ពេលអារម្មណ៍មិនល្អ ចូរលួងខ្លួនឯងនូវពាក្យទាំងនេះ ដើម្បីឲ្យប្រសើរឡើងវិញ!!!
មេឃ គង់មានស្រឡះ ភ្លៀងផ្គររន្ទះ ក្ដៅ ហើយក៏ស្ងប់ទៅវិញ។ ឯអារម្មណ៍មនុស្សម្នាក់ៗក៏ដូចគ្នា គ្មានអ្នកណាដែលមានអារម្មណ៍ល្អរាល់ថ្ងៃទេ។ ហេតុនេះ អ្នកត្រូវដឹងថាពេលដែលអារម្មណ៍មិនល្អអ្នកគួរប្រាប់ខ្លួនឯងដូចម្ដេចខ្លះ?
១) អ្នកនៅតែជាគ្រាប់ ពេជ្រសម្រាប់នរណាម្នាក់ ក្នុងពេលណាមួយជាមិនខាន ទោះបីពេលនេះអ្នកពិបាកចិត្តបន្តិចមែន តែការពិបាកចិត្តនេះនឹងបង្រៀនអ្នកឲ្យយល់ពីតម្លៃនៃជីវិត។
២) បើសិនជាមាននរណាម្នាក់ តែងតែស្អប់អ្នក ហើយឈ្នានីសអ្នកពីមួយថ្ងៃទៅមួយថ្ងៃនោះ គឺបណ្ដាលមកពីរូបគេធ្វើអ្វីមិនបានដូចអ្នកសោះ។
៣) មិនថាអ្នកបង្កើតកំហុស ធ្ងន់យ៉ាងណាទេ ត្រូវចាំថា ភាពល្អតូចមួយតែងតែមាននៅទីនោះជានិច្ច។
៤) បើអ្នកបំបែកខ្លួនចេញពីគំនិតអាក្រក់ នោះជីវិតអ្នកនឹងជួបតែរឿងល្អជាមិនខាន។
៥) បើមិនធ្វើឲ្យខ្លួនឯងសប្បាយចិត្តទេ គឺគ្មានអ្នកណាមកសប្បាយជាមួយអ្នកកើតឡើយ។ គេគ្រប់គ្នាចាំតែស្ដីថាអ្នក តែមិនដែលចង់ឲ្យអ្នកសប្បាយចិត្តទេ។ ដូចនេះមានតែខ្លួនឯងត្រូវជួយខ្លួនឯងប៉ុណ្ណោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity