តើអ្នកដឹងទេថា ប្រទេសទាំងនេះគឺពិតជាបង់ពន្ធ ច្រើនជាងគេ និងតិចជាងគេមែន?
យោងតាម គេហទំព័រផ្លូវការរបស់ World Economic Forum បានឲ្យដឹង ថាតើប្រទេសណាខ្លះ បង់ពន្ធច្រើនជាងគេនិងតិចជាងគេ សម្រាប់ឆ្នាំ២០១៧?
ខាងក្រោមនេះគឺសុទ្ធតែជាប្រទេសទាំង១០ដែលបង់ពន្ធច្រើនជាងគេ ដោយប្រទេសទាំងនោះគឺសុទ្ធតែស្ថិតក្នុងទ្វីបអឺរ៉ុបទាំងអស់ ៖
១) ប្រទេសបែលហ្សិក៖ បង់ពន្ធ រហូតដល់ទៅ ៥៤ភាគរយ។
២) ប្រទេសអាល្លឺម៉ង់៖ បង់ពន្ធ៤៩,៤ ភាគរយ។
៣) ប្រទេសហុងគ្រី៖ បង់ពន្ធ៤៨,២ ភាគរយ។
៤) ប្រទេសបារាំង៖ បង់ពន្ធ៤៨,១ ភាគរយ។
៥) ប្រទេសអ៊ីតាលី៖ បង់ពន្ធ៤៧,៨ ភាគរយ។
៦) ប្រទេសអូទ្រីស៖ បង់ពន្ធ៤៧,១ ភាគរយ។
៧) ប្រទេសហ្វាំងឡង់៖ បង់ពន្ធ៤៣,៨ ភាគរយ។
៨) សាធារណរដ្ឋឆេក៖ បង់ពន្ធ៤៣ ភាគរយ។
៩) ប្រទេសស៊ុយអែត៖ បង់ពន្ធ៤២៨ ភាគរយ។
១០) ប្រទេសស្លូវើនៀ៖ បង់ពន្ធ៤២,៧ ភាគរយ។
ទោះបី ប្រទេសនៅតំបន់អឺរ៉ុប បង់ពន្ធច្រើនជាងគេមែន តែក៏នៅមានប្រទេសខ្លះដែលបង់ពន្ធតិចដែរ។ ហើយក្រៅពីអឺរ៉ុបក៏នូវមានប្រទេសខ្លះបង់ពន្ធតិចដែរ ក្នុងនោះមាន៖
១) សហរដ្ឋអាមេរិក៖ បង់ពន្ធ៣១,៧ ភាគរយ។
២) ចក្រភពអង់គ្លេស៖ បង់ពន្ធ៣០,៨ ភាគរយ។
៣) ប្រទេសអូស្ត្រាលី៖ បង់ពន្ធ២៨,៦ ភាគរយ។
៤) ប្រទេសអៀរឡង់៖ បង់ពន្ធ២៧,១ ភាគរយ។
៥) សាធារណរដ្ឋកូរ៉េ ៖ បង់ពន្ធ២២,២ ភាគរយ។
៦) ប្រទេសស្វីស៖ បង់ពន្ធ២១,៨ ភាគរយ។
៧) ប្រទេសមិកស៊ិក៖ បង់ពន្ធ២០,១ ភាគរយ។
៨) ប្រទេសនូវែលហ្សេឡង់៖ បង់ពន្ធ១៧,៩ ភាគរយ។
៩) ប្រទេសឈីលី៖ បង់ពន្ធ៧ ភាគរយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ weforum