ប្រជាជនអង់គ្លេសនឹងត្រូវបានផ្ដល់សិទ្ធិឱ្យជ្រើសរើសភេទដោយមិនចាំបាច់មានការបញ្ចាក់ពីវេជ្ជបណ្ឌិត
រដ្ឋាភិបាលអង់គ្លេសមានគំរោងផ្លាស់ប្ដូរច្បាប់សម្គាល់ភេទ ដើម្បីធ្វើឱ្យមានភាពងាយស្រួលដល់អ្នកដែលចង់ជ្រើសរើសភេទដោយខ្លួនគេ។ គម្រោងដែលស្ថិតក្រោមការពិចារណារបស់រដ្ឋមន្ត្រី អ្នកមានអាយុពេញវ័យទាំងអស់នឹងអាចប្ដូរសំបុត្រកំណើតរបស់ខ្លួនដោយមិនចាំបាច់មានការបញ្ជាក់ពីវេជ្ជបណ្ឌិត ខណៈដែល អ្នកដែលជាភេទទីបីអាចសម្គាល់ភេទរបស់ខ្លួនដោយសញ្ញា «X»។
ការធ្វើវិសោធនកម្មនៅក្នុងផ្លូវច្បាប់នេះ នឹងត្រូវដាក់ពិភាក្សា និងដាក់បញ្ចូលទៅក្នុងគម្រោងច្បាប់សម្គាល់ភេទ ដែលនឹងត្រូវផ្សព្វផ្សាយជាសាធារណៈក្នុងខែកញ្ញា ខាងមុខនេះ។
នៅក្រោមច្បាប់បច្ចុប្បន្ន ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈក្នុងឆ្នាំ២០០៤ កន្លងទៅ ចែងថា បុគ្គលណាម្នាក់ដែលចង់ប្ដូរភេទរបស់ខ្លូនគឺត្រូវធ្វើការស្នើសុំ លិខិតបញ្ជាក់ភេទ ដែលទាមទារឲ្យមានការបញ្ចាក់ពីវេជ្ជបណ្ឌិតពីភាពមិនប្រក្រតីរបស់ភេទ ហើយអ្នកនោះត្រូវចំណាយពេល២ឆ្នាំរស់នៅជាមនុស្សដែលមានភេទផ្ទុយ។
ការផ្លាស់ប្ដូរនេះគឺបានស្នើដោយគណៈកម្មាធិការសមភាពស្រ្តីក្នុងរដ្ឋសភាកាលពីឆ្នាំកន្លងទៅ ដោយពួកគេចង់ធ្វើឲ្យក្រុមអ្នកដែលស្រឡាញ់ភេទដូចគ្នាមានភាពស្មើគ្នា។
គម្រោងច្បាប់សម្គាល់ខ្លួនឯងនេះ គឺបានដាក់បញ្ចូលទៅក្នុងច្បាប់ពលកម្ម។ គម្រោងច្បាប់សម្គាល់ភេទនេះមិនមានវត្តមានក្នុងការថ្លែងរបស់ម្ចាស់ក្សត្រីកាលពីខែកន្លងទៅនោះទេ។
Suzanna Hopwood សមាជិកក្នុងក្រុមអ្នកប្រឹក្សាយោបល់ បានមានប្រសាសន៍ថា៖ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលកំណែទម្រង់នេះនឹងផ្លាស់ប្ដូរលែងឲ្យមានការទាមទារការបញ្ចាក់ភស្ដុតាងពីវេជ្ជបណ្ឌិតនិងការជជែកដេញដោលដ៏សាំញ៉ាំ ហើយជាចុងក្រោយអនុញ្ញាតឲ្យក្រុមអ្នកដែលស្រឡាញ់ភេទដូចគ្នាទាំងអស់មានភាពស្របច្បាប់តាមដំណើរការរដ្ឋបាលដ៏សាមញ្ញមួយនេះ។
Justine Greening រដ្ឋមន្រ្តីសមភាពស្រ្ដី បានមានប្រសាសន៍ថា៖ រដ្ឋាភិបាលសន្យាថានឹងរៀបចំសង្គមមួយដែលធ្វើការបម្រើដល់អ្នកទាំងអស់គ្នា បើទោះបីជាភាពខុសគ្នានៃភេទក៏ដោយ ហើយពេលនេះយើងកំពុងតែបោះជំហានទៅមុខបន្តទៀត។
យើងនឹងរៀបចំដំណើរវិវឌ្ឍដ៏សំខាន់នេះដែលពួកយើងបានបង្កើតមកប្រហែល៥០ឆ្នាំហើយ ដោយមានបំណងលុបបំបាត់ការមើលងាយ ហើយនឹងផ្ដល់ឲ្យក្រុមអ្នកដែលស្រឡាញ់ភេទដូចគ្នាមានសិទ្ធិពេញលេញ។
សេចក្ដីប្រកាសនេះបានមកដល់ប៉ុន្មានថ្ងៃបន្ទាប់ពី Jeremy Corbyn បានទាមទារឲ្យអ្នកអភិរក្សនិយមទាំងអស់ផ្ដល់សិទ្ធិដល់ក្រុមអ្នកដែលស្រឡាញ់ភេទដូចគ្នា។
កាលពីថ្ងៃពុធកន្លងទៅ លោក Corbyn បានមានប្រសាសន៍ថា ការរៀបចំឡើងវិញបច្ចុប្បន្ននេះគឺមិនទាន់មានភាពត្រឹមត្រូវនៅឡើយ ដូចនេះអ្នកទាំងនោះគួរតែបានផ្ដល់សិទ្ធិឲ្យមានការជ្រើសរើសដោយខ្លួនឯង៕
ដោយ៖ លង់ វណ្ណៈ