សិក្ខាសាលា​ពិសេស​​ៗ​ពីរ​ពី MRTS ​​ចូលរួម​ហើយ ​​ អ្នក​នឹង​ភ្លឺ ភ្នែក​ពី​​«ទីផ្សារ & កសាង​ម៉ាក​យីហោ»!​



MRTS-Training & Consulting ​ក្រោម​កិច្ច​សហការ​ជា​មួយ​នឹង​ BizKhmer ​​នឹង​រៀប​ចំ​កម្មវិធី​សិក្ខាសាលា​ពិសេស​​ៗ​ចំនួន​ពីរ​ គឺ​ការ​កសាង​ម៉ាក​យីហោ​ និង​ការ​​សិក្សា​អំពី​​ការ​ស្រាវជ្រាវ​ពី​​ទីផ្សារ​ ដែល​មាន​ការ​​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ​​ក្នុង​វិស័យ​ទាំង​ពីរ​នេះ។ ការ​ស្វែង​យល់​ពី​ទីផ្សារ​ ឱ្យ​បាន​ច្បាស់​លាស់​គឺ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​អាជីវកម្ម​នីមួយៗ​មិន​​ថា​ ធំ​ឬ​តូច​ប៉ុណ្ណា​នោះ​ទេ។ ការ​ស្គាល់​ច្បាស់​ពី​ទីផ្សារ​ និង​អតិថិជន​ ទើប​យើង​អាច​ធានា​បាន​ថា​ ​ការ​​អាជីវកម្ម​របស់​យើង​អាច​ដំណើរការ​ទៅ​បាន​ដោយ​រលូន​ និង​ធានា​បាន​នូវ​ភាព​ជោគជ័យ។ ដោយ​ឡែក​ បើ​និយាយ​ពី​ការ​​កសាង​ម៉ាក​យីហោ​វិញ​ គឺ​រឹត​តែ​សំខាន់​ថែម​ទៀត​ព្រោះ​ថា​ ​បើ​ម៉ាក​យីហោ​របស់​យើង​គ្មាន​គេ​ស្គាល់​ គឺ​មិន​ដឹង​ថា​​ ធ្វើ​អាជីវកម្ម​មាន​ន័យ​អ្វី​​ឡើយ​​ ​ពោល​គឺ​មិន​ដឹង​ថា​ មាន​អតិថិជន​ជឿ​ ​និង​ទិញ​ទំនិញ​ឬ​សេវាកម្ម​របស់​យើង​​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ។ បើ​គ្មាន​ការ​កសាង​ម៉ាក​យីហោ​ ច្បាស់​ណាស់​គឺ​ មិន​អាច​រក្សា​បាន​នូវ​និរន្តរភាព​​ និង​ស្ថិរភាព​អាជីវកម្ម​ឡើយ។ ​​ ចាប់​អារម្មណ៍​នឹង​វគ្គ​សិក្សា​ណា​មួយ​ សូម​ទាក់ទង​មក​កាន់ ០១២ ៦៦៦ ១០៤ ឬ​ ០១៥ ២២៤ ២៩៩ ។
X
5s