ស្មុគស្មាញរឿងមិនដឹងធ្វើការងារអ្វីមែនទេ? វិធីទាំងនេះជួយឲ្យអ្នកបានការងារល្អសម្រាប់ខ្លួន
តើការងារអ្នកគួរឲ្យធុញទ្រាន់ណាស់មែនទេ? នេះប្រហែលជាដល់ពេលអ្នកត្រូវរកការងារថ្មីហើយ។ ខាងក្រោមនេះគឺជា វិធីទាំង៤ អាចជួយអ្នករកការងារដោយសមប្រកបថ្មីមួយបាន៖
១) ចាកចេញពីកន្លែងធ្វើការចាស់ដោយត្រឹមត្រូវ៖ មនុស្សមួយចំនួនហេតុតែស្អប់ការងារចាស់ពេក ពួកគេក៏ចាកចេញទៅដោយមិនបានប្រាប់នរណាម្នាក់សោះ។ ហេតុនេះវាបង្កើតបានជាមិត្តភាពមួយមិនល្អរវាងអ្នកនឹងក្រុមហ៊ុន។ ហើយបើថ្ងៃណាមួយអ្នកត្រូវមានភារកិច្ចទាក់ទងទៅនឹងក្រុមហ៊ុននោះ អ្នកអាចនឹងមានបញ្ហាក៏ថាបាន។
២) ត្រូវដឹងតិចនិកឆ្លើយសំណួរពេលគេសម្ភាសន៍៖ តើចំណុចខ្សោយរបស់អ្នកគឺអ្វី? នេះគឺជាសំណួរពេញនិយម ហើយអ្នកគប្បីសិក្សាឲ្យបានច្បាស់ និងត្រៀមខ្លួនឲ្យហើយ មុនពេលឆ្លើយសំណួរ។ បើអ្នកហ៊ានតែធ្លាក់ក្នុងល្បិចនៃសំណួរនេះ អ្នកប្រហែលជាមិនបានទទួលការងារល្អឡើយ។
៣) ស្វែងរកការងារល្អៗ ឲ្យបានកាន់តែច្រើនកាន់តែល្អ៖ ការងាររាប់លានការងារ នៅតាមទំព័រវេបសាយការងារ តាមកាសែត ទស្សនាវដ្ដី បណ្ដាញសង្គម គឺសុទ្ធតែជាទុនដែលអ្នកគួរទៅស្វែងរក។ កុំចាំការងាររត់មករក អ្នកត្រូវចេះដើររក ខិតខំឲ្យបានខ្លាំងដោយខ្លួនឯងទើបបាន។ បើអ្នកចាំតែពឹងពាក់គេ គេនឹងមិនផ្ដល់ឱកាសការងារល្អណាមួយណាសម្រាប់អ្នកឡើយ គឺគេទុកសម្រាប់ខ្លួនឯងគឺល្អជាង។
៤) សួរសំណួរឲ្យត្រឹមត្រូវ៖ ជាការពិតណាស់ អ្នកមិនអាចមើលដឹងថាតើក្រុមហ៊ុនមួយ មានការងារល្អផ្ដល់សម្រាប់អ្នកឬយ៉ាងណាទេ? ហេតុនេះអ្នកអាចវាស់ស្ទង់ដឹង តាមរយៈការសួរសំណួរ។ ការសួរសំណួរពាក់ព័ន្ធនឹងវប្បធម៌ធ្វើការនៅទីនោះ អាចជាផ្លូវឲ្យអ្នកវាយតម្លៃថា តើការងារនៅទីនោះល្អឬមិនល្អបានហើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ monster