វិធី៤យ៉ាងសម្រាប់ថែរក្សាមុខកុំឲ្យកើតមុន ហើយរក្សាភាពស្អាតឲ្យថេរនៅលើមុខ
មុខកើតមុនគឺតែងធ្វើឲ្យអារម្មណ៍អ្នកនៅមិនស្រណុក ហើយគ្មានភាពជឿជាក់លើខ្លួនឯងនោះទេ។ តែបើអ្នកអនុវត្តតាមវិធីនេះជាប់លាប់ ជឿថាលើមុខរបស់អ្នកនឹងលែងមានមុនតទៅទៀត។ ក្នុងនោះមាន៖
១) មុខត្រូវតែស្អាតនិងអនាម័យគ្រប់ពេល៖ យ៉ាងហោចណាស់២ដងក្នុងមួយថ្ងៃដែលអ្នក ត្រូវសម្អាតធូលីដី កោសិកាស្បែកចាស់ៗ និងជាតិខ្លាញ់ដែលមានលើផ្ទៃមុខឲ្យអស់។
២) ផ្ដល់សំណើមលើផ្ទៃមុខ៖ ភាគច្រើនផ្ទៃមុខស្ងួតគឺអាចមានលទ្ធភាពកើតមុនច្រើន។ ហេតុដូច្នេះអ្នកគួរប្រើប្រាស់ផលិតផលណាក៏បានដើម្បីផ្ដល់សំណើមលើមុខ។ ប៉ុន្តែត្រូវប្រាកដថា ប្រើប្រាស់ផលិតផលដែលវាមិនអាចបង្កជាមុនលើអ្នកបាន។
៣) កាត់បន្ថយការផាត់មុខ៖ ការផាត់មុខមាត់ជាញឹកញាប់ពេកគឺវាអាចបង្អាប់ដំណកដង្ហើមរបស់ស្បែកមុខអ្នក។ ស្បែកនឹងមិនអាចដកដង្ហើមបានច្រើន ដែលជាហេតុធ្វើឲ្យស្ទះរន្ធរោម។ ដូចនេះអ្នកគួរកាត់បន្ថយប្រភេទផលិតផលទាំងនោះ តាមតែអាចធ្វើទៅបាន។
៤) ព្យាយាមកុំយកដៃប៉ះពាល់មុខ៖ ព្យាយាមយ៉ាងណាកុំយកដៃទៅប៉ះពាល់មុខ ឬក៏ចង្កាអី ព្រោះថាមិនត្រឹមតែវាឆ្លងបាក់តេរីពីដៃមកមុខទេ វាថែមទាំងពង្រីកមេរោគឲ្យកាន់ទេធំ។ ហើយមិនបាច់យកដៃទៅញេចមុនអ្វីនោះទេ ព្រោះវាអាចឲ្យអ្នកមានស្នាមលើមុខបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ webmd