ផាក​កាហ្វេ​សន្ធរម៉ុក៖ រចនាបថ​ថ្មី​​​ ទំហំ​ហាង​ធំ​ទ្វេដង​​ ​និង​ការ​រចនា​ពិសេស​ជា​មួយ​កញ្ចក់​កោង​​



ក្រុមហ៊ុន​​ ផាក​កាហ្វេ​ ហ៊្វូដ​ អេន​បេ​វើ​រីច​ ​បាន​បើក​សម្ពោធ​រចនាបថ​ថ្មី​សាខា​ផាក​កាហ្វេ​សន្ធរម៉ុក​​ កាល​ពី​ថ្ងៃ​ទី​​៣ ខែ​សីហា​​កន្លង​ទៅ។ ​ជា​មួយ ​នឹង​រចនាបថ​ថ្មី​នេះ​ គឺ​ផាក​កាហ្វេ​ត្រូវ​បាន​ពង្រីក​ទំហំ​ហាង​ធំ​ទ្វេដង​ ​និង​កាន់​តែ​ពិសេស​គឺ​រចនា​ឡើង​ជា​មួយ​កញ្ចក់​កោង​ដែល​ជា​​​​រចនាបថ​ថ្មី​សន្លាង​មិន​ធ្លាប់​មាន​ពី​មុន​មក​​។ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​ ​ក្បែរ​​វិទ្យាល័យ​​សន្ធរម៉ុក ផាក​កាហ្វេ​​​សាខា​នេះ​គឺ​ត្រូវ​បាន​​ពង្រីក​ទីតាំង​​ធំ​ជាង​មុន​ពីរ​ដង​ ហើយ​​មាន​កន្លែង​ចត​រថយន្ត​ធំ​ជាង​មុន។ លោក គុយ វ៉ាត់​ អគ្គនាយក​​​​ក្រុមហ៊ុន​​ ផាក​កាហ្វេ​ ហ៊្វូដ​ អេន​បេ​វើ​រីច​ ​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​ដូច្នេះ​ថា​​ ៖«​ផាក​កាហ្វេ​សាខា​សន្ធរម៉ុក​មិន​ត្រឹម​តែ​ជា​កន្លែង​សម្រាប់​ញ៉ាំ​អាហារ​លក្ខណៈ​​ម្នាក់​ឯង​ ឬ​ ជា​ក្រុម​​ៗ​នោះ​ទេ​ ប៉ុន្តែ​ទីតាំង​ថ្មី​នេះ​ មាន​​បន្ទាប់​សម្រាប់​​ប្រជុំ​ថ្មី​សន្លាង​ ដែល​​អាច​ទទួល​ភ្ញៀវ​ជា​ក្រុម​មាន​បំណង​ធ្វើ​ការ​ប្រជុំ​​ ឬ​ធ្វើ​បទ​បង្ហាញ​នា​នា​​បាន​ថែម​ទៀត​ផង» ​លោក​បាន​ក៏​បន្ត​ទៀត​ថា​ ផាក​កាហ្វេ​មិន​ភ្លេច​រឿង​ដែល​សំខាន់​មួយ​​ទៀត​នោះ​ទេ​ គឺ​កន្លង​ចត​រថយន្ត។ ​មិន​ត្រឹម​តែ​ទំហំ​ហាង​ត្រូវ​បាន​ពង្រីក​ធំ​ជាង​មុន ប៉ុន្តែ​​​កន្លែង​ចត​រថយន្ត​ក៏​ធំ​ទូលាយ​ងាយ​ស្រួល​ដល់​អតិថិជន​ថែម​ទៀត​ផង។ ​ [caption id="attachment_45322" align="aligncenter" width="670"] បន្ទប់​ប្រជុំ​[/caption] លោក​ ហេង សេង​លី​ អ្នក​​គ្រប់គ្រង​ទូទៅ​ ផាកកាហ្វេ បាន​ផ្ដល់​បទ​សម្ភាសន៍​ពិសេស​មួយ​ជា​មួយ​ BizKhmer ​​កាល​ពី​ថ្ងៃ​​ទី​៣ សីហា​ ដោយ​រំពឹង​ទុក​ថា​ ​រចនាបថ​ថ្មី​នេះ​នឹង​កាន់​តែ​ទាក់ទាញ​អតិថិជន​បាន​ច្រើន​ជាង​មុន ។ ​ លោក​បាន​ប្រសាសន៍​ដូច្នេះ​ថា​ ៖«​សាខា​ថ្មី​នេះ​​វា​នឹង​​ទាក់ទាញ​ ជា​ពិសេស​យើង​ឃើញ​កត្តា​​ទីតាំង​ភូមិសាស្ត្រ​ គឺ​ស្ថិត​នៅ​លើ​ផ្លូវ​កែវ ​និង​ផ្លូវ​ធំ ​កន្លែង​ចត​រថយន្ត​ក៏​ធំ​ទូលាយ​ យើង​មាន​ការ​រចនា​ជា​មួយ​រចនាបថ​ថ្មី​ មាន​​កន្លែង​អង្គុយ​ញ៉ាំ​ធំ​ទូលាយ​ជាង​មុន​ និង​ជា​ពិសេស​គឺ​មាន​បន្ទាប់​ប្រជុំ​សម្រាប់​ក្រុម​ការងារ​ដែល​គាត់​អាច​មក​ញ៉ាំ​​អាហារ​ផង​ និង​ប្រជុំ​ពិភាក្សា​ការងារ​ផង»។ ​​ ​​​​លោក​ ហេង សេង​លី​ ​បាន​លើក​ឡើង​​បន្ថែម​ទៀត​ថា​​ ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ ​អតិថិជន​របស់​លោក​យល់​ច្បាស់​ថា ផាក​កាហ្វេ ជា​ភោជនីយដ្ឋាន​​​ផ្គត់ផ្គង់​នូវ​អាហារ​ក្នុង​ស្រុក​គ្មាន​ប៊ីចេង​ ​អាហារ​សុខភាព​ ​ហើយ​ជា​អាហារ​​​​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ​ដោយ​ផ្ដោត​ទៅ​លើ​គុណភាព​ជា​ចម្បង​​ ទើប​ធ្វើ​ឱ្យ​ ផាក​កាហ្វេ ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន​ ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​សម្រេច​ចិត្ត​​ប្ដូរ​រចនា​បថ​ថ្មី​នៅ​សាខា​ផាក​កាហ្វេ​សន្ធរម៉ុក​​ និង​គ្រោង​បើក​សាខាថ្មីមួយទៀត ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ ​​ដោយ​សារ​តែ​ទីតាំង​ធំ​ទូលាយ​នេះ​​ហើយ ​​​ដែល​ធ្វើ​​ឱ្យ​បរិយាកាស​នៅ​ក្នុង​ហាង​កាន់​តែ​​ប្រកប​ដោយ​ផាសុកភាព និង​ភាព​ទាក់ទាញ​ជាង​មុន។ ​​​​​អ្វី​ដែល​កាន់​តែ​ពិសេស​​មួយ​ទៀត​នោះ​ គឺ​រចនាបថ​ថ្មី​​ ជា​មួយ​នឹង​កញ្ចក់​កោង​ដែល​ជា​និមិត្តសញ្ញា​ថ្មី​​របស់​​ផាក​កាហ្វេ។ ​កញ្ចក់​កោង​នេះ​ ​គឺ​ធ្វើ​ឱ្យ​អតិថិជន​អាច​​មើល​ឃើញ​ទិដ្ឋភាព​​​ពី​ខាង​ក្រៅ​​ច្បាស់​ល្អ។ ញ៉ាំ​អាហារ​នៅ​ផាក​កាហ្វេ​មិន​ត្រឹម​តែ​ផ្ដល់​នូវ​ ផាសុកភាព​ សុខភាព​​ និង​​តម្លៃ​សមរម្យ​នោះ​ទេ​ ប៉ុន្តែ​ក៏​ជា​ឱកាស​ពង្រីក​បណ្ដាញ​ទំនាក់ទំនង​អាជីវកម្ម​ផង​ដែរ​ព្រោះ​ថា​​​ អ្វី​ដែល​គេ​​សង្កេត​​ឃើញ​​នោះ​គឺ​​ ទីតាំង​របស់​ ​ផាក​កាហ្វេ​ ភាគ​ច្រើន​ធំ​ទូលាយ​ដែល​អតិថិជន​ងាយ​ស្រួល​ចត​រថយន្ត​ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​ ការ​មក​ញ៉ាំ​អាហារ​នៅ​ ផាក​កាហ្វេ​ អាច​នឹង​ជួប​អ្នក​រក​ស៊ី​​ឬ​ពាណិជ្ជករ​ក្នុង​វិស័យ​ផ្សេងៗ​ ព្រោះ​ថា​ ផាក​កាហ្វេ​ ជា​ភោជនដ្ឋាន​ដែល​មាន​​ថ្នាក់​ដឹក​នាំ​ និង​ម្ចាស់​អាជីវកម្ម​មក​ជួប​ជុំ​ ​និង​ញ៉ាំ​អាហារ​​នៅ​ទីនេះ​ភាគ​ច្រើន។ ​នេះ​បើ​យោង​តាម​ការ​អះអាង​របស់​លោក សេង​លី។ ​​ សូម​បញ្ជាក់​ថា​ នៅ​ខែ​សីហា​នេះ​ដែរ ​ផាក​កាហ្វេ​នឹង​បើ​សម្ពោធ​​ផ្លូវ​ការ​នូវ​សាខា​​ផាកកាហ្វេ​ព្រលាន​យន្តហោះ​ថ្មី​ដែល​មាន​រចនា​បថ​ថ្មី​សន្លាង​មួយ​ទៀត។ ហាង​ថ្មី​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ផ្ដោត​ទៅ​លើ​ទម្រង់​អគារ​បុរាណ​ដែល​ច្របាច់​បញ្ចូល​​រវាង​គំនូស​ប្លង់​បែបត្រូពិកខល​ និង​មាន​ក្លោង​ទ្វា​ទម្រង់​ប្រាសាទ​បុរាណ​ខ្មែរ​អម​ជា​មួយ​ក្បឿង​បង្ហាញ​ពី​រចនាបថ​ផ្ទះ​ខ្មែរ និង​ជា​ពិសេស​អគារ​ទាំង​មូល​ត្រូវ​​បាន​​រចនា​ឡើង​ជា​លក្ខណៈ​ចំហរ​​ប្រៀប​ដូច​សារមន្ទី។ សូម​កុំ​ភ្លេច​តាម​ដាន​ជា​មួយ​ BizKhmer ​ដែល​នឹង​ផ្សាយ​ជូន​នូវ​លក្ខណៈ​ពិសេស​លម្អិត​អំពី​​សាខា​ថ្មី​មួយ​​ទៀត​នេះ៕ ដោយ៖ ខេ​ម៊ី​
X
5s