យុវជនជាង ៣ពាន់នាក់ចូលរួមបំបែកកំណត់ត្រាពិភពលោក
ភ្នំពេញ៖នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៧ មានយុវជនជាង ៣ពាន់នាក់បានចូលរួមកម្មវីធីប៉ុនប៉ងជាផ្លូវការដើម្បីបំបែកកំណត់ត្រាពិភពលោកហ្គីណេសស្តីអំពីសិក្ខាសាលាធុរកិច្ចជាក់ស្ដែងដ៏ធំបំផុតនៅមជ្ឈមណ្ឌលកោះពេជ្យដែលមានឈ្មោះថា #GoBusiness17 ដែលរៀបចំឡើងដោយក្រសួងអប់រំយុវជង និងកីឡារនិងគាំទ្រផ្នែកបច្ចេកទេសដោយអង្គការអាយឡូ (ILO)។
នៅក្នុងសិក្ខាសាលានេះដែរ មានការអញ្ជើញចូលរួមជាអធិបតេយ្យពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡារ តំណាងអង្គការអាយឡូ និងម្ចាស់ឧបត្ថម្ភមួយចំនួនផងដែរ។
ថ្លែងនៅក្នុងកម្មវីធីនេះឯកឧត្តមបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុង បានមានប្រសាសន៍ថា កម្មវីធីនេះរៀបចំឡើងក្នុងគោលបំណងធំៗពីរគឺទីមួយលើកកម្ពស់ការយល់ដឹងផ្នែកសហគ្រិនភាពថា តើមានទស្សនទានអ្វីខ្លះ ជួយដល់យុវជនទាំងអស់ដែលមានបំណងចង់ក្លាយជាសហគ្រិនវ័យក្មេង និងទីពីរ គឺដើម្បីបំបែកនូវកំណត់ត្រាពិភពលោកហ្គីណេសដោយសារតែមានប្រទេសឥណ្ឌូណេស៊ី បានធ្វើកម្មវីធីនេះ ហើយបានបំបែកកំណត់ត្រានេះមុនយើង។
ឯកឧត្តមបានបន្ថែមទៀតថា ហេតុអ្វីបានជាចាំបាច់ត្រូវយកចិត្តទុកដាក់បណ្តុះបណ្ដាលសហគ្រិនភាព គឺដោយសារតែយុវជនត្រូវការចំណេះដឹង និងជំនាញទៅធ្វើការឬក៏ប្រកបអាជីវកម្មផ្ទាល់ខ្លួនដែលមានប្រាក់ចំណូលខ្ពស់៕
អត្ថបទ៖ដឺម ដាលីន
រូបថត៖ តុលា