តើ​ទីផ្សារ​មូល​ប​ត្រ​ផ្តល់នូវ​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​សេដ្ឋកិច្ចកម្ពុជា​?​



មូល​ប​ត្រ​គឺជា​ប្រភេទ​ប័ណ្ណ​ដែល​អាច​ជួញដូរ​បាន​។ ទីផ្សារ​មូល​ប​ត្រ (Securities Market) គឺជា​កន្លែង សម្រាប់ធ្វើ​ការជួញដូរ​មូល​ប​ត្រ និង ឧបករណ៍​ហិរញ្ញវត្ថុ​ដទៃទៀត​។ តាម​និយមន័យ​នៃ​ច្បាប់​ស្តីពី​ការបោះ​ផ្សាយ និង ការជួញដូរ​មូល​ប​ត្រ​មហាជន ពាក្យ​ថា “​ទីផ្សារ​មូល​ប​ត្រ​” សំដៅ​ដល់ទី​ផ្សារ ឬ​ទីកន្លែង​ជួញដូរ​មូល​ប​ត្រ ឬ​ប្រព័ន្ធ ដែល​ផ្តល់​មធ្យោបាយ​នៃ​ការធ្វើ​សំណើ​រលក់ (Offer) ផ្ទេរ (Transfer) ឬ ស្វីការ​(Acceptance) នៃ​ការទិញ​-​លក់ មូល​ប​ត្រ​។ ឧបករណ៍​ហិរញ្ញវត្ថុ​ដែល​តែងតែ​ត្រូវបាន​ជួញដូរ​នៅលើ​ទីផ្សារ​នេះ រួមមាន​មូល​ប​ត្រ​កម្មសិទ្ធិ (Equity Securities) មូល​ប​ត្រ​បំណុល (Debt Securities) និង ឧបករណ៍​និ​ស្ស​ន្ទ (Derivative Instrument)​ជាដើម​។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​ស្វែងយល់​អំពី​អត្ថប្រយោជន៍​នៃ​ទីផ្សារ​មូល​ប​ត្រ​ចំពោះ​សេដ្ឋកិច្ចកម្ពុជា​។​

ទីផ្សារ​មូល​ប​ត្រ (Securities Market) គឺជា​កត្តា​មូលដ្ឋាន​មួយ​យ៉ាងសំខាន់​សម្រាប់​សេដ្ឋកិច្ច​ជាតិ ដែល​គេ តែ​និយាយថា​ទីផ្សារ​មូល​ប​ត្រ​គឺជា​និមិត្តរូប​នៃ​សេដ្ឋកិច្ចជាតិ​មួយ​ទាំងមូល​។ ជាការ​ពិតណាស់ រាល់​បម្រែបម្រួល​នៃ បរិបទ​ជាតិ និង អន្តរជាតិ (​សេដ្ឋកិច្ច​-​សង្គម និង​នយោបាយ​) វា​នឹងធ្វើ​ឱ្យមាន​ផលប៉ះពាល់​ទៅដល់​ទីផ្សារ​មូល​ប​ត្រ ភ្លាម ដោយ​គ្រាន់តែ​មើលទៅ​លើស​ន្ទ​ស្សន៍​ហ៊ុន គេ​នឹង​ឃើញ​ពី​ឥទ្ធិពល​របស់​ទីផ្សារ​មូល​ប​ត្រ​លើ​សេដ្ឋកិច្ច​យ៉ាងណា ពីព្រោះ​ស​ន្ទ​ស្សន៍​ហ៊ុន​របស់​ផ្សា​រមូល​ប​ត្រ វា​បាន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​សេដ្ឋកិច្ចជាតិ​។

ខាងក្រោម​នេះ​គឺជា​អត្ថ​ប្រ យោជន៍​នៃ​ទីផ្សារ​មូល​ប​ត្រ​ចំពោះ​សេដ្ឋកិច្ចជាតិ​៖ 1.​ ​ទីផ្សារ​មូល​ប​ត្រ​ជួយ​ជំរុញ​ឱ្យ​មហាជន​បង្កើន​នូវ​ការ​សន្សំ និង​កៀរគរ​មូលធន​ដែល​នៅ​សេសសល់ មិនមាន តម្រូវការ​ប្រើប្រាស់​យក​ទៅ​វិនិយោគ​ក្នុង​សេដ្ឋកិច្ច​។​ 2.​ ​ទីផ្សារ​មូល​ប​ត្រ​គឺជា​មធ្យោបាយ​មួយ​ប្រមែប្រមូល​កៀរគរ​នូវ​ប្រភព​មូលធន​ដែល​នៅ​ទំនេរ​តូចៗ​មិនទាន់មាន​តម្រូវការ​ប្រើប្រាស់ ពូន​ផ្តុំ​ជា​មូលធន​ធំ​មួយ​ដើម្បី​វិនិយោគ​ក្នុង​វិស័យសេដ្ឋកិច្ច​រូបវន្ត​។​ 3.​ ​ទីផ្សារ​មូល​ប​ត្រ​គឺជា​ឧបករណ៍​មួយ​ជួយ​សម្រួល​ដល់​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​នូវ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋ កិច្ច​-​សង្គម​។​ 4.​ ​ទីផ្សារ​មូល​ប​ត្រ​គឺជា​ឧបករណ៍​មួយ​ដើម្បី​ទាក់ទាញ និង​ស្រូបយក​នូវ​មូលធន​ពី​បរទេស​។​ 5.​ ​ទីផ្សារ​មូល​ប​ត្រ​ជួយ​ជំរុញ​ឱ្យ​បណ្តា​ក្រុមហ៊ុន​នានា ប្រកប​អាជីវកម្ម​ដោយ​ប្រសិទ្ធិភាព និង​មាន​តម្លាភាព​។​ 6.​ ​ទីផ្សារ​មូល​ប​ត្រ​ជួញ​ជំរុញ​ឱ្យ​ប្រភព​មូលធន​ក្នុងស្រុក​មាន​ចរាចរ ឬ​ចលនា​រស់​រវើក​។​ 7.​ ​ទីផ្សារ​មូល​ប​ត្រ​ជួយ​បង្កើត​នូវ​ទម្លាប់​នៃ​ការវិនិយោគ​។​ល​៕

​ដោយ​៖ ប៉ុ​ម ទូច​
ប្រភព​៖ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​
​ ​ ​

X
5s