ជិត​ប្រលង​មែន​ទេ​? បើ​អនុវត្ត​តាម​វិធី​ទាំង​នេះ​១០០ភាគរយ​អ្នក​នឹង​ជាប់​ហើយ​បាន​ពិន្ទុ​ច្រើន ទៀត​



កុំ​​ចាំ​តែ​ជិត​ដល់​ថ្ងៃ ប្រលង​ទើប​ខំ​រៀន​។​ បើ​មិន​ដូច្នោះ​ទេ អ្នក នឹង​មិន ជាប់​ឡើយ​ ទោះ​បី​ជាប់​ក៏​បាន​ពិន្ទុ​ត្រឹម​តែ​មួយ​ជាប់​ដែរ​។​ ខាង​ក្រោម​នេះ​​ជា​​គំនិត​ខ្លះៗ ដែល​អ្នក​គួរ​រៀន​តាម​ ៖

១) ផ្ដល់​ពេល​គ្រប់គ្រាន់​ដល់​ខ្លួន​ឯង​៖ សិស្ស​ដែល​តែង​តែ​ខំ​មួយ​យប់ មុន​ឈាន​ចូល​ថ្ងៃ​ប្រលង​ ភាគ​ច្រើន​​ទទួល​​​បាន​​លទ្ធផល​ មិន​សមប្រកប​ទេ​។ ហើយ​ ពេល​ទៅ​ប្រលង​វិញ គឺ​គ្មាន​ ជំនឿ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ទៀត​។ និយាយ​រួម​គឺ​សង្ឃឹម​តែ​មួយ​ជាប់ៗ​។​ ហេតុនេះ​ហើយ​ ទើប​អ្នក គួរ​រៀបចំ​ពេលវេលា​ឲ្យ​ត្រឹម​ត្រូវ​ ថា​តើ​ថ្ងៃ​ច័ន្ទ​ រៀន​អ្វី អង្គារ​រៀន​​អ្វី ទើប​អ្នក​អាច​ចាប់​មេរៀន​បាន​ច្រើន​។​

២) គួរ​រូប​ភាព​សម្រាប់​ចំណាំ​មេរៀន​៖ ជឿ​ថា​មាន​សិស្ស​មួយ​ចំនួន​ធ្វើ​បែប​នេះ​។ ពេល​ខ្លះ​មេរៀន​មាន​ច្រើន​ណាស់​ ហើយ​បើ​សូត្រ​ក៏​មិន​ងាយ​ចាំ​អស់​ដែរ។ តែ​វិធី​នាំ​ឲ្យ​អ្នក ងាយ​ចាំ គឺ ការ​គូរ​​រូបភាព ឬ​ព្រួញ​សញ្ញា​ នានា​ ដើម្បី​ចំណាំ។ ពេល​​ដល់​ថ្ងៃ​ប្រលង​​អ្នក​គ្រាន់​តែ​​អង្គុយ​ស្រមៃ​បន្តិច នោះ​ចម្លើយ​នឹង​ផុស​ចេញ​​មក​យ៉ាង​លឿន​ហើយ​។

៣) រៀន​ធ្វើ​លំហាត់​ប្រលង​ចាស់ៗ ៖ វិធី​កាន់​តែ​ល្ង​ជាង​​នេះ​គឺ​ការ​យក​លំហាត់​ចាស់ៗ មក​ធ្វើ​។ កាល​ដែល​យក​ពួក​​វា​មក​ធ្វើ​ គឺ​​ បន្សាំ​អ្នក​នឹង​សំណួរ​ ជាពិសេស​គឺ​បង្រៀន​អ្នក​ពី​ការ​កំណត់​ពេលវេលា​ ក្នុង​ការ​ប្រលង​ផង​ដែរ។​

៤) រៀន​ពន្យល់​លំហាត់​គ្នា​ទៅវិញទៅមក​៖ កាល​ដែល​រៀន​សួរ​សំណួរ​​គ្នា​នេះ​គឺ​ហាក់​ដូច​ជា​​កំពុង​លុត ដំ ខួរក្បាល​ដែរ។​ ចេះ​រៀន​ពន្យល់​គ្នា​ អ្នក​នឹង​ឆាប់​ចាំ​មេរៀន​ ៣​ដង​ បើ​ប្រៀបធៀប​ទៅ​នឹង​​ការ​សូត្រ​មេរៀន​​ធម្មតា​។​

៥) រៀបចំ​អ្វីៗ ឲ្យ​ហើយ​សម្រាប់​​ការ​ប្រលង​៖ បើ​សិន​ជា​ចងចាំ​មេរៀន​ហើយ​អស់​នោះ។ អ្វី​ដែល​គួរ​ធ្វើ​​បន្ទាប់​គឺ​ការ​រៀបចំ ទុកដាក់​របស់របរ​ដែល​អ្នក​​ប្រលង​ត្រូវ​​ការ​។​ ការ​ធ្វើ​បែប​នេះ​គឺ​បង្ហាញ​ថា​អ្នក​ត្រៀម​ខ្លួន​រួច​រាល់​ស្រាប់ ក្នុង​​ការ​ប្រលង​ហើយ​។ ម្យ៉ាង​ទៀត​ អ្នក​នឹង​មាន​ទំនុក​ចិត្ត​ក្នុង​ខ្លួន​ បាន​ច្រើន ដោយ​សារ​តែ​អ្នក​បាន​​ត្រៀម​អ្វី​គ្រប់​បែបយ៉ាង​អស់​ហើយ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ topuniversities

X
5s