តើទីផ្សារមូលបត្រកម្ពុជាជួបប្រទះនូវបញ្ហាចោទអ្វីខ្លះនៅក្នុងដំណើរការវិវឌ្ឍន៍របស់ខ្លួន?
ជាការពិតណាស់ បន្ទាប់ពីបានបង្កើតនៅឆ្នាំ ២០១០ និង ដាក់ឱ្យដំណើរការជួញដូរមូលបត្រជាផ្លូវការនៅ ឆ្នាំ ២០១២ ទីផ្សារមូលបត្រកម្ពុជា បានក្លាយជាកម្លាំងចលករមួយក្នុងការជំរុញកំនើនសេដ្ឋកិច្ចជាតិតាមរយៈ លំហូរមូលធន និង ការវិនិយោគ ត្បិតថាមកដល់ពេលបច្ចុប្បន្នស្ថាប័នមួយនេះមិនទាន់សម្រេចបាននូវលទ្ធផលដ៏ ធំធេងយ៉ាងណាក៏ដោយ។ យ៉ាងណាមិញ ទន្ទឹមនឹងការផ្តល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចជាតិតាមរយៈការអនុវត្ត គម្រោងមួយនេះ ទីផ្សារមូលបត្រកម្ពុជាកំពុងជួបប្រទះនូវបញ្ហាចោទមួយចំនួននៅក្នុងដំណើរការរបស់ខ្លួន។ ខាង ក្រោមនេះគឺជាបញ្ហាចោទមួយចំនួនដែលទីផ្សារមូលបត្រកម្ពុជាកំពុងជួបប្រទះ៖
១. ការឆ្មក់ឱកាសកេងចំណេញក្នុងការទិញ-លក់ (Speculation): ការជួញដូរមួយដែលមានការគិតគូរយ៉ាងម៉ត់ ចត់ ដើម្បីទទួលបាននូវផលចំណេញ ដោយប្រឈមនឹងហានិភ័យ។ អ្នកឆក់ឱកាសកេងចំណេញក្នុងការទិញ-លក់ នេះ អាចធ្វើការជួញដូរភាគហ៊ុននាពេលបច្ចុប្បន្ន ដោយរំពឹងថានាពេលអនាគតនឹងទទួលបានប្រាក់ចំណេញទៅ តាមការជួញដូរមួយលើកៗ។ ការឆ្មក់ឱកាសកេងចំណេញក្នុងការទិញ-លក់របៀបនេះនឹងបង្កឱ្យមានឥទ្ធិពលដល់ តម្លៃភាគហ៊ុន។
២. ការជួញដូរផ្ទៃក្នុងៈ មានបុគ្គលដែលជាបុគ្គលិករបស់ក្រុមហ៊ុនចុះបញ្ជី (ក្រុមហ៊ុនដែលចុះបញ្ជីក្នុងទីផ្សារមូល បត្រ) ឆ្លៀតឱកាសយកព័ត៌មានផ្ទៃក្នុងរបស់ក្រុមហ៊ុនដើម្បីធ្វើការជួញដូរភាគហ៊ុនដើម្បីស្វែងរកចំណេញរបស់ខ្លួន ដែលមានឥទ្ធិពលដល់តម្លៃភាគហ៊ុនរបស់ទីផ្សារមូលបត្រដែលព័ត៌មាននោះមិនមែនព័ត៌មានសាធារណៈ។
៣. ការជួញដូរក្លែងក្លាយ និងការប្រើឧបាយកលក្នុងទីផ្សារៈ គឺជាការធ្វើសកម្មភាពណាមួយ ឬគេចវេះមិនធ្វើ សកម្មភាពដែលបណ្តាលឱ្យ ឬអាចបណ្តាលឱ្យលក្ខណៈក្លែងបន្លំ ឬនាំឱ្យមានការយល់ខុសចំពោះការជួញដូរមូល បត្រ ឬធ្វើប្រតិបត្តិការធ្វើផែនការជួញដូរដែលមានលក្ខណៈសិប្បនិម្មិតទាក់ទិននឹងមូលបត្រនៅលើទីផ្សារមូលបត្រ។
៤. សេចក្តីថ្លែង ឬការផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ ឬដែលនាំឱ្យមានការយល់ខុសធ្ងន់ធ្ងរ ដែលបណ្តាលឱ្យសាធារ ណជនទិញ-លក់មូលបត្រ ឬបណ្តាលឱ្យមានការកើនឡើង ឬថយចុះការ ឬនៅថេរចំពោះតម្លៃនៃការជួញដូរនៅក្នុង ទីផ្សារមូលបត្រ។
៥. ក្រុមហ៊ុនដែលបោះផ្សាយលក់មូលបត្រតម្រូវឱ្យមានបញ្ជីគណនេយ្យច្បាស់លាស់ មានតម្លាភាព និងអភិបាល កិច្ចសាជីវកម្មល្អ ដែលទាំងនេះជាបន្ទុកមួយសម្រាប់ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនបានផ្លែផ្កាមកវិញនូវទុនរយៈពេលវែង ក្នុងតម្លៃថោកសមរម្យសម្រាបើពង្រីកអាជីវកម្មរបស់ខ្លួន៕
ដោយ៖ ប៉ុម ទូច
ប្រភព៖ គណៈកម្មការមូលបត្រកម្ពុជា