អ្នកជំនាញផ្នែកស្នេហា បង្ហាញចំណុចអាថ៌កំបាំង៣យ៉ាងនាំឲ្យអាពាហ៍ពិពាហ៍មានសេចក្ដីសុខ
គន្លឹះសំខាន់ៗនៃសុភមង្គលគឺ ការជ្រើសរើសមនុស្សត្រឹមត្រូវ។ តែទម្រាំរើសមនុស្សណាម្នាក់បានត្រឹមត្រូវនោះ វាមិនមែនជារឿងងាយឡើយ។ ហេតុនេះតើគួរធ្វើយ៉ាងណាទៅ ដើម្បីទទួលបានអាពាហ៍ពិពាហ៍ដ៏មានសេចក្ដីសុខបាននោះ ?
១) ចិត្តល្អដាក់គ្នា៖ ជាការពិតណាស់ មនុស្សដែលចិត្តល្អលើកលោកនេះគឺសល់មិនតិចឡើយ។ ហេតុនេះមនុស្សគ្រប់រូប ត្រូវបង្ហាញពីភាពចិត្តល្អរបស់អ្នកដាក់គ្នាទៅវិញទៅមក។ អ្នកមិនដឹងឡើយថា អ្នករស់ដល់ពេលណា ដូចនេះ គួរបង្ហាញពីភាពចិត្តល្អរវាងគ្នានឹងគ្នា ក្នុងនាមជាប្ដីប្រពន្ធឲ្យបានច្រើន ទើបអាចរស់នៅដោយគ្មានទុក្ខកង្វល់បាន។
២) រស់នៅដោយស្រុះស្រួលគ្នា៖ ការចេះស្រុះស្រួលគ្នា មានន័យថា កាលណាបុគ្គលម្នាក់បង្កកំហុសណាមួយ បុគ្គលម្ខាងទៀតត្រូវចេះលើកលែងទោស ហើយផ្សះផ្សាគ្នាវិញ ដោយប្រើសម្ដីមកដោះស្រាយ។ ជៀសវាងជម្លោះកើតឡើងដោយយថាហេតុ អ្នកត្រូវរៀនចេះស្រុះស្រួលគ្នាតាមសម្រួល ពេលមានជម្លោះណាមួយកើតឡើង។
៣) រៀនស្ដាប់ច្រើនជាងនិយាយ៖ ជាការពិតណាស់ ការស្ដាប់ច្រើនគឺមិនសូវជាមានកំហុសឡើយ។ ម៉្យាងទៀត ការស្ដាប់គេកាន់តែច្រើន អ្នកនឹងទទួលបានចំណេះដឹង ហើយដឹងថាដៃគូស្នេហាអ្នកចង់បានអ្វី។ ដូចនេះត្រូវធ្វើជាមនុស្សស្ដាប់គេឲ្យបានច្រើន ដោយប្រើវិចារណញ្ញាណ ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណិ្ណកា
ប្រភព៖ lifehack