asean-works.com បង្កើតឡើង​ជាមួយ​មោទនភាព​ជាតិខ្មែរ​ និង​លក្ខណៈ​ក្នុង​តំបន់!​



 asean-works.com​ ​ជា​គេហទំព័រ​ផ្សព្វផ្សាយ​ការងារ​មួយ​​​ ដូច​គេហទំព័រ​ការងារ​ផ្សេងៗ​ទៀត​ដែល​បាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ​​​​​ក៏​ប៉ុន្តែ​​​វា​​មាន​លក្ខណៈ​ពិសេស​ខុស​ពី​គេ​​​ព្រោះ​ថា​​មិន​មែន​ផ្ដោត​តែ​ទៅ​លើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​​នៅ​ទូទាំង​តំបន់​នៃ​សមាគម​​​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​តែ​ម្ដង។ 

​ចុះ​ហេតុអ្វី​បាន​​ជា​ BizKhmer​ ដាក់ថា asean-works.com បង្កើតឡើង​ជាមួយ​មោទនភាព​ជាតិខ្មែរ​នោះ​?​ យោងទៅ តាម​កិច្ច​សម្ភាសន៍​របស់ ​BizKhmer​ ជាមួយ​ស្ថាបនិក asean-works.com បាន​ឱ្យ​ដឹងថា​ គេហទំព័រ​មួយ​នេះ ​ផ្ដោតទៅលើ​ការផ្សព្វផ្សាយ​ការងារ​នៅ ​១០​ប្រទេស​ទូទាំង​ប្រជាជាតិ​សមាគម​អាស៊ាន​។​ ​​គេហទំព័រ​នេះ បង្កើតឡើង​ដោយ​ចាបផ្ដើម​ពី​ប្រទេស​ខ្មែ​ដោយ​វា​ជា​ការគិត​ជា​លក្ខណៈ​សកល​ដូច្នេះ ​ក្នុងនាម​លោក​ដែលជា​កូន​ខ្មែរ​មួយរូប​ចង់ឃើញ​​សមិទ្ធិផល​របស់​ប្រទេសជាតិ​ទទួលស្គាល់​ និង​វាយលុក​ទីផ្សារ​សកល​ផងដែរ​។ ​BizKhmer ​បាន​សួរថា​ វា​អាច​ជោគជ័យ​កម្រិតណា​?​ ស្ថាបនិក​រូបនេះ​ បាន​​ឱ្យ​​ដឹងថា ​ក្រុមហ៊ុន​មាន​យុទ្ធសាស្ត្រ ​ក្នុងការ​ធ្វើ​​ឱ្យ​​វា​ល្បី​តែ​វា​ទាមទារ​កត្តា​ពីរ​ ទីមួយ​ត្រូវការ​ពេលវេលា ​ទី​ពីរ​គឺ​ការចូលរួម​គាំទ្រ​ពី​សាធារណៈជន​ជាពិសេស​ប្រជាជន​ខ្មែរ​ទាំងមូល​ព្រមទាំង​ការសហការ​គាំទ្រ​ពី​បណ្ដា​​ក្រុមហ៊ុន​ផ្សេង​ផងដែរ​។​ ​ដូច្នេះ​ការប្រើប្រាស់​គេហទំព័រ asean-works.com មានន័យថា​ ជាការ​ចូលរួមចំណែក​លើ​ក​ទឹកចិត្ត​ឱ្យ​សេវា​គេហទំព័រ​របស់​ខ្មែរ​មួយ​នេះ ​វាយលុក​ក្នុង​តំបន់ និង​ជា​ប្រយោជន៍​ដល់​អ្នក​កំពុង​ស្វែងរក​ការងារ​ទូរ​ទាំង​សមាគម​អាស៊ាន​ផងដែរ​។

សូម​ចូលទៅ​កាន់​គេ​ទំព័រ​ការងារ www.asean-works.com

X
5s