​លោក​ ហេង សេង​លី​ អ្នក​​គ្រប់គ្រង​ទូទៅ​ ផាកកាហ្វេ៖ ​​​​​​យើង​ផ្គត់ផ្គង់​អាហារ​ក្នុង​ស្រុក​គ្មាន​ប៊ីចេង​​​ ​​​អាហារ​​​ញ៉ាំ​រាល់​ថ្ងៃ​ទើប​ធ្វើ​ឱ្យ​ផាក​កាហ្វេ​ខ្លាំង​​



​លោក​ ហេង សេង​លី​ អ្នក​​គ្រប់គ្រង​ទូទៅ​ ផាកកាហ្វេ បាន​ផ្ដល់​បទ​សម្ភាសន៍​ពិសេស​មួយ​ជា​មួយ​ BizKhmer ​​កាល​ពី​ថ្ងៃ​​ទី​៣ សីហា​ ម្សិលមិញ​ក្នុង​ឱកាស​បើក​សម្ពោធ​​រចនា​បថ​ថ្មី​​របស់​សាខា​​ផាក​កាហ្វេ​​សន្ធរ​ម៉ុក លើ​ប្រធាន​ចំណុច​ខ្លាំង​របស់​ ផាក​កាហ្វេ។  លោក​បាន​លើក​ឡើង​ថា​​ ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ ​អតិថិជន​របស់​លោក​យល់​ច្បាស់​ថា ផាក​កាហ្វេ ជា​ភោជនីយដ្ឋាន​​​ផ្គត់ផ្គង់​នូវ​អាហារ​ក្នុង​ស្រុក​គ្មាន​ប៊ីចេង​ ​អាហារ​សុខភាព​ ​ហើយ​ជា​អាហារ​​​​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ​ដោយ​ផ្ដោត​ទៅ​លើ​គុណភាព​ជា​ចម្បង​​ ទើប​ធ្វើ​ឱ្យ​ ផាក​កាហ្វេ ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន​ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​សម្រេច​ចិត្ត​​ប្ដូរ​រចនា​បថ​ថ្មី​នៅ​សាខា​ផាក​កាហ្វេ​សន្ធរម៉ុក​​ និង​គ្រោង​បើកសាខាថ្មីមួយទៀត ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ [caption id="attachment_44793" align="aligncenter" width="670"] ផាក​កាហ្វេ​​​ សន្ធរ​ម៉ុក ដែល​ទើប​សម្ពោធ​​រចនាបថ​ថ្មី​កាល​ពី​ម្សិលមិញ​[/caption] ​នាយក​គ្រប់គ្រង​ទូទៅ​រូប​នេះ​បន្ត​ថា​ គុណភាព​អាហារ​ក្នុង​ស្រុក​​ដែល​ភោជនីយដ្ឋាន​ផ្ដល់​ជូន​នេះ​ហើយ​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ខ្លាំង​​បូក​ផ្សំ​នឹង​សេវាកម្ម​ដែល​​ក្រុមហ៊ុន​ព្យាយាម​កែ​លម្អ​ឱ្យ​កាន់​តែ​ប្រសើរ​ទើប​ធ្វើ​ឱ្យ​​ភោជនីយដ្ឋាន​នេះ​កាន់​តែ​បោះ​ជំហ៊ាន​ទៅ​មុខ។ លោក​ថ្លែង​ដូច្នេះ៖«និយាយ​ពី​រឿង​សេវាកម្ម​វិញ​ យើង​បង្រៀន​បុគ្គលិក​ឱ្យ​ចេះ​ជម្រាប​សួរ​ភ្ញៀវ​​ដែល​បង្ហាញ​អតិថិជន​ជាតិ​របស់​យើង ហើយ​សូម្បី​តែ​ការ​កុម្ម៉ង់​ និង​ការ​គិត​លុយ​ក៏​យើង​នៅ​រក្សា​ទម្លាប់​មួយ​ដែល​​យើង​បម្រើ​អតិថិជន​ដល់​តុ​តែ​ម្ដង» ​អ្វី​ដែល​គេ​​សង្កេត​​ឃើញ​មួយ​ទៀត​នោះ​គឺ​ ​ទីតាំង​របស់​ ​ផាក​កាហ្វេ​ ភាគ​ច្រើន​ធំ​ទូលាយ​ដែល​អតិថិជន​ងាយ​ស្រួល​ចត​រថយន្ត​ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​ ការ​មក​ញ៉ាំ​អាហារ​នៅ​ ផាក​កាហ្វេ​ អាច​នឹង​ជួប​អ្នក​រក​ស៊ី​​ឬ​ពាណិជ្ជករ​ក្នុង​វិស័យ​ផ្សេងៗ​ ព្រោះ​ថា​ ផាក​កាហ្វេ​ ជា​ភោជនដ្ឋាន​ដែល​មាន​​ថ្នាក់​ដឹក​នាំ​ និង​ម្ចាស់​អាជីវកម្ម​មក​ជួប​ជុំ​ ​និង​ញ៉ាំ​អាហារ​​នៅ​ទីនេះ​ភាគ​ច្រើន។ ​នេះ​បើ​យោង​តាម​ការ​អះអាង​របស់​លោក សេង​លី។ ​លោក​បន្ត​ថា​ អ្វី​ដែល​លេច​ធ្លោ​មួយ​ទៀត​​នោះ​គឺ​ តម្លៃ​​អាហារ​សម​នឹង​បរិមាណ បូក​នឹង​គុណភាព​​ដែល​ផ្ដល់​ជូន​អតិថិជន។ ឆ្លើយ​តប​​នឹង​សំណួរ​ BizKhmer ​ថា​ ការ​ប្រកួត​ប្រជែង​ជា​មួយ​នឹង​ភោជនីយដ្ឋាន​ក្នុង​ស្រុក​ និង​ភោជនីយដ្ឋាន​ក្រៅ​ស្រុក​មាន​លក្ខណៈ​យ៉ាង​ណា​ដែរ​នា​ពេល​បច្ចុប្បន្ន​ និង​អនាគត? លោក​ សេង​លី​លើក​ឡើង​ថា​ ដោយ​សារ​តែ​​ ផាក​កាហ្វេ​ មាន​លក្ខណៈ​ពិសេស​ដាច់​ដោយ​ឡែក (unique) លើ​អាហារ​គ្មាន​ប៊ីចេង​ ​និង​អាហារ​ដែល​ញ៉ាំ​រាល់​ថ្ងៃ​ (ពេល​ព្រឹក​ គុយទាវ​ និង​ថ្ងៃ​ត្រង់​​អាហារ​ធម្មតា) ​ធ្វើ​ឱ្យ​ ​ផាក​កាហ្វេ​ ​​​មិន​បារម្ភ​ចំពោះ​ការ​ប្រកួត​​ប្រជែង​ជា​មួយ​នឹង​គូ​ប្រកួត​ក្នុង​និង​ក្រៅ​ស្រុក​នោះ​ទេ។ សូម​បញ្ជាក់​ថា​ ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ កាល​ពី​ឆ្នាំ​២០១៦​ កន្លង​ទៅ​ ​ផាក​កាហ្វេ​ ​ទទួល​បាន​​អតិថិជន​សរុប​ ១​លាន​នាក់​ ហើយ​នៅ​ឆ្នាំ​២០១៧​នេះ​ ក្រុមហ៊ុន​រំពឹង​ថា​ នឹង​ទទួល​បាន​ជាង​ ១​លាន​នាក់។ ​​ផាក​កាហ្វេ​ ​ត្រូវ​បាន​បើក​ដំណើរការ​ដំបូង​កាល​ពី​ឆ្នាំ​ ២០០៤៕ ​​​​​ ​​
X
5s