​តើ​​លោក​ Bill Gates ​ចំណាយ​ពេល​ប៉ុន្មាន​រយ​ឆ្នាំ​​ដើម្បី​ចាយលុយ​និង​ទ្រព្យ​សម្បត្តិ​​របស់​​លោក​​ឱ្យ​អស់?​



ដូច​ដែល​លោក​អ្នក​ដឹង​ស្រាប់​ហើយថា​ ស្ថាបនិក​ក្រុមហ៊ុន​ Microsoft លោក  Bill Gates ជា​មហាសេដ្ឋី​​​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​​​​ជាង​គេ​​​បំផុត​​ក្នុង​លោក។ ​​​បើ​តាម​ទស្សនា​វដ្ដី​ Forbes មហាសេដ្ឋី​រូប​នេះ​មាន​​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​​ ៨៩,៩​ពាន់​​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧​នេះ។ ​​ បើ​គេ​លើក​យក​ឧទាហរណ៍​ថា​ ​បើ​លោក​ចំណាយ​ប្រាក់​ប្រហែល​ ១​លាន​ដុល្លារ​ជា​រៀង​រាល់​ថ្ងៃ​ តាម​​ការ​គណនា​ គឺ​លោក​ត្រូវ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​​​ ២៤៦ឆ្នាំ​ដែរ។​ ​​​​​ នេះ​គឺ​គ្រាន់​តែ​ជា​ការ​​ឧបមា​ប៉ុណ្ណោះ។ ច្បាស់​ណាស់​ដែល​ថា​ ទឹក​ប្រាក់​ ១​លាន​ដុល្លារ​​ច្រើន​មែន​ទែន​​ ហើយ​ការ​ចំណាយ​ជាក់​ស្ដែង​ ​​គឺ​ភាគ​ច្រើន​តិ​ច​ជាង​នេះ​ផង​ លើក​លែង​តែ​យក​ទៅ​វិនិយោគ​​​ប៉ុណ្ណោះ​​ដែល​ភាគ​ច្រើន​មាន​ការ​ចំណាយ​ច្រើន​ជាង​​ ១​លាន​ដុល្លារ។ ២៤៦​ឆ្នាំ​នេះ​ គឺ​ឧបមា​ថា​ លោក​មិន​រក​ចំណូល​​បាន​បន្ថែម​​ទៀត​គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែ​សីហា​ ឆ្នាំ​២០១៧​នេះ​ តែ​បើ​ចំណូល​​និង​ទំហំ​ទ្រព្យ​សម្បត្តិ​របស់​លោក​កាន់​តែ​កើន​ឡើង​នោះ​ លោក​ត្រូវ​ការ​ចំណាយ​ពេល​​​កាន់​តែ​យូរ​​ទៀត៕
X
5s