តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​​បង្កើត​​ចំណង​មិត្តភាព​នៅ​កន្លែង​ធ្វើ​ការ​ដ៏​ល្អ​មួយ​បាន​?​



ជា​ការ​ពិត​ណាស់ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​សម្រាប់​​មនុស្ស​​ម្នាក់ៗ ក្នុង​ការ​បង្កើត​​ចំណង​មិត្តភាព​ដ៏​ល្អ​មួយ​នៅ​កន្លែង​ធ្វើ​ការ​នោះ​។​ មាន​អ្នក​ខ្លះ​គិត​ថា​វា​គឺ​ជា​រឿង​ពិបាក​ ដែល​ជា​ហេតុ​នាំ​​ឲ្យ​ពួក​គេ​ព្រងើយកន្តើយ​នឹង​ការ​​​បង្កើត​​ចំណងមិត្តភាព​ឲ្យ​ល្អ​នេះ​។ ហើយ​បើ​ចំណង​មិត្តភាព​រវាង​គា្ន​នឹង​គា្ន មិន​សូវ​ជា​ល្អ​ទេ​នោះ​ វា​ក៏​អាច​​ប៉ះពាល់​មិន​ស្ទើរ​ដែរ ចំពោះ​ការងារ​របស់​អ្នក​​។ តើ​គួរ​ធ្វើ​​យ៉ាង​ណា​ ដើម្បី​រឹត​ចំណង​មិត្តភាព​នៅ​កន្លែង​ធ្វើ​ការ​ឲ្យ​កាន់​តែ​ល្អ​? ១) ឧស្សាហ៍​និយាយ​ទំនាក់ទំនង​គ្នា៖ គ្រឹះ​នៃ​​ការ​រឹត​បន្តឹង​ចំណង​មិត្តភាព​នៅ​កន្លែង​ការងារ គឺ​ចាប់ ផ្ដើម​​ពី​ការ​និយាយ ទាក់ទង​គ្នា​នេះ​ឯង​។​ មិន​ថា​ការ​ទាក់ទង​នោះ ជា​ការ​និយាយ​ដោយ​ផ្ទាល់ តាម​ទូរស័ព្ទ​ ឬ​ក៏​ជា​ការ​ផ្ញើ​សារ​នោះ​ទេ វា​សុទ្ធ​​តែ​ជា​គ្រឹះ​នៃ​ការ​បង្កើន​ទំនាក់ទំនង​ទាំង​អស់​ហ្នឹង​។​ ចំណង​មិត្តភាព​ដ៏​ល្អ​គឺ​កើត​ឡើង​ដោយ​សារ​តែ​ការ​ទាក់ទង​គា្ន ដោយ​ស្មោះត្រង់​​នេះ​ឯង។​ ២) ចេះ​គោរព​គ្នា​ទៅវិញទៅមក៖ ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​មាន​ន័យ​ថា​អ្នកចេះ​បង្ហាញ​ការ​គោរព​ទៅ​ដល់​អ្នក​ដទៃ​។ ហើយ​ពេល​នោះ គេ​នឹង​​បង្ហាញ​វា​ត្រលប់​មក​រក​អ្នក​វិញ​ ប្រសិន​បើ​អ្នក​​ជា​មនុស្ស​​ដែល​អាច​ឲ្យ​​គេ​​ឯង​គោរព​បាន​។​ ៣) ចេះ​សួរនាំ​គ្នា​៖ ​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ​ លុះ ត្រា​អ្នក​​ចំណាយ​ពេល​ខ្លះ​រៀន​យល់​ពី​ពួក​គេ​។ ដូចនេះ​ហើយ​ លើក​ក្រោយ​ប្រសិន​បើ​អ្នក​​បាន​ជួប​ពួក​គេ​ អ្នក​គួរ​ចំណាយ​ពេល​ខ្លះ​និយាយ​គ្នា​លេង​ហើយ​ជជែក​គ្នា សួរ​គា្ន ពី​នោះ​ពី​នោះ​ក៏​កាន់​​តែ​ល្អ​​​ដែរ​៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow
X
5s