ទិន្នន័យសង្ខេបអំពីក្រុមហ៊ុនទាំង៥ ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាគិតត្រឹមឆ្នាំ ២០១៧ នេះ
ចាប់តាំងពីត្រូវបានបង្កើតនៅឆ្នាំ ២០១០ និង ដាក់ឱ្យដំណើរការជួញដូរមូលបត្រជាផ្លូវការនៅ ឆ្នាំ ២០១២ ទីផ្សារមូលបត្រកម្ពុជាហាក់មិនទាន់ទទួលបាននូវជោគជ័យដ៏គួរឱ្យកត់សម្គាល់នោះទេ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី គិតមកត្រឹម ខែមិថុនា ឆ្នាំ ២០១៧ នេះ ផ្សារមូលបត្រកម្ពុជា បានទទួលចុះបញ្ជីនូវក្រុមហ៊ុនចំនួន៥ដែល ក្រុមហ៊ុនទាំងនោះសុទ្ធសឹងតែជាប្រភេទក្រុមហ៊ុនស្វយ័ត។ ខាងក្រោមនេះ គឺជាទិន្នន័យសង្ខេបរបស់ក្រុមហ៊ុនដែល បានចុះបញ្ជីទាំងនោះ៖
១. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (គិតត្រឹមខែមិថុនាឆ្នាំ ២០១៧)
ឈ្មោះ : រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ឆ្នាំបង្កើត : ១៨៩៥
ចំណាត់ថ្នាក់វិស័យ : ផលិត និង ចែកចាយទឹក
ប្រភេទភាគហ៊ុនចុះបញ្ជី : ភាគហ៊ុនធម្មតា
ចំនួនភាគហ៊ុនចុះបញ្ជី : ៨៦.៩៧៣.១៦២ រៀល
កាលបរិច្ឆទចុះបញ្ជី : ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១២
ចំនួនបុគ្គលិក : ១.០៣០ នាក់
២. ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (គិតត្រឹមខែមិថុនាឆ្នាំ ២០១៧)
ឈ្មោះ : ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី
ឆ្នាំបង្កើត : ២០០៧
ចំណាត់ថ្នាក់វិស័យ : វាយនភណ្ឌសំលៀកបំពាក់
ប្រភេទភាគហ៊ុនចុះបញ្ជី : ភាគហ៊ុនធម្មតា
ចំនួនភាគហ៊ុនចុះបញ្ជី : ៤០.០០០.០០០ រៀល
កាលបរិច្ឆទចុះបញ្ជី : ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៤
ចំនួនបុគ្គលិក : ៥.៥១៤ នាក់
៣. កំពង់ផែស្វយ័តភ្នំពេញ (គិតត្រឹមខែមិថុនាឆ្នាំ ២០១៧)
ឈ្មោះ : កំពង់ផែស្វយ័តភ្នំពេញ
ឆ្នាំបង្កើត : ១៩០៥
ចំណាត់ថ្នាក់វិស័យ : សេវាផែ
ប្រភេទភាគហ៊ុនចុះបញ្ជី : ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
ចំនួនភាគហ៊ុនចុះបញ្ជី : ២០.៦៨៤.៣៦៥ រៀល
កាលបរិច្ឆទចុះបញ្ជី : ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៥
ចំនួនបុគ្គលិក : ៤៨៧ នាក់
៤. ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (គិតត្រឹមខែមិថុនាឆ្នាំ ២០១៧)
ឈ្មោះ : ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី
ឆ្នាំបង្កើត : ២០០៦
ចំណាត់ថ្នាក់វិស័យ : អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស
ប្រភេទភាគហ៊ុនចុះបញ្ជី : ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
ចំនួនភាគហ៊ុនចុះបញ្ជី : ៥៧.៨៧៥.០០០ រៀល
កាលបរិច្ឆទចុះបញ្ជី : ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦
ចំនួនបុគ្គលិក : ១០០ នាក់
៥. កំពង់ផែស្វយ័តក្រុងព្រះសីហនុ (គិតត្រឹមខែមិថុនាឆ្នាំ ២០១៧)
ឈ្មោះ : កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឆ្នាំបង្កើត : ១៩៥៦
ចំណាត់ថ្នាក់វិស័យ : សេវាផែ
ប្រភេទភាគហ៊ុនចុះបញ្ជី : ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
ចំនួនភាគហ៊ុនចុះបញ្ជី : ៨៥.៧៧១.៩៦៧ រៀល
កាលបរិច្ឆទចុះបញ្ជី : ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៧
ចំនួនបុគ្គលិក : ៩៤៥ នាក់
ដោយ៖ ប៉ុម ទូច
ប្រភព៖ ផ្សារមូលបត្រកម្ពុជា