្លាន​សូកូឡា​ទៀត​នោះ ពេល​ពិសា​វា​ហើយ​អ្នក​អាច​មាន​អារម្មណ៍​ថា​ឈឺក្បាល​ដោយ​សារ​កម្រិត​អាស៊ីដ​គ្លីមីន​ច្រើន​​ពេក​។

៣) អាហារ​ប្រៃ​៖ អាហារ​ប្រៃ​ៗ​ជា​ច្រើន​ត្រូវ​បាន​គេ​ដឹង​ថា​សំបូរ​ចំពោះ​អាហារ​សម្រន់​នានា​។​ ដោយ​សារ​តែ​កម្រិត​នៃ​​ជាតិ​សូដ្យូម​ច្រើន​ពេក​ពី​អាហារ​ទាំង​នោះ អ្នក​​ងាយ​នឹង​​ឈឺក្បាល​វិល​មុខ​។​ ដូចនេះ​ហើយ មុន​ពិសា​អ្វី​ក៏​ដោយ​អ្នក​គួរ​តែ​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ ជាពិសេស​កុំ​ពិសា​អាហារ​ណា​ដែល​ប្រៃ​ពេក​​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព​៖ powerofpositivity

X
5s