សញ្ញា​បង្ហាញ​ថា​ «​អ្នក​ខ្វល់​ពី​សម្ដី​អ្នកដទៃ ហួសហេតុ​ពេក​ហើយ​» ​​



កើត​មក​ជា​មនុស្ស​ បើ​រវល់​តែ​ខ្វល់​ពី​អ្នកដទៃ ខ្លាំង​ពេក​ ជីវិត​អ្នក​លែង​មាន​ន័យ​អស់​ហើយ​។​ ហេតុអ្វី​ចាំ​បាច់​ខ្វល់​ពី​អ្នក​ដទៃ ? ក្រៅ​ពី​ក្រុមគ្រួសារ​អ្នក គឺ​គ្មាន​​អ្នកណា​មក​សើច​យំ​ជាមួយ​អ្នកឡើយ​។ ហេតុនេះ​ត្រូវ​ពិនិត្យ​មើល​ខ្លួន​ឯង​ថា​តើ​រាល់​ថ្ងៃ​ហ្នឹង​ អ្នក​ខ្វល់​ពី​គេ​ច្រើន​ពេក​ឬ​អត់​? ១) អ្នក​តែង​តែ​ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ មិន​ចង់​ធ្វើ​ជា​រឿយៗ ទាំង​ដែល​ខ្លួន​ឯង​មិន​សប្បាយ​ចិត្ត​ពេល​ធ្វើ​វា​ម្ដង​ៗ ​​។​ ២) ក្រៅ​ពី​ស្ដាប់​​គំនិត​ពី​អ្នកដទៃ អ្នក​មិន​ដែល​ធ្វើ​អ្វី​មួយ​ដែល​ខ្លួន​ឯង​ចង់​និង​ចូលចិត្ត​ធ្វើ​ត​ទៀត​ទេ​។​ ៣) អ្នក​ជា​មនុស្ស​ដែល​ខ្លាច​គ្រប់​ពេល ​ ដោយ​គ្រាន់​តែ​និយាយ​អ្វី​ដែ​ល​ខ្លួន​ឯង​ចង់​ធ្វើ​និង​ចូលចិត្ត​ចេញ​មក​ក្រៅ​​សោះ​នោះ​។​ ៤) អ្នក​ចំណាយ​ពេល​​ជាមួយ​មនុស្ស​ ដែល​អ្នក​មិន​ចូលចិត្ត​​ ហើយ​ទៅ​ដើរ​លេង​ជាមួយ​ពួក​​គេ​ដោយ​មិន​ចង់​ឲ្យ​ពួក​គេ​ខឹង​​​។​ ៥) វា​ពិបាក​ខ្លាំង​ណាស់ រាល់​ពេល​ដែល​អ្នក​សម្រេច​ចិត្ត​ធ្វើ​អ្វី​ម្ដងៗ​នោះ ព្រោះ​​អី​អ្នក​តែង​គិត​ពី​គំនិត​អ្នកដទៃ ជា​ធំ​ខ្លាំង​ពេក​។​ ៦) អ្នក​តែង​តែ​លះបង់​និង​ធ្វើ​រឿង​គ្រប់​បែប​យ៉ាង​ ដោយ​គ្រាន់​តែ​ចង់​ឃើញ​​សេចក្ដី​សុខ​អ្នកដទៃ ​។ រី​ឯ​ខ្លួន​ឯង​វិញ ទោះ​ពិបាក​ទ្រាំ​យ៉ាង​ណា​ក្ដី​ ក៏​សុខ​ចិត្ត​ដែរ​៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ huffingtonpost

X
5s