អត្ថប្រយោជន៍នៃការគេងត្រង់ ផ្អៀង និងផ្កាប់មុខ ដែលអ្នកគួរដឹង!!!
តើអ្នកទម្លាប់គេងបែបណាដែរ? ហើយបើចូលចិត្តគេងត្រង់ ផ្អៀងឬ ផ្កាប់មុខក៏ដោយ តើអ្នកបានដឹងពីអត្ថប្រយោជន៍របស់វាដែរឬទេ? ចំណុចខាងក្រោមនេះនឹងរៀបរាប់ពីអត្ថប្រយោជន៍ ដែលអ្នកនឹងទទួលបានពីការគេងគ្រប់ របៀប៖ ១) គេងត្រង់៖ ការគេងតម្រង់ខ្លួនគឺពិតជាផ្ដល់ប្រយោជន៍ដល់ឆ្អឹងខ្នង និងឆ្អឹងករបស់អ្នក នេះដោយសារឆ្អឹងខ្នងតម្រេកត្រង់ ហើយគ្មានពត់ ពែនទៅណា។ មិនត្រឹមតែប៉ុណ្ណោះ ពូកក៏អាចជួយតម្រង់ឆ្អឹងខ្នងឲ្យស្រួល។ លើសពីនេះទៀត ការគេងត្រង់គឺធ្វើឲ្យអ្នកស្រូបខ្យល់ដកដង្ហើមបានល្អ ព្រមទាំងជួយឲ្យមុខស្រស់ថ្លា មិនជ្រួញដោយសារមិនសូវហប់ នឹងខ្នើយពេក។
២) គេងចំហៀង៖ មនុស្សភាគច្រើនគឺតែងគេងចំហៀង បែបនេះដោយសារវាជាទម្លាប់ហើយ ធ្វើឲ្យអ្នកស្រួលខ្លួន។ ដោយគ្រូពេទ្យ ផ្ដល់ដំបូន្មានឲ្យនារីមានផ្ទៃពោះ គួរសម្រាកចំហៀងទៅ ព្រោះវាផ្ដល់ភាពងាយស្រួល ក្នុងការបញ្ជូនឈាមទៅបេះដូងកូន។ ហើយអ្នកគេងចំហៀង អាចបញ្ចៀសនូវការដង្ហក់ដង្ហើម និងការឡើងជាតិអាស៊ីដទៀត។
៣) គេងផ្កាប់មុខ៖ កាលដែលគេងបែបនេះ គឺទប់ស្កាត់ការគេង ស្រមុកឮៗ។ ហើយការគេងបែបនេះគឺមានអត្ថប្រយោជន៍តែមួយនេះទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ greatist