គន្លឹះសម្ភាសន៍ការងារពីក្រុមហ៊ុនផ្សព្វផ្សាយការងារល្បីនៅកម្ពុជា៖ «តើគួរតែស្លៀកសំលៀកបំពាក់ និងធ្វើសក់បែបណាទើបសក្ដិសម?»
ក្រៅពីការព្រួយបារម្ភថា តើបទពិសោធន៍ការងារ និងកម្រិតនៃអប់រំរបស់ពួកគេមានគ្រប់គ្រាន់ឬនៅហើយ នៅរឿងមួយទៀតដែលបេក្ខជនភាគច្រើនតែងតែព្រួយបារម្ភ គឺសំលៀកបំពាក់ ពួកគេព្រួយខ្លាចថាតើបានពួកគេស្លៀកពាក់សំលៀកបំពាក់សមរម្យស្របទៅតាមកាលៈទេសហើយឬនៅ។ យោងតាមការសិក្សាស្រាវជ្រាវ ដែលតែតែបង្ហាញថា បើទោះបីជាមានពាក្យចាស់ពោលអំពីរឿងនេះក៏ដោយ មនុស្សភាគច្រើនតែងតែវាយតម្លៃមនុស្សទៅតាមការស្លៀកពាក់។
ជាការពិតណាស់ វាមិនមែនជារឿងចម្លែកទេដែលថាកន្លែងសម្ភាសន៍ការងារពិតជាប្រកបទៅដោយភាពលំបាក ហើយអ្នកសម្ភាសន៍ការងារពិតជាពិបាកក្នុងការទប់ទល់ជាមួយខ្លាំងមែនទែន។ ទោះជាយ៉ាងណាក្ដី ក្រៅអំពីការររៀបចំខ្លួនសម្រាប់សំណួរដែលគេអាចសួរអ្នកនោះ វាគឺជាគំនិតដ៏ល្អក្នុងការគិតដោយប្រុងប្រយ័ត្ន អំពីអ្វីដែលប្រឈមមុខជាមួយអ្នកសម្ភាសន៍ការងារមុនពេលថ្ងៃដែលសំខាន់មកដល់។
សម្រាប់សុភាពបុរស
- សម្រាប់ការងារផ្នែកគ្រប់គ្រង ឯកសណ្ឋានជាមួយអាវធំ គឺពិតជាសក្តិសមបំផុត។
- យ៉ាងណាមិញ សម្រាប់ការងារផ្នែកព័ត៌មានវិទ្យាវិញ គឺគ្រាន់តែសំលៀកបំពាក់ស្អាតបាតសមរម្យគឺបានហើយ។
- ភាគច្រើន អ្នកគួរតែពាក់អាវដៃវែងជាមួយក្រវ៉ាត់ករដែលស៊ីពណ៌គ្នា។
- ខ្សែក្រវ៉ាត់គួរតែស៊ីគ្នាជាមួយនឹងពណ៌ស្បែកជើងរបស់អ្នក។ ម្យ៉ាងវិញទៀត ក្បាលខ្សែក្រវ៉ាត់មិនគួរធំពេក ឬក៏ឆើតឆាយពេកនោះទេ។
- វាពិតសំខាន់ខ្លាំងណាស់ក្នុងការដែលមានទំនុកចិត្តខ្ពស់ចំពោះការស្លៀកពាក់របស់អ្នក។
- សំលៀកបំពាក់របស់អ្នកគួរតែគ្មានស្នាមប្រលាក់ហើយមានភ្លីអ៊ុតត្រឹមត្រូវ។
- នេះក៏អាចមានន័យថាអ្នកជាមនុស្សដែលចេះសម្អាតថែរក្សាអនាម័យបានល្អ។
- អ្នកមិនគួរប្រើទឹកអប់ណាដែលមានខ្លិនឈួលនោះទេ។
- មួយវិញទៀតអ្នកមិនត្រូវជក់បារី មុនពេលទៅសម្ភាសន៍ឡើយ។
- ការដែលមិនពាក់គ្រឿងអលង្កា គឺជាជម្រើសល្អបំផុត
- ហើយអ្នកត្រូវតែកាត់ក្រចកឲ្យបានខ្លី និងស្អាត
- សម្រាប់ការងាផ្នែកគ្រប់គ្រង អ្នកគួរតែពាក់អាវធំជាមួយនិងសំពត់ ឬក៏ខោ។
- ជៀសវាងការស្លៀកសំលៀកបំពាក់តឹងៗ។ អ្នកគួរតែបន្ធូរអារម្មណ៍ និងមានទំនុកចិត្តទៅលើសំលៀកបំពាក់របស់អ្នក
- វាមិនល្អនោះទេក្នុងការស្លៀកសំលៀកបំពាក់ខ្លីពេក ឬវែងពេកនោះទេ អ្នកអាចស្លៀកសំពត់ ត្រឹមជង្គង់។
- សម្រាប់អាវវិញអ្នក គួរតែជ្រើសយកអាវដែលមានម៉ូតធម្មតាៗបានហើយ។ អ្នកមិនគួរ ពាក់អាវឆ្នូតដែលមានរូបដូចស្បែកសត្វ ឬក៏អាវដែលវៀលពេកនោះទេ។
- សំលៀកបំពាក់ត្រូវតែស្អាត មានសណ្ដាបធ្នាប់ និងមានភ្លីត្រឹមត្រូវ។
- នៅពេលផាត់មុខ ឬក៏លៀបថ្នាំក្រចក មិនគួរធ្វើឲ្យវាឆើតពេកនោះទេ។
- ជៀសវាងការទុកក្រចកវែង។
- បើសិនជាអ្នកពាក់គ្រឿងអលង្កា ឬក៏ប្រើដង្កៀបសក់ ព្យាយាមកុំពាក់ច្រើនពេក និងឆើតឆាយពេកនោះទេ។
- មិនត្រូវប្រើទឹកអប់ខ្លិនឈួលទេ។
- និយាយរួម គូរជៀសវាងការស្លៀកពាក់សំលៀកបំពាក់មានពណ៌លេចពេក។
- ចំពោះអាវធំបុរស ពណ៌ដែលសាកសមបំផុតនោះ គឺពណ៌ដិត មានដូចជាពណ៌ខៀវចាស់ ខ្មៅ និងពណ៌ប្រផេះដិត។
- អាវដៃវែងរបស់បុរសគឺពណ៌ស ឬ ខៀវគឺជាជំរើសដ៏ល្អ។
- ខ្សែក្រវ៉ាត់បុរសគួរតែមានពណ៌ដូចស្បែកជើង។
- បើសិនជាអ្នកពាក់ក្រវ៉ាត់កវាគឺសំខាន់ណាស់ដែលវាត្រូវស៊ីជាមួយពណ៌អាវអ្នក។ អ្នកគួរតែជ្រើសរើសក្រវ៉ាត់កដែលមានពណ៌អាប់ជាងអាវរបស់អ្នក។ គួរជៀសវៀងក្រវ៉ាត់កដែលមានពណ៌ និងឆ្នូតរញ៉េរញ៉ៃ។
- សម្រាប់បុរស ស្រោមជើងគួរតែមានពណ៌ដូចនឹងស្បែកជើង។
- ចំពោះអាវមនុស្សស្រី ពណ៌គឺមិនគួរឆើតពេកនោះទេ
- បើសិនជាអ្នកមិនច្បាស់ថាត្រូវថាត្រូវពាក់ពណ៌អ្វីនោះទេ អាវពណ៌ស និងសំពត់ ឬខោខ្មៅ គឺជាជម្រើសល្អបំផុត។