តើ​អ្វី​ទៅជា​មូល​ប្ប​ទា​នប​ត្រ (Checks)?​



​ជាការ​ពិតណាស់ នៅក្នុង​បរិបទ​នៃ​សាកល​ភា​វូ​នីយកម្ម ចរាចរ​សាច់ប្រាក់​គឺជា​បញ្ហា​ស្មុគស្មាញ​មួយ ដោយ ហេតុថា ប្រតិបត្តិការ​អាជីវក​ម្ម​កាន់តែ​ធំ​ឡើងៗ ដែល​ក្នុងន័យនេះ ទំហំ​សាច់ប្រាក់​ក៏​កាន់​តែមាន​ចំនួន​ច្រើន​។ ដូច្នេះ ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ក៏ដូចជា​កម្ពុជា​យើង​ផងដែរ បានដាក់​ឱ្យ​ចរាចរ​នូវ​មូល​ប្ប​ទា​នប​ត្រ (Checks) ជំនួស​ឱ្យ​សាច់ប្រាក់​ដើម្បី​បង្ករ​ការងាយស្រួល​ដល់​ប្រតិបត្តិការ​អាជីវកម្ម ជាពិសេស​អាជីវកម្ម​ដែលមាន​លក្ខណៈ អន្តរជាតិ​។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់​អំពី​ថា​តើ​អ្វី​ទៅជា​មូល​ប្ប​ទា​នប​ត្រ​?

​មូល​ប្ប​ទា​នប​ត្រ (Checks) គឺជា​បញ្ជា​ជា​លាយលក្ខណ៍អក្សរ​និង​ដោយ​ឥត​ល័ក្ខខ័ណ្ឌ​ទៅ​ធនាគារ និង ចុះហត្ថលេខា​ដោយ​បុគ្គល​ជា​អ្នកចេញ​បញ្ជា ដែល​តម្រូវ​ឲ្យ​ធនាគារ​ទូទាត់​សង​ប្រាក់​ក្នុង​ចំនួន​កំណត់​ណាមួយ​ឲ្យ ទៅ ឬ តាម​បញ្ជា​បុគ្គល​ម្នាក់ទៀត ឬ អ្នក​កាន់​មូល​ប្ប​ទា​នប​ត្រ​នោះ​។ មូល​ប្ប​ទា​នប​ត្រ​ត្រូវតែ​ទទួលបាន​ការទូទាត់​សង​នៅពេល​បង្ហាញ ដល់​ធនាគារ​ហើយ​ស្របតាម​ការតម្រូវ​ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់។​ មូល​ប្ប​ទា​នប​ត្រ​ត្រូវបាន​ប្រើប្រាស់​ជា​ចម្បង​ដោយ​ក្រុមហ៊ុន​អាជីវកម្ម ។

មូល​ប្ប​ទា​នប​ត្រ​ដែល​ចរាចរ​ក្នុង ប្រព័ន្ធ​រួមមាន មូល​ប្ប​ទា​នប​ត្រ​ជា​ដុល្លារ​អាមេរិក និង រៀល ប៉ុន្តែ​មូល​ប្ប​ទា​នប​ត្រ​ជា​ដុល្លារ​អាមេរិក​ត្រូវបាន​ប្រើប្រាស់ ទូលំទូលាយ​ជាង​ដែលមាន​រហូតដល់​ជាង​៩០% នៃ​ការ​ផាត់ទាត់​ដោយ​សភា​ផាត់ទាត់​ជាតិ​។ បន្ថែម​លើ​នេះ មូល​ប្ប ទា​នប​ត្រ​ត្រូវបាន​ប្រើប្រាស់​ជា​មធ្យោបាយ​ផ្ទេរ​តម្លៃ​រូបិយវត្ថុ​រវាង​ធនាគារ ដោយសារតែ​មិនមាន​ប្រព័ន្ធ​ផ្ទេរប្រាក់​អន្តរ ធនាគារ ។ នៅក្នុង​ខែកញ្ញា ឆ្នាំ​២០០៨ ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​ប្រកាស​ស្តីពី​មូល​ប្ប​ទា​នប​ត្រ​ស្តង់ដារ ដើម្បី ឲ្យ​មូល​ប្ប​ទា​នប​ត្រ​ដែល​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​ទាំងអស់​មាន​ទម្រង់​ឯកភាព​ជា​លក្ខណៈ​ស្តង់ដារ ក្នុង គោលបំណង​ធានា​ការ​ផាត់ទាត់ និង ទូទាត់​សង​ប្រាក់​អន្តរ​ធនាគារ​មាន​ប្រសិទ្ធភាព និង ដោយ​រលូន៕​

ដោយ​៖ ប៉ុ​ម ទូច​

X
5s