តោះ​បង​ប្អូន! មាន​ក្រដាស​ប្រាក់រៀលចាស់ ទក់ ឬរហែក អាច​ប្តូរយកក្រដាសប្រាក់ថ្មីសម្រាប់​បុណ្យ​ភ្ជុំ​!​



ដើម្បីរួមចំណែកអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៧ នេះ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយដែលមានខ្លឹមសារដូចតទៅ៖ ចាប់ថ្ងៃទី១១ ដល់ ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំយុទ្ធនាការស្រលាញ់ ប្រាក់រៀល ដែលនៅក្នុងយុទ្ធនាការនោះ សាធារណជនដែលមានក្រដាសប្រាក់រៀលចាស់ ទក់ ឬ រហែក អាចយក មកប្តូរយកក្រដាសប្រាក់ថ្មីពីបញ្ជរបេឡាធនាគារជាតិនៃកម្ពុជាបាន នៅរៀងរាល់ម៉ោងធ្វើការ នៅគ្រប់សាខាធនាគារ ជាតិនៃកម្ពុជារាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្តាល)។ ចំពោះព័ត៌មានលំអិត លោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទដូចខាងក្រោម៖  (855-89) 988 881  (855-97) 957 2222 ឬអាស័យដ្ឋានអ៊ីម៉ែលៈ [email protected] ដោយ៖ ប៉ុម ទូច
X
5s